ព័ត៌មានអន្ដរជាតិ
តើប្រព័ន្ធបាញ់រ៉ុកកែត “បិសាចជញ្ជក់ឈាម” ដែលអាមេរិក ត្រៀមផ្តល់ឲ្យអ៊ុយក្រែន ខ្លាំងកម្រិតណា?
សហរដ្ឋអាមេរិក គ្រោងប្រកាសកញ្ចប់សព្វាវុធថ្មីក្នុងទំហំទឹកប្រាក ១.៣ពាន់លានដុល្លារទៅឲ្យអ៊ុយក្រែន រួមទាំងយន្តហោះគ្មានមនុស្សបើកអត្តឃាតជាច្រើនប្រភេទ និងប្រព័ន្ធបាញ់រ៉ុកកែត VAMPIRE (បិសាចជញ្ជក់ឈាម) ដែលទើបបង្កើតថ្មីផងដែរ។
ប្រព័ន្ធបាញ់រ៉ុកកែត “បិសាចជញ្ជក់ឈាម” ឬ Vehicle Agnostic Modular Palletized ISR Rocket Equipment គឺជាឧបករណ៍ចល័ត ដែលមានសមត្ថភាព បាញ់រ៉ុកកែត៧០មិល្លីម៉ែត្រ។
ប្រព័ន្ធនេះ មានជើងសម្រាប់បាញ់បាន៤គ្រាប់ ហើយអាចបំពាក់ទៅលើរថយន្តធម្មតាក៏បាន ឬអាចដំឡើងនៅតាមទីតាំងណាក៏បាន។
ក្រុមហ៊ុនផលិត L3Harris Technologies ក៏អះអាងផងដែរថា ប្រព័ន្ធអាវុធប្រភេទនេះអាច ការពារប្រឆាំងនឹងការគំរាមកំហែងលើដីគោកពីសំណាក់សត្រូវទៀតផង។
L3Harris បានប្រកាសកាលពីខែមករាថា ក្រសួងការពារជាតិអាមេរិក បានផ្តល់កិច្ចសន្យាក្នុងទំហំទឹកប្រាក់៤០លានដុល្លារដល់ពួកគេ ដើម្បីផ្តល់ប្រព័ន្ធអាវុធ បិសាចជញ្ជក់ឈាម ចំនួន១៤គ្រឿងទៅឲ្យកងកម្លាំងទីក្រុងកៀវ។
ក្រុមហ៊ុនក៏បញ្ជាក់ផងដែរថា ប្រព័ន្ធអាវុធ បិសាចជញ្ជក់ឈាម គឺមានតម្លៃ២៧៥០០ដុល្លារអាមេរិក ក្នុងមួយគ្រឿង។
យោងតាមអ្នកជំនាញយោធារុស្ស៊ី Yury Knutov, ប្រព័ន្ធអាវុធ បិសាចជញ្ជក់ឈាម អាចវាយប្រហារក្នុងរយៈចម្ងាយបានប្រហែលប្រាំគីឡូម៉ែត្រ៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ Sputnik
ចុចអាន៖ អាមេរិក ត្រៀមបញ្ជូន រ៉ុកកែត “បិសាចជញ្ជក់ឈាម” ទៅឲ្យ អ៊ុយក្រែន
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
UN អនុម័តសម្រាប់ការចាកចេញរបស់កម្ពុជាពីក្រុមប្រទេសអភិវឌ្ឍន៍តិចតួច
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
លោក សុះ ម៉ាច ស្នើឱ្យបញ្ឈប់ការយកស្នាដៃចម្រៀងមរតកដើម មកកែទំនុក បម្រើប្រយោជន៍បុគ្គល
-
ចរាចរណ៍៤ ថ្ងៃ ago
ស្ត្រីម្នាក់ ជិះម៉ូតូលឿន វ៉ារថយន្តមិនផុត ជ្រុលទាក់ដៃចង្កូតជាមួយកង់ ដួលបោកក្បាលស្លាប់
-
សន្តិសុខសង្គម៨ ម៉ោង ago
Update៖ ជនដៃដល់ដែលវាយសម្លាប់ស្ត្រីលក់ភេសជ្ជៈនៅស្តុប២០០៤ ទៅលោតទឹកសម្លាប់ខ្លួននៅស្ពានជ្រោយចង្វារ
-
នយោបាយ១ សប្តាហ៍ ago
ស៊ិន ចាន់ពៅរ៉ូហ្សិត ចេញមុខបរិហារគណបក្សភ្លើងទៀន និងសុំឱ្យពលរដ្ឋទាំងក្នុង និងក្រៅប្រទេសឈប់គាំទ្របក្សនេះតទៅទៀត
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
អាមេរិក ស្នើឱ្យសម្ដេចតេជោចែករំលែកបទពិសោធន៍ស្វែងរកសន្តិភាព ខណៈសង្រ្គាមកំពុងឆាបឆេះតំបន់នានាលើពិភពលោក
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
អ៊ុយក្រែន អះអាងថា ខ្លួនជាអ្នកសម្លាប់ប្រធាន កងកម្លាំងនុយក្លេអ៊ែររុស្ស៊ី
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
នារីថៃថតវីដេអូអាសអាភាសផ្ទុកក្នុងប្រព័ន្ធបច្ចេកវិទ្យារកចំណូលជិត១៥០០ដុល្លារក្នុង១ខែ