Connect with us

ព័ត៌មានអន្ដរជាតិ

លោក Xi ហៅលោក Kissinger ថាជា “មិត្តចាស់”

បានផុស

នៅ

ប្រធានាធិបតីចិនលោក Xi Jinping កាលពីថ្ងៃព្រហស្បតិ៍បានអញ្ជើញជួបជាមួយអតីតរដ្ឋមន្ត្រីការបរទេសអាមេរិកលោក Henry Kissinger និងបានហៅអ្នកការទូតជើងចាស់រូបនេះថាជា “មិត្តចាស់” ផងដែរ ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្នុងជំនួបនៅឯផ្ទះសំណាក់រដ្ឋ Diaoyutai ក្នុងទីក្រុងប៉េកាំង, លោក Xi បានប្រាប់លោក Kissinger ថា “ប្រជាជនចិននឹងមិនភ្លេចមិត្តចាស់របស់យើងឡើយ ជាពិសេសការរួមចំណែកជាប្រវត្តិសាស្ត្ររបស់លោក Kissinger ក្នុងការលើកកម្ពស់ការអភិវឌ្ឍទំនាក់ទំនងចិន-អាមេរិក និងការពង្រឹងមិត្តភាពរវាងប្រជាជនទាំងពីរជាដើម” ។

ទន្ទឹមនោះ លោក Xi ក៏បានសម្តែងក្តីសង្ឃឹមផងដែរថា លោក Kissinger និងអ្នកផ្សេងទៀតដែលមានទស្សនៈវិស័យនៅក្នុងសហរដ្ឋអាមេរិក នឹងបន្តដើរតួក្នុងន័យស្ថាបនាដើម្បីធ្វើឲ្យទំនាក់ទំនងចិន-អាមេរិកត្រឡប់មកដូចដើមវិញផងដែរ ។

ស្របពេលជាមួយគ្នានោះ លោក Kissinger ក៏បានឆ្លើយតបទៅកាន់លោក Xi វិញផងដែរថា ទំនាក់ទំនងអាមេរិក-ចិន គឺពិតជាមានសារៈសំខាន់ខ្លាំងណាស់សម្រាប់ប្រជាជាតិទាំងពីរ ជាពិសេសសម្រាប់សុខសន្តិភាព និងវិបុលភាពពិភពលោកតែម្ដង ។

ពាក់ព័ន្ធនឹងបញ្ហានេះដែរ ក្រុមអ្នកវិភាគមើលឃើញថា ការសម្រេចចិត្តរបស់លោក Xi ក្នុងជំនួបជាមួយលោក Kissinger គឺបង្ហាញពីការគោរព និងការដឹងគុណសម្រាប់កិច្ចខិតខំប្រឹងប្រែងរបស់ប្រទេសចិន ក្នុងការកសាងបរិយាកាសអំណោយផលដល់ការរៀបចំនៃជំនួបរវាងលោក Xi និងប្រធានាធិបតីអាមេរិកលោក Joe Biden នៅរដូវស្លឹកឈើជ្រុះខាងមុខនេះ ខណៈកិច្ចប្រជុំនោះអាចធ្វើឡើងនៅក្រៅកិច្ចប្រជុំកំពូល G20 ក្នុងទីក្រុងញូវដេលីប្រទេសឥណ្ឌាក្នុងខែកញ្ញា ឬកិច្ចប្រជុំកំពូល APEC នៅទីក្រុងសាន់ហ្វ្រាន់ស៊ីស្កូក្នុងខែវិច្ឆិកា ។

គួររំឭកឡើងវិញថា លោក Kissinger ដែលបច្ចុប្បន្នមានវ័យ ១០០ ឆ្នាំធ្លាប់បានធ្វើទស្សនកិច្ចយ៉ាងសម្ងាត់ទៅកាន់ទីក្រុងប៉េកាំងនាឆ្នាំ ១៩៧១ ក្នុងនាមជាទីប្រឹក្សាសន្តិសុខជាតិរបស់លោកប្រធានាធិបតី Richard Nixon ខណៈក្នុងដំណើរ​ទស្សនកិច្ច​នោះ លោក Kissinger ​បាន​ត្រួសត្រាយ​ផ្លូវ​ក្នុង​ការ​ធ្វើ​ឲ្យ​ទំនាក់ទំនង​អាមេរិក​-​ចិន​ មាន​ភាព​ប្រក្រតី​ឡើង​វិញផងដែរ​ក្នុង​ឆ្នាំ​ ១៩៧២ ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត

