Connect with us

ព័ត៌មានអន្ដរជាតិ

ឥណ្ឌូណេស៊ីចាប់ខ្លួនជនសង្ស័យ ១២ នាក់ ពីបទជួញដូរគ្រឿងក្នុងខុសច្បាប់

បានផុស

នៅ

អាជ្ញាធរឥណ្ឌូណេស៊ីបានចាប់ខ្លួនមនុស្ស ១២ នាក់ បូករួមទាំងប៉ូលិសម្នាក់ និងមន្ត្រីអន្តោប្រវេសន៍ម្នាក់ ពីបទជួញដូរមនុស្ស ១២២ នាក់មកកម្ពុជាដើម្បីលក់ក្រលៀនរបស់ពួកគេ ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ជនសង្ស័យទាំង ១២ នាក់ដែលត្រូវបានចោទប្រកាន់ពីបទ បំពានច្បាប់ជួញដូរមនុស្សរបស់ប្រទេសឥណ្ឌូណេស៊ី កំពុងប្រឈមមុខនឹងការជាប់ពន្ធនាគារអតិបរមា ១៥ ឆ្នាំ ហើយពិន័យជាប្រាក់រហូតដល់ ៤ ម៉ឺនដុល្លារ ។

ពាក់ព័ន្ធនឹងករណីខាងលើ លោក Hengki Haryadi ប្រធានអង្គភាពស៊ើបអង្កេតឧក្រិដ្ឋកម្មមានប្រសាសន៍ថា ជនសង្ស័យប្រមូលមនុស្សតាមរយៈបណ្ដាញសង្គមអ៉ីនធឺណិត រួចបញ្ជូនមកប្រទេសកម្ពុជាដើម្បីធ្វើការវះកាត់ប្ដូរក្រលៀន ។

ទន្ទឹមនោះ ជនរងគ្រោះទាំងអស់ត្រូវបានសន្យាថានឹងទទួលប្រាក់ចំនួន ៩,០០០ ដុល្លារក្នុងម្នាក់ បើសិនជាព្រមលក់ក្រលៀនរបស់ពួកគេ ។

លោក Hengki បញ្ជាក់ទៀតថា “ជនរងគ្រោះបានយល់ព្រមលក់ក្រលៀន ព្រោះចង់បានប្រាក់ ដោយសារតែពួកគេភាគច្រើនបានបាត់បង់ការងារធ្វើ អំឡុងពេលមានជំងឺរាតត្បាតកូវីដ ១៩” ៕

ប្រែសម្រួល៖ វារី

ប្រភព ៖ Reuters

ចុចអាន៖ កម្ពុជា ក៏ដូចប្រទេសដទៃ មិនចង់ឃើញឡើយ «ការជួញដូរមនុស្ស» កើតមានលើទឹកដីរបស់ខ្លួន!

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ១៤ នាទីutes មុន

អគ្គិភ័យឆេះសណ្ឋាគារសាហាវបំផុតក្នុងប្រវត្តិសាស្រ្តតួកគី, មនុស្សស្លាប់កើនដល់ ៧៦នាក់ 

ព័ត៌មានជាតិ៣៦ នាទីutes មុន

កម្ពុជា បន្តចុះត្រជាក់ ១៧°C ដល់ថ្ងៃទី២៤មករា

ព័ត៌មានជាតិ៤១ នាទីutes មុន

កសិករដាំបន្លែគ្រប់មុខនៅខេត្តមណ្ឌលគិរីកំពុងតែកាក់កបខ្លាំងនៅមុនបុណ្យចូលឆ្នាំចិន វៀតណាម មកដល់នាសប្តាហ៍ក្រោយនេះ

សន្តិសុខសង្គម១ ម៉ោង មុន

ឃាត់ខ្លួនអ្នកសារព័ត៌មាន២នាក់បញ្ជូនទៅតុលាការ ក្រោយផ្សាយប្រឌិតរឿងអំពើហិង្សាធ្វើឲ្យប៉ះពាល់កិត្តិយសប្រទេសកម្ពុជា

ព័ត៌មានជាតិ១០ ម៉ោង មុន

លទ្ធផល​បូក​សរុប​ក្នុងឆ្នាំ២០២៤ ​សមត្ថកិច្ច​បង្ក្រាប​បទល្មើស​ព្រហទណ្ឌ​បាន​ជាង៤០០ករណី និង ឃាត់ខ្លួន​ជិត៧០០នាក់

Sokha Hotels

ព័ត៌មានពេញនិយម