Connect with us

កីឡា

ជំនួប​វីរបុរស Pacquiao និង Buakaw មានគោលដៅធំមួយ

បានផុស

នៅ

ក្នុង​សន្និសីទ​សារព័ត៌មាន​កាល​ពី​ល្ងាច​ថ្ងៃ​ទី​២១ ខែ​កក្កដា ឆ្នាំ​២០២៣ បាន​លាតប្រដាងគោល​បំណង​នៃ​ការ​ប្រកួត«ជំនួប​វីរបុរស Match of the Legends» រវាង​កំពូល​អ្នក​ប្រដាល់​សកល​របស់​ហ្វីលីពីន Manny Pacquiao និង​កំពូល​អ្នក​ប្រដាល់​ឃីក​បុក​ស៊ីង​ថៃ Buakaw Banchamek។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

តាមគ្រោង​​ទុក​ជំនួប​មិត្តភាព​អន្តរជាតិ​​​របស់​កំពូល​អ្នក​ប្រដាល់​ទាំង​ពីរ​ត្រូវ​​ប្រកួត​លក្ខខណ្ឌ​ប្រដាល់សកល​មាន​ចំនួន​៦​ទឹក ក្នុង​១​ទឹក​មាន​៣​នាទី និងសម្រាក​២​នាទី។ ការ​ប្រកួត​នេះ​អាច​នឹង​ធ្វើ​នៅ​ទី​ក្រុង​ល្បែង ម៉ាកាវ នៃ​ប្រទេស​​ចិន នៅ​ខែ​មករា ឆ្នាំ២០២៤។

Manny Pacquiao បាន​និយាយ​ថា ៖«ការ​ប្រកួត​នេះ​នឹង​អស្ចារ្យ»។

ក្រៅ​ពីការ​ប្រកួត​មិត្តភាព​​គួរ​ឲ្យ​ចាប់​អារម្មណ៍​សម្រាប់អ្នក​ទស្សនា​ទូទាំង​ពិភព​លោក ការ​ប្រកួត​នេះដាក់​គោល​ដៅ​សំខាន់​គឺ​ស្វែង​រក​ប្រាក់​​ចំណូល​សម្រាប់​សប្បុរស​ធម៌​។ ជា​ពិសេស​កីឡាករ​ថៃ Buakaw គ្រោង​ប្រើ​ប្រាស់​លុយ​ដែល​ទទួល​បាន​ពី​ការ​ប្រកួត​នេះ​ដើម្បី​កសាង«​​មហា​វិទ្យាល័យ​មួយ​ថៃ»​ដែល​ជា​កន្លែង​​​​បណ្តុះ​បណ្តាល​​ប្រដាល់​មួយ​ថៃ និង​វិទ្យាសាស្ត្រ​កីឡា។

Pacquiao ជា​កីឡាករ​ប្រដាល់​ជំនាញ​ប្រដាល់​សកល​ដែល​ធ្លាប់​ប្រកួត​បាន​៧២​ដង ក្នុង​នោះ​ឈ្នះ៦២ ចាញ់​៨​ដង និង​ស្មើ​២​ដង ​ហើយ​ជា​ម្ចាស់​ខ្សែ​ក្រវាត់​ពិភព​លោក​៨​ប្រភេទ​ទម្ងន់​ផ្សេងគ្នា។

ដោយ​ឡែក Buakaw ជា​អ្នក​ប្រដាល់​ឃីកបុកស៊ីង​ដែល​ធ្លាប់​ប្រកួត​បាន​២៧៨​ដង ក្នុង​នោះ​ឈ្នះ​២៤០​ដង ចាញ់​២៤​ដង និង​ស្មើ​១៤ ហើយ​ក៏មាន​ខ្សែ​ក្រវាត់​ជា​ច្រើន​គ្រឿង៕

អត្ថបទ៖ វីរបុត្រ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម១៩ ម៉ោង មុន

ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ

ព័ត៌មានជាតិ១៧ ម៉ោង មុន

សពអ្នកឧកញ៉ា ហ៊ុន សាន នឹងត្រូវដង្ហែទៅបញ្ចុះនៅវត្តច័ន្ទបុរីវង្ស ព្រឹកថ្ងៃទី២ ខែមេសា

ព័ត៌មានអន្ដរជាតិ២៣ ម៉ោង មុន

របាយការណ៍​ចុងក្រោយ​បំផុត​អំពី​ការ​បំផ្លិចបំផ្លាញ និង​រង​គ្រោះ​ ព្រោះ​ការ​​រញ្ជួយ​ដី​នៅ​អាស៊ីអាគ្នេយ៍

ព័ត៌មានជាតិ១៤ ម៉ោង មុន

ព័ត៌មានលម្អិតជុំវិញការបង្រ្កាបក្រុមឆក់ប្លន់នៅខេត្តកណ្ដាល ខណៈជនសង្ស័យម្នាក់ជាមុខសញ្ញាចាស់ កំពុងរត់គេចខ្លួន

ព័ត៌មានជាតិ១៦ ម៉ោង មុន

ករណីនៅផ្លូវល្បឿនលឿន សមត្ថកិច្ច ថា ផ្ដើមពីករណីឆក់ តែជនសង្ស័យម្នាក់ដើម្បីគេចខ្លួន ក៏ភ្ជង់យកឡានពលរដ្ឋទៅ

Sokha Hotels

ព័ត៌មានពេញនិយម