ប្រភព ៖ NHK

ចុចអាន ៖ រដ្ឋមន្ត្រីការបរទេស ចិន ប្រាប់លោក Kissinger ថា អាមេរិក មិនដើរក្នុង ទិសដៅដូច ចិន សោះ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

កីឡា៧ វិនាទី មុន

ថ្ងៃ​ប្រកួតយុទ្ធគុន​ចម្រុះ​បុរាណ​ខ្មែរ​នឹងតាំង​បង្ហាញ​ស្តេច​​ខ្មែរ​អង្គណា​ពូកែយុទ្ធគុន

ព័ត៌មានជាតិ១០ នាទី មុន

សម្ដេចតេជោ រំលឹកពីការប៉ុនប៉ងធ្វើឃាដសម្ដេចមិនបានសម្រេចកាលពី២៤ឆ្នាំមុន

ព័ត៌មានអន្ដរជាតិ២៤ នាទី មុន

កូរ៉េខាងត្បូង ព្រមានថា គីម ជុងអ៊ុន អាចបាញ់សាកល្បងអាវុធនុយក្លេអ៊ែរ អំឡុងពេលអាមេរិកបោះឆ្នោត

ព័ត៌មានជាតិ៥៦ នាទី មុន

កសិករក្នុងស្រុកបវេល បង្ខំចិត្តច្រូតស្រូវស្រងែ មុនពេលកំណត់ព្រោះខ្លាចទឹកជំនន់

ព័ត៌មានអន្ដរជាតិ១ ម៉ោង មុន

ឡើងកម្តៅ! អ៊ីស្រាអែល សម្លាប់មនុស្សជិត ៥០០នាក់នៅលីបង់ ខណៈអាមេរិក បញ្ជូនទ័ពបន្ថែមទៅ មជ្ឈិមបូព៌ា

ព័ត៌មានអន្ដរជាតិ១៧ ម៉ោង មុន

ភ្លៀងធ្លាក់ខ្លាំងមិនធ្លាប់មានក្នុងមួយសតវត្សរ៍នៅកូរ៉េខាងត្បូង ប្រែក្លាយទីក្រុងទៅជាទន្លេ

ព័ត៌មានអន្ដរជាតិ២៣ ម៉ោង មុន

ជប៉ុន ចាប់ផ្តើមរកឃើញមនុស្សស្លាប់ ដោយសារគ្រោះទឹកជំនន់ធ្ងន់ធ្ងរ នៅភាគកណ្តាល

ព័ត៌មានអន្ដរជាតិ១៩ ម៉ោង មុន

៦ខេត្តរបស់ថៃ នៅតែរងគ្រោះ ដោយទឹកជំនន់

ព័ត៌មានអន្ដរជាតិ១៥ ម៉ោង មុន

​​វត្ត​ព្រះពុទ្ធសាសនា​នៅ​ថៃត្រូវ​គ្រូ​បរទេស​បង្រៀន​​​អង់គ្លេស​ ប្រែក្លាយ​ជា​​​ការ​បង្រៀន​ទ្រឹស្តីសាសនា​ផ្សេង​

ព័ត៌មានជាតិ១៥ ម៉ោង មុន

អភិបាល​រាជធានី​ចុះ​ពិនិត្យ​ទីតាំង​បាក់ស្រុត​ផ្លូវ​បេតុង​អប​ប្រឡាយ​ស្ទឹងមានជ័យ និង​ណែនាំ​ឱ្យ​ជួសជុល​ជាបន្ទាន់

Sokha Hotels

ព័ត៌មានពេញនិយម