Connect with us

ព័ត៌មានជាតិ

ប្រធាន​គណៈកម្មការ​រៀបចំ​ការបោះឆ្នោត​ខេត្តសៀមរាប​ថ្លែង​ថា រយៈ​ពេល​២១​ថ្ងៃ នៃការ​ឃោសនាបោះឆ្នោត​ មាន​បរិយាកាស​ល្អនិង គ្មាន​អំពើ​ហិង្សា

បានផុស

នៅ

​សៀម​រា​ប ៖ រយៈពេល​២១​ថ្ងៃ នៃ​ដំណើរការ​ឃោសនាបោះឆ្នោត​ជ្រើសរើស​តំណាងរាស្ត្រ​នីតិកាល​ទី​៧​នេះ នៅ​ខេត្តសៀមរាប ពុំ​មាន​ហេតុការណ៍​អ្វី​កើតឡើង​គួរ​ឲ្យ​កត់សម្គាល់​នោះទេ។ នេះ​បើ​តាម​ការលើកឡើង​រប​ស់ លោក នឹម វ៉ាន់​សំ ប្រធាន​គណៈកម្មការ​រៀប​ចំការ​បោះឆ្នោត​ខេត្តសៀមរាប​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក នឹម វ៉ាន់​សំ បាន​ប្រាប់​កម្ពុ​ជាថ្មី​នៅ​ថ្ងៃ​ទី​២១ ខែកក្កដា​នេះ​ថា សម្រាប់​ខេត្តសៀមរាប មាន​គណបក្សនយោបាយ​ចំនួន​១៤ បាន​ចូលរួម​ប្រកួតប្រជែង នៅក្នុង​ការបោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ​នីតិកាល​ទី​៧​នេះ ហើយ​ការឃោសនា មានដំណើរ​ការ​ទៅ​ដោយ​រលូន មិនមាន​អំពើ​ហិង្សា ឬ​បញ្ហា​អសន្តិសុខ​អ្វី​នោះទេ​។ លោក​ថា​ គ្រប់​គណបក្សនយោបាយ​បាន​គោរព​ទៅតាម​នីតិវិធី​នៃ​ការឃោសនា មិនមាន​ហិង្សា ឬ​ពាក្យបណ្តឹង​នោះទេ​។​

លោក​នឹម វ៉ាន់​សំ បញ្ជាក់ថា “​ចាប់ពី​ថ្ងៃទី​០១​មកដល់​ថ្ងៃទី​២១ យើង​សង្កេតឃើញថា គណបក្សនយោបាយ​ទាំងអស់​បានធ្វើ​ការឃោសនា​បាន​រលូន​ល្អ ពុំមាន​បញ្ហា​អ្វីដែល​កើតឡើង​ឲ្យ​ពិបាក​យើង​ដោះស្រាយ​ទេ​។ មិនមាន​ពាក្យបណ្តឹង​ផ្សេងៗ អត់​មាន​អំពើ​ហិង្សា ឬក៏​បទល្មើស​ប្រឆាំង​នីតិវិធី ក៏​មិនមាន​ដែរ​។ មួយទៀត​ការឃោសនា​នៅពេល​យប់ ក៏​អត់​មានការ​ឃោសនា​ពេលយប់​ទេ”។

បើទោះជា​មាន​គណបក្ស​នយោបាយ​ដល់​ទៅ​១៤ បាន​ចុះឈ្មោះ​ប្រកួតប្រជែង​នៅក្នុង​ការបោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ​នីតិកាល​ទី​៧​នេះ​ក្តី ប៉ុន្តែ​បើ​តាម​លោក នឹម វ៉ាន់​សំ បាន​ឲ្យ​ដឹងថា មានតែ​គណបក្សនយោបាយ​មួយចំនួន​ប៉ុណ្ណោះ ដូចជា​គណបក្ស​យុវជន​កម្ពុជា គណបក្ស​ស្ត្រី​ដើម្បី​ស្ត្រី គណបក្ស​ហ៊្វុនស៊ិនប៉ិច គណបក្ស​ខ្មែរ​រួបរួម​ជាតិ គណបក្ស​ប្រជាជន​កម្ពុជា គណបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន បានធ្វើ​ការឃោសនា​ផុសផុល ដែល​ក្នុង​នោះ​សម្រាប់​ថ្ងៃ​ចុងបញ្ចប់​នៃ​យុទ្ធនា​ការឃោសនា​នេះ មានតែ​គណបក្ស​ប្រជាជន​កម្ពុ​ជាមួយ​ប៉ុណ្ណោះ​ដែល​បានធ្វើការ​ដង្ហែ​ក្បួន​ឃោសនា​។

សូម​ជម្រាប​ថា សម្រាប់​ខេត្តសៀមរាប មាន​ប្រជាពលរដ្ឋ​ដែល​មាន​សិទ្ធិ​បោះឆ្នោត ប្រមាណ​ជាង​៦០​ម៉ឺន​នាក់ និង​មាន​ការិយាល័យ​បោះឆ្នោត​ចំនួន​១៥២១ ការិយាល័យ​។ ​ជា​មួយ​គ្នា​នេះ អាជ្ញាធរ​ខេត្តសៀមរាប ក៏បាន​ត្រៀម​កម្លាំង​សម្រាប់​ការពារ​សន្តិសុខ​សណ្តាប់ធ្នាប់​នៅក្នុង​ថ្ងៃ​បោះឆ្នោត ថ្ងៃទី​២៣ ខែកក្កដា ខាងមុខនេះ ប្រមាណ​ជាង​៤​ពាន់​នាក់​ផង​ដែរ​៕

ដោយ ៖ គឿន​វេត

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៤ នាទីutes មុន

រដ្ឋញូវយ៉កចេញ​ច្បាប់អាកាសធាតុថ្មី ពិន័យ ក្រុមហ៊ុន​ឥន្ធនៈហ្វូស៊ីល ៧៥ ប៊ីលានដុល្លារ

ព័ត៌មានអន្ដរជាតិ១២ នាទីutes មុន

រុស្ស៊ីបិទ​ព្រលានយន្តហោះ​៤កន្លែង​​នៅ​មូស្គូ​ដោយ​បញ្ហា​សន្តិសុខ​ ខណៈសង្គ្រាម​​​កាន់តែ​កញ្ជ្រោលខ្លាំង​

ព័ត៌មានអន្ដរជាតិ១៨ នាទីutes មុន

​កូរ៉េខាងត្បូង​ប្រឈមរឿង​នយោបាយ​ក្តៅ​ជាច្រើន​​នៅថ្ងៃសុក្រនេះ

ព័ត៌មានជាតិ២០ នាទីutes មុន

ក្រសួង​សាធារណការ​​ ឲ្យ​បង្កើន​ការ​​ប្រុងប្រយ័ត្ន​ការ​ធ្វើ​នាវាចរណ៍​នៅ​ការដ្ឋាន​ស្ពាន​ថ្មគរ ​សាង​សង់​ភ្ជាប់​ទៅ​ផ្លូវ​ល្បឿនលឿន​បាវិត

សន្តិសុខសង្គម២១ នាទីutes មុន

នាយកដ្ឋានព្រហ្មទណ្ឌ ស្រាវជ្រាវឃាត់ខ្លួនជនដៃដល់ពីរនាក់ ពាក់ព័ន្ធករណីកាប់សម្លាប់

Sokha Hotels

ព័ត៌មានពេញនិយម