Connect with us

ព័ត៌មានជាតិ

គណបក្សប្រជាជនកម្ពុជាខេត្តកំពង់ធំ ដង្ហែក្បួនបិទយុទ្ធនាការឃោសនាបោះឆ្នោត មានសមាជិកបក្សចូលរួម ជិត ១ ម៉ឺននាក់

បានផុស

នៅ

នៅ​ព្រឹក​ថ្ងៃ​ទី ២១ ខែ​កក្កដា ឆ្នាំ ២០២៣ លោក​បណ្ឌិត ជា ចាន់តូ សមាជិក​អចិន្ត្រៃយ៍​គណៈកម្មាធិការ​កណ្ដាល​គណបក្ស​ប្រជាជន​កម្ពុជា និង​ប្រធាន​ក្រុមការងារ​មូលដ្ឋាន​ចុះ​ជួយ ខេត្ត​កំពង់ធំ និង​លោក ងួន រតនៈ សមាជិក​គណៈកម្មាធិការ​កណ្ដាល​គណបក្ស​ប្រជាជន​កម្ពុជា និង​ប្រធាន​គណៈកម្មាធិការ​គណបក្ស​ប្រជាជន​កម្ពុជា​ខេត្ត​កំពង់ធំ ដឹកនាំ​សមាជិក សមាជិកា គណបក្ស​ប្រជាជន​កម្ពុជា ជិត ១០,០០០ នាក់ នៅ​ក្រុង​ស្ទឹងសែន ខេត្ត​កំពង់ធំ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ពិធី​បិទ​យុទ្ធនាការ​ឃោសនា​បោះឆ្នោត ធ្វើឡើង​នៅ​សួន​កុមារ ក្រុង​ស្ទឹងសែន ដែល​មាន​សមាជិក​គណបក្ស​ប្រជាជន​កម្ពុជា ជិត ១០,០០០ នាក់ មកពី​ស្រុក​កំពង់ស្វាយ ស្រុក​សន្ទុក និង​ក្រុង​ស្ទឹងសែន ដោយ​ចេញដំណើរ​រួមគ្នា​ទៅកាន់​ស្រុក​របស់​ខ្លួន ដែល​កំពុងតែ​រង់ចាំ​ដើម្បី​បិទ​យុទ្ធនាការ​ឃោសនា​រក​សំឡេង​ឆ្នោត។ សម្រាប់​ស្រុក ៦ ទៀត បាន​រៀបចំ​ដង្ហែ​ក្បួន​នៅ​ទីប្រជុំជន​ក្នុងស្រុក​រៀងៗ​ខ្លួន ដោយ​ប្រមូលផ្ដុំ​សមាជិក​យក​ពី​ឃុំ​របស់​ខ្លួន ហើយ​ក្នុង​ការ​ហែ​ក្បួន​យុទ្ធនាការ​ឃោសនា​បោះឆ្នោត​ជ្រើសរើស​តំណាងរាស្ត្រ​នីតិកាល​ទី ៧ បាន​ប្រព្រឹត្តិ​ទៅ​តាម​ស្រុក​របស់​ខ្លួន​យ៉ាង​អធិកអធម​តាម​រថយន្ត តូច ធំ ម៉ូតូ ជាច្រើន​គ្រឿង មាន​ការ​លាយឡំ​សំឡេង​ឃោសនា​សព្ទ និង​សម្រែក​ឃោសនា​ផង​ដែរ។

