Connect with us

ព័ត៌មានជាតិ

លោកឧកញ៉ា លឹម ហេង មានជំនឿថា ក្រោយបោះឆ្នោត នឹងមានកំណើន​វិនិយោគច្រើនពីបរទេស

បានផុស

នៅ

កម្ពុជា បានអនុវត្តច្បាប់វិនិយោគថ្មី និងកិច្ចព្រមព្រៀងសេរីពាណិជ្ជកម្មផ្សេងៗ ជាពិសេស មានសុខសុវត្ថិភាព ដែលមិនបង្កហានិភ័យសម្រាប់ការដាក់ទុនវិនិយោគពីបរទេស។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោកឧកញ៉ា លឹម ហេង អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា មានជំនឿថា ក្រោយការបោះឆ្នោតអាណត្តិទី៧នេះ ក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាលថ្មី កម្ពុជា នឹងមានកំណើននៃការវិនិយោគ និងការប្រកបមុខរបរផ្សេងៗ កើនឡើងជាលំដាប់។

បើតាមលោកឧកញ៉ា លឹម ហេង រហូតមកដល់ពេលនេះ កម្ពុជា មានកំណើនវិនិយោគស្ទើរគ្រប់វិស័យ មានដូចជា វិស័យឧស្សាកម្មធុនតូច និងមធ្យម រហូតដល់ធុនធ្ងន់ ដំឡើងរថយន្ត រោងចក្រផលិតសម្បកកង់ ការកែច្នៃផលិតផល​ក សិកម្ម ធនធានរ៉ែ កម្មន្តសាល និងគ្រឿងបង្គុំអគ្គិសនី ជាដើម ពោលគឺមានចម្រុះវិស័យ។ លោកសង្កត់ធ្ងន់ថា ទាំងនេះ គឺជាអនុវិស័យដែលបានគាំទ្រដល់សេដ្ឋកិច្ចយ៉ាងសំខាន់របស់កម្ពុជា។

នៅក្នុងរយៈពេល៦ខែឆ្នាំ២០២៣នេះ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) បានអនុម័តគម្រោង​វិនិយោគចំនួន​៨៤គម្រោង មានទុនចំនួន ៩៤៦,៩៤ លានដុល្លារអាមេរិក ដោយបង្កើតឱកាសការងារជូនប្រជាពលរដ្ឋបានចំនួន ១១៦០៧៣កន្លែង។

បើតាម CDC ក្នុងចំណោមគម្រោងចំនួន ៨៤ នេះ គម្រោងដែលបោះទុនវិនិយោគច្រើនជាងគេ គឺគម្រោងបង្កើត​រោងចក្រផលិតសំបកកង់យានយន្តនៅក្នុងតំបន់សេដ្ឋកិច្ចពិសេស យូ ប៊ី អ៊ី ស្នួល ខេត្តក្រចេះ​ មានទុនប្រមាណ ១៣៨លានដុល្លារ។ បន្ទាប់មកគម្រោងបង្កើតរោងចក្រផលិតស៊ីម៉ង់ត៍នៅស្រុករតនមណ្ឌល ខេត្តបាត់ដំបង ក្នុងទុនវិនិ​យោគ​ប្រមាណ ៩៥លានដុល្លារ  និងគម្រោងបង្កើតកសិដ្ឋានចិញ្ចឹមគោពូជ និងគោសាច់ខ្នាតធំនៅស្រុកស្នួល ខេត្តក្រចេះ ក្នុងទុនវិនិយោគប្រមាណ ៧៣,៤លានដុល្លារ។

ធនាគារជាតិនៃកម្ពុជា បានព្យាករថា សេដ្ឋកិច្ចកម្ពុជា ក្នុងឆ្នាំ២០២៣នេះ នឹងមានកំណើន ៥.៥ភាគរយ ជាមួយនឹង​កម្រិតអតិផរណាទាបប្រមាណ ២ភាគរយ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៤ ម៉ោង មុន

លទ្ធផល​បូក​សរុប​ក្នុងឆ្នាំ២០២៤ ​សមត្ថកិច្ច​បង្ក្រាប​បទល្មើស​ព្រហទណ្ឌ​បាន​ជាង៤០០ករណី និង ឃាត់ខ្លួន​ជិត៧០០នាក់

សន្តិសុខសង្គម៥ ម៉ោង មុន

នគរបាលរាជធានី​ឃាត់​ខ្លួន អ្នកសារព័ត៌មាន២នាក់ ក្រោយផ្សាយប្រឌិត​រឿងវីដេអូអំពើហិង្សា ដែលធ្វើ​ឱ្យប៉ះពាល់ដល់កិត្តិយសប្រទេសកម្ពុជា

ព័ត៌មានជាតិ៨ ម៉ោង មុន

ពលរដ្ឋកម្ពុជាថ្កោលទោសអាចារ្យហ្វី និងក្រុមជ្រុលនិយមនៅក្រៅប្រទេសដែលប្រើប្រាស់ភាសាអសុរោះ និងជេរប្រមាថថ្នាក់ដឹកនាំរាជរដ្ឋាភិបាល

ព័ត៌មានជាតិ៩ ម៉ោង មុន

ក្នុងមួយឆ្នាំ២០២៤ ការ​ដឹក​ជញ្ជូន​សំរាម​យក​ទៅ​ចាក់ និង​ដុតកម្ទេចចោល​នៅ​ទីលានចាក់សំរាម​ដង្កោចំនួន ១.២៤៨.៣៩១,៨១តោន

សន្តិសុខសង្គម៩ ម៉ោង មុន

លោក ជួន ណារិន្ទ ព្រមានលុបឈ្មោះមន្ត្រីនគរបាលចរាចរណ៍ដែលអនុវត្តល្មើសវិន័យ

Sokha Hotels

ព័ត៌មានពេញនិយម