នយោបាយ
មកដឹងមន្ត្រី ៣ រូប ដឹកនាំក្បួនបិទយុទ្ធនាការឃោសនាបោះឆ្នោត នៅសៀមរាប
តាមរយៈការឃោសនាស្វែងរកនូវការគាំទ្រសំឡេងឆ្នោតរបស់គ្រប់គណបក្សនយោបាយដែលឈរឈ្មោះក្នុងការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ ឆ្នាំ២០២៣ អស់រយៈ ២០ថ្ងៃមកនេះ នៅព្រឹកថ្ងៃទី២១ កក្កដា ឆ្នាំ២០២៣នេះ សមាជិកសមាជិកាគ្រប់គណបក្សនយោបាយដែលមានក្នុងខេត្តសៀមរាបទាំង ១៤ បានជួបជុំគ្នាតាមស្នាក់ការគណបក្សរបស់ខ្លួន ប៉ុន្តែមិនមានទ្រង់ទ្រាយធំ ដូច គណបក្សប្រជាជនកម្ពុជា ទេ។
ក្នុងការហែក្បួនបិទយុទ្ធនាការឃោសនាបោះឆ្នោត ជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ ឆ្នាំ២០២៣ របស់គណបក្សប្រជាជនខេត្តសៀមរាបព្រឹកនេះ បានបែងចែកជា ៣ក្រុម ដោយក្បួនទី១ ត្រូវបានដឹកនាំដោយ សម្តេចពិជ័យសេនា ទៀ បាញ់ និង លោក ទៀ សីហា ធ្វើដំណើរឆ្ពោះទៅកាន់ស្រុកជីក្រែង។ ចំណែកក្បួនទី២ ដឹកនាំដោយឧកញ៉ា សៀង ណាំ ធ្វើដំណើរឆ្ពោះទៅកាន់ស្រុកក្រឡាញ់ និងក្បួនទី៣ ដឹកនាំដោយលោក ឃឹម ប៊ុនសុង និង លោក នូ ផល្លា ធ្វើដំណើរឆ្ពោះទៅស្រុកវ៉ារិន ព្រមទាំងមានការដង្ហែទៅកាន់តាមស្រុក និងដងវិថីនានាក្នុងក្រុងសៀមរាប ដោយធ្វើការដង្ហែយ៉ាងអធិកអធម មានលាយឡំសំឡេងឧឃោសនសព្ទ និងសម្រែកជ័យឃោសពីគោលនយោបាយរបស់គណបក្ស។
សម្តេចពិជ័យសេនា ទៀ បាញ់ បានបញ្ជាក់ថា ក្នុងរយៈពេល ២១ថ្ងៃនេះ គណបក្សប្រជាជនកម្ពុជា ខេត្តសៀមរាប បានដឹកនាំយុទ្ធនាការឃោសនានៅទូទាំងខេត្ត ប្រព្រឹត្តទៅក្នុងបរិយាកាសសេរី អព្យាក្រឹត អហិង្សា និង សុវត្ថិភាព ក្នុងការផ្សព្វផ្សាយកម្មវិធីនយោបាយរបស់គណបក្សខ្លួន។ ម៉្យាងទៀតការប្រារព្ធបិទយុទ្ធនាការឃោសនាបោះឆ្នោតនាថ្ងៃនេះ ក្នុងគោលបំណងលើកកម្ពស់ស្មារតីដល់គ្រប់អង្គការចាត់តាំងគណបក្ស សមាជិកគណបក្ស អ្នកគាំទ្រគណបក្ស និងប្រជាជន ក្នុងការប្រមូលកម្លាំងសរុប វិធានការសរុប និងមធ្យោបាយសរុប ដើមី្បឆ្ពោះទៅចូលរួមការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ នាថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ខាងមុខនេះ និងពង្រឹងប្រពៃណីស្នេហាជាតិ និងកសាងសមិទ្ធផលដ៏ថ្លៃថ្លាជូនសង្គមជាតិ។
