Connect with us

ព័ត៌មានជាតិ

ក្រុមប្រឹក្សា​ជាតិ​សហជីព​ អំពាវនាវដល់កម្មករ-និយោជិតទាំងអស់ អញ្ជើញទៅបោះឆ្នោតឲ្យបានគ្រប់គ្នា

បានផុស

នៅ

​ក្រុមប្រឹក្សា​ជាតិ​សហជីព​ NTUC ដែលជាសហជីពឯករាជ្យមួយ ហើយមានលោក សំ សឿន ជាប្រធាន បានអំពាវនាវដល់សមាជិក-សមាជិកា កម្មករ-និយោជិត និងប្រជាពលរដ្ឋទាំងអស់ អញ្ជើញទៅចូលរួមបោះឆ្នោតជ្រើសតាំង តំណាងរាស្ត្រ នីតិកាលទី ៧ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី ២៣ ខែកក្កដា ឆ្នាំ ២០២៣ ឲ្យបានគ្រប់ៗគ្នា។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

សេចក្ដីអំពាវនាវរបស់ក្រុម​ក្រុមប្រឹក្សា​ជាតិ​សហជីព បានឲ្យដឹងថា ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ក៏បានអនុញ្ញាតឲ្យកម្មករ-និយោជិត បានឈប់ទៅបោះឆ្នោតចំនួន ៣ថ្ងៃ គឺចាប់ពីថ្ងៃទី ២២ ដល់ថ្ងៃទី ២៤ ខែកក្កដា ឆ្នាំ ២០២៣ ដោយរក្សាប្រាក់ឈ្នួល និងអត្ថប្រយោជន៍ផ្សេងៗជូនកម្មករ-និយោជិត នៅដដែល។

ក្រុម​ក្រុមប្រឹក្សា​ជាតិ​សហជីព ក៏បានលើកឡើងថា «សន្លឹកឆ្នោតរបស់បងប្អូនមួយសន្លឹកៗ គឺពិតជាមានតម្លៃបំផុត ក្នុងការពង្រឹងលទ្ធិប្រជាធិបតេយ្យ ប្រព័ន្ធយុត្តិធម៌ នីតិរដ្ឋ និងយន្តការចរចាដំឡើងប្រាក់ឈ្នួលអប្បបរមា សម្រាប់បងប្អូនកម្មករនិយោជិត ឆ្នាំ ២០២៤ ខាងមុខនេះ និងដើម្បីកែប្រែអនាគតរបស់យើង និងប្រទេសជាតិឆ្ពោះទៅរកការអភិវឌ្ឍន៍ ស្មើមុខស្មើមាត់នឹងប្រទេសជិតខាង និងអន្តរជាតិ គឺតាមរយៈការបោះឆ្នោតនេះហើយ»។

រីឯគណបក្សនយោបាយដែលចូលរួមការបោះឆ្នោត មានចំនួន ១៨គណបក្ស ដូចនេះសមាជិក-សមា​ជិកា កម្មករ-និយោជិត និងប្រជាពលរដ្ឋទាំងអស់ សូមជ្រើសរើស និងគូសយកបានតែមួយគត់ក្នុងចំណោម ១៨ គណបក្សឲ្យបានត្រឹមត្រូវ តាមការណែនាំរបស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត។

ក្រុម​ក្រុមប្រឹក្សា​ជាតិ​សហជីព បានបន្ថែមថា វត្តមាននៃការចូលរួមបោះឆ្នោតរបស់សមាជិក-សមាជិកា កម្មករ-និយោជិត និងប្រជាពលរដ្ឋទាំងអស់ គឺបានឆ្លុះបញ្ចាំងពីមនសិការស្រលាញ់ជាតិ មាតុភូមិរបស់ខ្លួន ស្រលាញ់សុខសន្តិភាព និងកិត្យានុភាពជាតិ។ ក្រុមប្រឹក្សាជាតិសហជីព NTUC សង្ឃឹមជឿជាក់ថា សមាជិក-សមាជិកា កម្មករ-និយោជិត និងប្រជាពលរដ្ឋទាំងអស់ នឹងអញ្ជើញទៅចូលរួមបោះឆ្នោតឲ្យបានគ្រប់ៗគ្នា នៅថ្ងៃទី ២៣ ខែកក្កដា ឆ្នាំ ២០២៣៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៥៤ នាទីutes មុន

ក្រសួងដែលមិនបានកំណត់តំណែងជាក់លាក់សម្រាប់រើសមន្ត្រីនឹងមិនអនុញ្ញាតឱ្យរើសថែមទេ

ព័ត៌មានជាតិ១ ម៉ោង មុន

នាយករដ្ឋមន្ត្រីបញ្ជាឱ្យរៀបចំប្រព័ន្ធតាមដាន និងវាយតម្លៃតាមក្រសួងស្ថាប័ន

ព័ត៌មានជាតិ២ ម៉ោង មុន

នាយករដ្ឋមន្ត្រីឱ្យក្រសួងមុខងារសាធារណៈដឹកនាំដោះស្រាយការជាន់មុខងាររបស់ស្ថាប័នរដ្ឋ

ព័ត៌មានជាតិ២ ម៉ោង មុន

ព័ត៌មានលម្អិតជុំវិញការបង្រ្កាបក្រុមឆក់ប្លន់នៅខេត្តកណ្ដាល ខណៈជនសង្ស័យម្នាក់ជាមុខសញ្ញាចាស់ កំពុងរត់គេចខ្លួន

ព័ត៌មានជាតិ២ ម៉ោង មុន

នាយករដ្ឋមន្ត្រីឱ្យស្ថាប័នរដ្ឋស្ទើតែទាំងអស់ពិនិត្យនិងកំណត់មុខងារឡើងវិញ

សន្តិសុខសង្គម៧ ម៉ោង មុន

ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ

ព័ត៌មានជាតិ៤ ម៉ោង មុន

សពអ្នកឧកញ៉ា ហ៊ុន សាន នឹងត្រូវដង្ហែទៅបញ្ចុះនៅវត្តច័ន្ទបុរីវង្ស ព្រឹកថ្ងៃទី២ ខែមេសា

ព័ត៌មានអន្ដរជាតិ១០ ម៉ោង មុន

របាយការណ៍​ចុងក្រោយ​បំផុត​អំពី​ការ​បំផ្លិចបំផ្លាញ និង​រង​គ្រោះ​ ព្រោះ​ការ​​រញ្ជួយ​ដី​នៅ​អាស៊ីអាគ្នេយ៍

ព័ត៌មានជាតិ២ ម៉ោង មុន

ព័ត៌មានលម្អិតជុំវិញការបង្រ្កាបក្រុមឆក់ប្លន់នៅខេត្តកណ្ដាល ខណៈជនសង្ស័យម្នាក់ជាមុខសញ្ញាចាស់ កំពុងរត់គេចខ្លួន

ព័ត៌មានជាតិ៤ ម៉ោង មុន

ករណីនៅផ្លូវល្បឿនលឿន សមត្ថកិច្ច ថា ផ្ដើមពីករណីឆក់ តែជនសង្ស័យម្នាក់ដើម្បីគេចខ្លួន ក៏ភ្ជង់យកឡានពលរដ្ឋទៅ

Sokha Hotels

ព័ត៌មានពេញនិយម