ជីវិតកម្សាន្ដ
ប្រកាសលែងលះអតីតស្វាមីប៉ុន្មានថ្ងៃ Ariana Grande ណាត់ជួបជាមួយដៃគូសម្ដែង
ទើបប្រកាសលែងលះអតីតស្វាមីជាផ្លូវការកាលពីប៉ុន្មានថ្ងៃមុន ពេលនេះតារាចម្រៀងរាងតូចច្រឡឹង Ariana Grande ចាប់ផ្ដើមមានទំនាក់ទំនងស្នេហាថ្មីជាមួយដៃគូសម្ដែងនៅក្នុងរឿង “Wicked” ដែលអ្នកទាំងពីរធ្លាប់ជួបគ្នា កាលឆ្នាំ២០២២។
ប្រភពមួយបានប្រាប់ទស្សនាវដ្តី The People ថា “Ariana និងអតីតស្វាមី Dalton Gomez បានបែកគ្នា តាំងពីខែមករាមកម្ល៉េះ ហើយនាង និងមិត្តប្រុស ទើបតែចាប់ផ្តើមទាក់ទងគ្នា បន្ទាប់ពីខាងប្រុសចែកផ្លូវពីប្រពន្ធរបស់គាត់ដាច់ស្រេច” ។
ចំពោះការចាប់ដៃគូសម្ដែងរួមគ្នារវាង Ariana និងមិត្តប្រុសលោក Ethan Slater នៅក្នុងរឿង “Wicked” បានចាប់ផ្ដើមតាំងពីឆ្នាំ២០២២មកម្ល៉េះ ហើយភាពយន្តនេះគ្រោងនឹងចេញផ្សាយនៅឆ្នាំ២០២៤។ ទោះជាយ៉ាងណា បច្ចុប្បន្នគេមិនច្បាស់ទេថា តើកាលបរិច្ឆេទនៃការចេញផ្សាយភាពយន្តនេះនឹងធ្វើឡើងនៅថ្ងៃខែណាឱ្យប្រាកដ។
គួររំលឹកថា តារាប៉ុប Ariana Grande និងអតីតស្វាមី Dalton Gomez បានដឹកដៃគ្នាចូលរោងការតូចមួយ នៅឆ្នាំ២០២១ ប៉ុន្តែថ្មីៗនេះប្រភពពី New York Post បានអះអាងថា ពួកគេបានបែកគ្នាតាំងពីខែមករា ឆ្នាំ២០២៣ ហើយប៉ុន្មានថ្ងៃមុនដំណឹងនៃការលែងលះ បានប្រកាសជាសាធារណៈ ។
ដោយឡែកចំពោះទំនាក់ទំនងរវាង Ariana Grande និងលោក Ethan Slater ពុំមានភាគីខាងណាចេញមុខបកស្រាយឡើយ ខណៈអ្នកតំណាងរបស់តារាទាំងពីរក៏រក្សាភាពស្ងៀមស្ងាត់ ហាក់កំពុងបញ្ជាក់ថា ដំណឹងនេះគឺជារឿងពិត៕
ប្រែសម្រួល៖ សន្យា
ចុចអាន៖ Starbucks សម្ពោធផលិតផលសហការជាមួយ BLACKPINK តែហ្វេនមិនចាប់អាម្មណ៍
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
លោក សុះ ម៉ាច ស្នើឱ្យបញ្ឈប់ការយកស្នាដៃចម្រៀងមរតកដើម មកកែទំនុក បម្រើប្រយោជន៍បុគ្គល
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
UN អនុម័តសម្រាប់ការចាកចេញរបស់កម្ពុជាពីក្រុមប្រទេសអភិវឌ្ឍន៍តិចតួច
-
សន្តិសុខសង្គម២ ថ្ងៃ ago
ដកហូតសំបក និងពោះវៀនកង់ម៉ូតូសរុបជាង១២០០០ ដែលរំលោភកម្មសិទ្ធិនាំចូល
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Update៖ ជនដៃដល់ដែលវាយសម្លាប់ស្ត្រីលក់ភេសជ្ជៈនៅស្តុប២០០៤ ទៅលោតទឹកសម្លាប់ខ្លួននៅស្ពានជ្រោយចង្វារ
-
ចរាចរណ៍៦ ថ្ងៃ ago
ស្ត្រីម្នាក់ ជិះម៉ូតូលឿន វ៉ារថយន្តមិនផុត ជ្រុលទាក់ដៃចង្កូតជាមួយកង់ ដួលបោកក្បាលស្លាប់
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ផលដំឡូងមី កសិករត្រៀមប្រមូល ហាងឆេងទីផ្សារបានត្រឹម ១៧០ រៀលប៉ុណ្ណោះក្នុង ១ គីឡូក្រាម
-
សន្តិសុខសង្គម១៨ ម៉ោង ago
ស្នងការរាជធានី កោះហៅមន្ត្រីនគរបាលចរាចរណ៍៣នាក់មកសួរនាំ ជុំវិញការចោទប្រកាន់ពីបុរសម្នាក់
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ក្រសួងសុខាភិបាលណែនាំឲ្យពលរដ្ឋប្រុងប្រយ័ត្នចំពោះការបរិភោគអាហារសមុទ្រដើម្បីបង្ការការឆ្លងវីរុសណូរ៉ូ