សម្តេចពិជ័យសេនា ទៀ បាញ់ បានបន្តទៀតថា យើងជាប្រជារាស្ត្រខ្មែរ បានភ្ញាក់រលឹក ក្រោកឈរឡើង ចងបាច់ឆន្ទះមោះមុត ប្តូរផ្តាច់ រួបរួមគ្នា ពង្រឹងឯកភាពជាតិ រក្សាការពារ ទឹកដីកម្ពុជា អធិបតេយ្យថ្លៃថ្លា និងអារ្យធម៌អង្គរដ៏បវរ កសាងប្រទេសជាតិឱ្យទៅជា កោះសន្តិភាព ឡើងវិញ ផ្អែកលើប្រព័ន្ធប្រជាធិបតេយ្យ សេរីពហុបក្ស ធានាសិទ្ធិមនុស្ស គោរពច្បាប់ ទទួលខុសត្រូវចំពោះវាសនាអនាគតជាតិ ឱ្យបានឈានឡើងរីកចម្រើន។
គួរបញ្ជាក់ថា សមាជិកសមាជិការ គណបក្សប្រជាជនកម្ពុជា ប្រមាណជាង ២ម៉ឺននាក់ មកពីសង្កាត់ទាំង១២ របស់ក្រុងសៀមរាប និងស្រុកមួយចំនួន បានមកជួបជុំគ្នានៅបរិវេណអតីតអង្គរយ្យុងយូរ ដោយមានការផ្សព្វផ្សាយគោលនយោបាយរបស់គណបក្ស។ ក្នុងឱកាសនោះមានរថយន្តតូច ធំចំនួន ៦០១ គ្រឿង ត្រីចក្រយានយន្ត និង រ៉ឺម៉កម៉ូតូចំនួន ៣៨០ គ្រឿង ទោចក្រយានយន្ត ចំនួន ៣ ៥៤៤ គ្រឿង៕
អត្ថបទ៖ គឿន វេត
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
លោក សុះ ម៉ាច ស្នើឱ្យបញ្ឈប់ការយកស្នាដៃចម្រៀងមរតកដើម មកកែទំនុក បម្រើប្រយោជន៍បុគ្គល
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
UN អនុម័តសម្រាប់ការចាកចេញរបស់កម្ពុជាពីក្រុមប្រទេសអភិវឌ្ឍន៍តិចតួច
-
សន្តិសុខសង្គម២ ថ្ងៃ ago
ដកហូតសំបក និងពោះវៀនកង់ម៉ូតូសរុបជាង១២០០០ ដែលរំលោភកម្មសិទ្ធិនាំចូល
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Update៖ ជនដៃដល់ដែលវាយសម្លាប់ស្ត្រីលក់ភេសជ្ជៈនៅស្តុប២០០៤ ទៅលោតទឹកសម្លាប់ខ្លួននៅស្ពានជ្រោយចង្វារ
-
ចរាចរណ៍៦ ថ្ងៃ ago
ស្ត្រីម្នាក់ ជិះម៉ូតូលឿន វ៉ារថយន្តមិនផុត ជ្រុលទាក់ដៃចង្កូតជាមួយកង់ ដួលបោកក្បាលស្លាប់
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ផលដំឡូងមី កសិករត្រៀមប្រមូល ហាងឆេងទីផ្សារបានត្រឹម ១៧០ រៀលប៉ុណ្ណោះក្នុង ១ គីឡូក្រាម
-
សន្តិសុខសង្គម១៨ ម៉ោង ago
ស្នងការរាជធានី កោះហៅមន្ត្រីនគរបាលចរាចរណ៍៣នាក់មកសួរនាំ ជុំវិញការចោទប្រកាន់ពីបុរសម្នាក់
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ក្រសួងសុខាភិបាលណែនាំឲ្យពលរដ្ឋប្រុងប្រយ័ត្នចំពោះការបរិភោគអាហារសមុទ្រដើម្បីបង្ការការឆ្លងវីរុសណូរ៉ូ