សន្តិសុខសង្គម
ស្នងការខេត្តសៀមរាប ត្រៀមកម្លាំង៤ពាន់នាក់សម្រាប់ការពារថ្ងៃបោះឆ្នោតខាងមុខ
កម្លាំងសមត្ថកិច្ចចម្រុះនៃខេត្តសៀមរាប ប្រមាណជាង៤ពាន់នាក់ ត្រូវបានចាត់តាំង និងទទួលភារកិច្ចក្នុងកិច្ចការពារ ហិបឆ្នោត និងមណ្ឌលបោះឆ្នោត ដើម្បីរក្សាសន្តិសុខសណ្ដាប់ធ្នាប់ ក្នុងថ្ងៃបោះឆ្នោតនាពេលខាងមុខនេះ។
លោកឧត្ដមសេនីយ៍ទោ តេង ច័ន្ទណាត ស្នងការនគរបាលខេត្តសៀមរាបបានឲ្យដឹងនៅរសៀលថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២៣នេះថា នៅមុនថ្ងៃបោះឆ្នោត និងថ្ងៃបោះឆ្នោតនាពេលដ៏ខ្លីខាងមុខនេះ លោកបានចាត់តាំងកម្លាំងនគរបាល និងប្រជាការពារសរុបចំនួន៤០០០នាក់ ដើម្បីត្រៀមលក្ខណៈចុះតាមមូលដ្ឋាន ក្នុងកិច្ចការពារមណ្ឌលបោះឆ្នោត និងហិបឆ្នោត ព្រមទាំងការការពារសន្តិសុខជូនប្រជាពលរដ្ឋក្នុងថ្ងៃបោះឆ្នោតផងដែរ។
លោកឧត្ដមសេនីយ៍ទោ បន្ថែមថា ការិយាល័យបោះឆ្នោតនៅទូទាំងខេត្តសៀមរាប គឺមានចំនួន១៥២១ការិយាល័យ ស្មើនឹង៨៥០ មណ្ឌល។ លោកឧត្ដមសេនីយ៍ទោ បានសង្កត់ធ្ងន់ថា កម្លាំងសមត្ថកិច្ចចាប់ផ្ដើមពង្រឹងការពារសន្តិសុខយ៉ាងម៉ឺងម៉ាត់ចាប់ពីពេលនេះតទៅហើយ ព្រោះនៅថ្ងៃទី២១កក្កដានេះ គឺជាថ្ងៃដែលគណបក្សប្រជាជន រៀបចំពិធីក្បួនដង្ហែក្នុងលក្ខណៈទ្រង់ទ្រាយធំចុងក្រោយ ដូច្នេះកម្លាំងត្រូវបង្កើនកិច្ចការពារសន្តិសុខជូនប្រជាពលរដ្ឋ។
សូមបញ្ជាក់ផងដែរថា នៅខេត្តសៀមរាបមានគណបក្សនយោបាយឈរឈ្មោះចំនួន១៤គណបក្ស៕
អត្ថបទ៖ កុសល
-
ចរាចរណ៍២ ថ្ងៃ ago
បុរសម្នាក់ សង្ស័យបើកម៉ូតូលឿន ជ្រុលបុករថយន្តបត់ឆ្លងផ្លូវ ស្លាប់ភ្លាមៗ នៅផ្លូវ ៦០ ម៉ែត្រ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ទើបធូរពីភ្លើងឆេះព្រៃបានបន្តិច រដ្ឋកាលីហ្វ័រញ៉ា ស្រាប់តែជួបគ្រោះធម្មជាតិថ្មីទៀត
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ជនជាតិភាគតិចម្នាក់នៅខេត្តមណ្ឌលគិរីចូលដាក់អន្ទាក់មាន់នៅក្នុងព្រៃ ត្រូវហ្វូងសត្វដំរីព្រៃជាន់ស្លាប់
-
សន្តិសុខសង្គម១ ថ្ងៃ ago
ពលរដ្ឋភ្ញាក់ផ្អើលពេលឃើញសត្វក្រពើងាប់ច្រើនក្បាលអណ្ដែតក្នុងស្ទឹងសង្កែ
-
កីឡា៦ ថ្ងៃ ago
ភរិយាលោក អេ ភូថង បដិសេធទាំងស្រុងរឿងចង់ប្រជែងប្រធានសហព័ន្ធគុនខ្មែរ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
លោក លី រតនរស្មី ត្រូវបានបញ្ឈប់ពីមន្ត្រីបក្សប្រជាជនតាំងពីខែមីនា ឆ្នាំ២០២៤
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ឆេះភ្នំនៅថៃ បង្កការភ្ញាក់ផ្អើលនិងភ័យរន្ធត់
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
អ្នកតាមដាន៖មិនបាច់ឆ្ងល់ច្រើនទេ មេប៉ូលីសថៃបង្ហាញហើយថាឃាតកម្មលោក លិម គិមយ៉ា ជាទំនាស់បុគ្គល មិនមានពាក់ព័ន្ធនយោបាយកម្ពុជាឡើយ