តាម​ការ​បញ្ជាក់​ពី​លោក ប្រែង សាវុធ ប្រធាន​គណៈកម្មាធិការ​រៀបចំ​ការ​បោះឆ្នោត​ខេត្ត​កំពង់ធំ បាន​ឲ្យ​ដឹង​ថា ការ​ដង្ហែ​ក្បួន​ឃោសនា​រក​សំឡេងឆ្នោត​នៅ​ថ្ងៃ​ទី ២១ កក្កដា​នេះ មានតែ​គណបក្ស​ប្រជាជន​កម្ពុជា ១ ប៉ុណ្ណោះ ដែល​បាន​ដង្ហែ​ក្បួន​ឃោសនា។ សម្រាប់​យុទ្ធនាការ​ឃោសនា​បោះឆ្នោត ជ្រើសរើស​តំណាងរាស្ត្រ អាណត្តិ​ទី ៧ រយៈពេល ២១ ថ្ងៃ ដែល​បាន​ចាប់ផ្ដើម​កាលពី​ថ្ងៃ​ទី ១ ខែ​កក្កដា ឆ្នាំ ២០២៣ ត្រូវ​បិទ​បញ្ចប់​នៅ​ថ្ងៃ​ទី ២១ ខែ​កក្កដា ឆ្នាំ ២០២៣ នេះ ដោយ​យុទ្ធនាការ​ជាង ២០ ថ្ងៃ កន្លង​ទៅ​នេះ បាន​ប្រព្រឹត្តិ​ទៅ​ក្រោម​បរិយាកាស​ល្អ​ប្រសើរ គ្មាន​អំពើ​ហិង្សា​កើត​ឡើង​នោះ​ទេ។

លោក​បន្ត​ថា នៅ​ខេត្ត​កំពង់ធំ មាន ១៥ គណបក្ស​នយោបាយ ដែល​បាន​ចូលរួម​ប្រកួតប្រជែង​ក្នុង​ការ​បោះឆ្នោត​អាណត្តិ​ទី ៧ មាន​ប្រជាពលរដ្ឋ​ក្នុង​បញ្ជី​ឈ្មោះ​បោះឆ្នោត​សរុប ៤៥៦,៧០៥ នាក់ និង​មាន​ការិយាល័យ​បោះឆ្នោត​សរុប​ចំនួន ១,១៥២ ការិយាល័យ​បោះឆ្នោត៕

អត្ថបទ ៖ ឈាង មករា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៨ ម៉ោង មុន

លទ្ធផល​បូក​សរុប​ក្នុងឆ្នាំ២០២៤ ​សមត្ថកិច្ច​បង្ក្រាប​បទល្មើស​ព្រហទណ្ឌ​បាន​ជាង៤០០ករណី និង ឃាត់ខ្លួន​ជិត៧០០នាក់

សន្តិសុខសង្គម៩ ម៉ោង មុន

នគរបាលរាជធានី​ឃាត់​ខ្លួន អ្នកសារព័ត៌មាន២នាក់ ក្រោយផ្សាយប្រឌិត​រឿងវីដេអូអំពើហិង្សា ដែលធ្វើ​ឱ្យប៉ះពាល់ដល់កិត្តិយសប្រទេសកម្ពុជា

ព័ត៌មានជាតិ១២ ម៉ោង មុន

ពលរដ្ឋកម្ពុជាថ្កោលទោសអាចារ្យហ្វី និងក្រុមជ្រុលនិយមនៅក្រៅប្រទេសដែលប្រើប្រាស់ភាសាអសុរោះ និងជេរប្រមាថថ្នាក់ដឹកនាំរាជរដ្ឋាភិបាល

ព័ត៌មានជាតិ១៣ ម៉ោង មុន

ក្នុងមួយឆ្នាំ២០២៤ ការ​ដឹក​ជញ្ជូន​សំរាម​យក​ទៅ​ចាក់ និង​ដុតកម្ទេចចោល​នៅ​ទីលានចាក់សំរាម​ដង្កោចំនួន ១.២៤៨.៣៩១,៨១តោន

សន្តិសុខសង្គម១៣ ម៉ោង មុន

លោក ជួន ណារិន្ទ ព្រមានលុបឈ្មោះមន្ត្រីនគរបាលចរាចរណ៍ដែលអនុវត្តល្មើសវិន័យ

Sokha Hotels

ព័ត៌មានពេញនិយម