Connect with us

ជីវិតកម្សាន្ដ

សៃ ហ្វុន ចេញមកម្ដងនេះ ជះរាងសិចស៊ីស្អាតប្លែកទាក់ភ្នែកអ្នកគាំទ្រ

បានផុស

នៅ

បេក្ខភាព​ត្រៀម​ប្រកួតប្រជែង​កម្មវិធី​សម្រស់​បវរកញ្ញា​ក្នុង​ពេល​ឆាប់ៗ កញ្ញា សៃ ហ្វុន ខណៈ​កំពុង​ត្រៀម​ខ្លួន​បង្ហាញ​សមត្ថភាព​នៅ​លើ​ឆាក ស្រាប់តែ​មុន​នេះ​ធ្វើ​ឲ្យ​អ្នកគាំទ្រ​ផ្ទុះ​ការ​ចាប់អារម្មណ៍​គ្រប់គ្នា បន្ទាប់ពី​នាង​បាន​បង្ហោះ​នូវ​រូបភាព​ជាច្រើន​សន្លឹក​យ៉ាង​ស្រស់​ស្អាត សម្ញែង​សាច់​សខ្ចី​សិច​ស៊ី​ដ៏​ស្រឡូន​លើ​បណ្ដាញ​សង្គម។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

កត់សម្គាល់​នេះ ពុំ​មែន​ទើប​ជា​លើក​ទី ១ ទេ ដែល​បេក្ខភាព​បវរកញ្ញា​រូប​ស្រស់ កញ្ញា សៃ ហ្វុន បាន​ធ្វើ​ឲ្យ​អ្នក​គាំទ្រ​មាន​ការ​ចាប់អារម្មណ៍ និង​ភ្ញាក់ផ្អើល​គ្រប់គ្នា ខណៈ​តារា​ស្រី​រូប​នេះ​កន្លងមក​តែងតែ​បង្ហោះ​នូវ​រូបភាព​ជាច្រើន​សន្លឹក​សម្ញែង​សាច់​សខ្ចី​លើ​បណ្ដាញ​សង្គម​ហ្វេស​ប៊ុក​ផ្ទាល់ខ្លួន បង្អួត​ភ្នែក​មហាជន ដោយ​មិន​ខ្វល់​ការ​រិះគន់។

តួយ៉ាង​បើ​យើង​សង្កេត​នៅ​គណនី​ហ្វេស​ប៊ុក​ផ្ទាល់ខ្លួន​របស់​កញ្ញា សៃ ហ្វុន ថ្មីៗ​នេះ នាង​បង្ហោះ​ភ្ជាប់​រូបភាព​សិច​ស៊ី​ជា​បន្តបន្ទាប់​ឲ្យ​មហាជន និង​អ្នកគាំទ្រ​បាន​ឃើញ​ផង​ដែរ ខណៈ​ការ​បង្ហោះ​នោះ​ក៏​មាន​ការ​សរសើរ និង​រិះគន់​ខ្លះៗ​ដែរ។ ការ​បង្ហាញ​ខ្លួន​សម្ញែង​រូប​សម្រស់​របស់​កញ្ញា សៃ ហ្វុន កន្លងមក បាន​ធ្វើ​ឲ្យ​ទស្សនិកជន​មួយ​ចំនួន​ចាប់អារម្មណ៍​ទៅលើ​រូបរាង​ដ៏​ស្រស់​ស្រឡូន​របស់​នាង​ថែមទៀត។

ជា​ការ​ពិត កញ្ញា សៃ ហ្វុន បន្ទាប់ពី​ចូល​ប្រឡូក​ក្នុង​វិស័យ​សិល្បៈ​មួយ​រយៈ​មកនេះ គេ​សង្កេត​ឃើញ​ថា ទាំង​ប្រជាប្រិយភាព និង​សន្ទុះ នៃ​ការ​គាំទ្រ ហាក់​ហក់​ឡើង​មិន​ចាញ់​តារា​ឯទៀត​នោះ​ឡើយ។ មិនតែប៉ុណ្ណោះ រូប​សម្ផស្ស​របស់​នាង ក៏​ជា​លទ្ធភាព​ក្នុង​ការ​ទាក់ទាញ​បុរសៗ​ឲ្យ​លង់​ស្នេហ៍​ទៀត​ផង។ ម្យ៉ាងទៀត​បច្ចុប្បន្ន​នាង​ក៏​កំពុង​ត្រៀម​ខ្លួន​ប្រកួត​កម្មវិធី​សម្រស់​បវរកញ្ញា​មួយ​ផង​ដែរ៕

អត្ថបទ ៖ ចាន់រ៉ា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៧ ម៉ោង មុន

រដ្ឋមន្ត្រីសុខាភិបាល និងរដ្ឋមន្ត្រីការងារ ស្នើឱ្យកម្មករ និងពលរដ្ឋឈប់ពិសាភេសជ្ជៈផ្អែមប៉ូវកម្លាំង

ព័ត៌មានជាតិ៨ ម៉ោង មុន

អ្នក​រងរបួស​ដោយ​អគ្គិភ័យ ឆេះ​ក្លិប​កម្សាន្ដ មីតណាយព្រីមៀរ ៥នាក់ ទទួល​បាន​ថវិកា​ពី​អភិបាល​រាជធានីភ្នំពេញ

ព័ត៌មានជាតិ៨ ម៉ោង មុន

បុរសធ្លាប់ជាប់ពន្ធនាគារព្រោះកូនឆ្កែ បានក្លាយជាម្ចាស់ហាងនំប៉័ង ព្រោះទឹកចិត្តសណ្ដោសរបស់សម្ដេចតេជោ

ព័ត៌មានជាតិ៩ ម៉ោង មុន

ពលរដ្ឋកម្ពុជា​ថ្កោលទោស ស៊ន តារា ដែល​កំពុង​វង្វេង​ប្រវត្តិសាស្រ្ត​ដោយលើកឡើងថា “អាមេរិក​មិន​ដែល​ទម្លាក់​គ្រាប់​បែក​សម្លាប់​ខ្មែរ”

ព័ត៌មានជាតិ១១ ម៉ោង មុន

អ្នកនាំពាក្យ ថា មានអ្នកជាប់កាតព្វកិច្ច៧រូបមិនទាន់មកប្រកាសទ្រព្យសម្បត្តិ និងបំណុល

Sokha Hotels

ព័ត៌មានពេញនិយម