Connect with us

ព័ត៌មានអន្ដរជាតិ

លោក Pita ចេញមុខនិយាយទៅកាន់ប្រជាជន ថៃ ក្រោយអស់សិទ្ធិធ្វើជា​នាយករដ្ឋមន្ត្រី

បានផុស

នៅ

មេដឹកនាំគណបក្សចលនាឆ្ពោះទៅមុខលោក Pita Limjaroenrat បាននិយាយនៅក្នុងការបង្ហោះតាមប្រព័ន្ធផ្សព្វផ្សាយសង្គមទៅកាន់ប្រជាជនថៃកាលពីយប់ថ្ងៃសុក្រថា ការមិនបានក្លាយជានាយករដ្ឋមន្ត្រី គឺមិនសំខាន់ដូចការបញ្ឈប់អ្នកកាន់អំណាចាស់នោះទេ ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

នៅក្នុងសេចក្តីថ្លែងការណ៍នោះ លោក Pita បាននិយាយថា វាច្បាស់ណាស់ក្រុមអ្នកអភិរក្សនឹងមិនអនុញ្ញាតឲ្យគណបក្សចលនាឆ្ពោះទៅមុខ ដឹកនាំរដ្ឋាភិបាលចម្រុះនោះឡើយ ជាពិសេសពួកគេបានប្រើប្រាស់គោលនយោបាយកែប្រែច្បាប់ប្រមាថព្រះមហាក្សត្ររបស់គណបក្ស មកធ្វើជាលេសដើម្បីដាក់បន្ទុកលើយើង ។

លោក Pita បានលើកឡើងទៀតថា “ប៉ុន្តែការមិនអាចធ្វើជានាយករដ្ឋមន្ត្រីរបស់ខ្ញុំ មិនមែនមានន័យថា ក្តីសង្ឃឹមរបស់យើងក្នុងការផ្លាស់ប្តូរប្រទេសនេះ ដល់ទីបញ្ចប់នោះទេ ។ អ្វីដែលសំខាន់បំផុតគឺការបង្កើតរដ្ឋាភិបាលស្របតាមឆន្ទៈរបស់ប្រជាជន ហើយត្រូវបញ្ចប់ និងផ្លាស់ប្ដូរអ្នកស្នងតំណែងនៃរដ្ឋាភិបាលបច្ចុប្បន្ន” ។

លោក Pita ក៏​បាន​និយាយ​ដែរ​ថា គណបក្សចលនាឆ្ពោះទៅមុខ បាន​ត្រៀម​ខ្លួន​ជា​ស្រេច​ក្នុង​ការ​គាំទ្រ​គណបក្សភឿថៃ ក្នុង​ការ​បង្កើត​រដ្ឋាភិបាល​សម្រាប់​ប្រជាជន ហើយដរាបណា​យើង​ប្រកាន់​ខ្ជាប់គោលការណ៍រួមរួបគ្នា​ ការ​បន្ត​អំណាចរបស់រដ្ឋាភិបាលចាស់​នឹង​ត្រូវ​បានរាំងខ្ទប់ ។

ជាចុងក្រោយមេដឹកនាំគណបក្សចលនាឆ្ពោះទៅមុខវ័យ ៤២ ឆ្នាំរូបនេះ ​ក៏បាន​ស្នើ​ដល់​អ្នក​គាំទ្រ​របស់​លោក​ កុំ​​អស់​សង្ឃឹម​ឲ្យសោះ ព្រោះយើង​នឹង​មិន​ដក​ថយ​ឡើយ ជាពិសេសលោក Pita នឹងគោរពដល់ម្ចាស់ឆ្នោតទាំង ២៧ លាននាក់ ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត

ប្រភព ៖ Thai PBS

ចុចអាន ៖ ប្រជាជន ថៃ ប្រមូលផ្ដុំគ្នានៅ បាងកក ដើម្បីធ្វើបាតុកម្មទ្រង់ទ្រាយធំគាំទ្រ​លោក Pita

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២៨ នាទីutes មុន

រដ្ឋបាលក្រុងសែនមនោរម្យ អំពាវនាវឲ្យពលរដ្ឋសម្អាតស្មៅ និងព្រៃជុំវិញផ្ទះ បង្ការភ្លើងឆេះព្រៃ

ព័ត៌មានជាតិ២៨ នាទីutes មុន

VJ ALaskoo ស្នើបណ្តាម្ចាស់ក្រុមហ៊ុនគួរជ្រើស BA ជាសិល្បករមានអាជីពច្បាស់លាស់

ជីវិតកម្សាន្ដ៣៦ នាទីutes មុន

តារាថៃល្បីៗ ៤គូ ត្រៀមចូលរោងការនៅដើមឆ្នាំថ្មីនេះ

ព័ត៌មានជាតិ៣៩ នាទីutes មុន

កម្មវិធីផ្តល់អាហារតាមសាលានៅកម្ពុជា ធ្វើឱ្យការចុះឈ្មោះចូលរៀនរបស់សិស្សកើនឡើងដល់ ៩៩ %

ព័ត៌មានជាតិ៤២ នាទីutes មុន

លោក ហែម សុវត្ថិ ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានឃុំកោះសូទិន ផ្ដួចផ្ដើមឱ្យមានការសម្ដែង “ល្ខោនបាសាក់” ជូនពលរដ្ឋទស្សនា

ព័ត៌មានជាតិ៥ ម៉ោង មុន

ឃ្លាំងស្តុកដំឡូងមី ដែលប្រមូលទិញពីកសិករក្នុងស្រុកកែវសីមា ត្រូវបង្ខំចិត្តបិទទ្វារ ដោយសារបញ្ហាដឹកជញ្ជូន

សន្តិសុខសង្គម៤ ម៉ោង មុន

ថ្នាក់ដឹកនាំវត្ត និងមន្ត្រីធម្មការខណ្ឌ ចាត់វិធានការលើព្រះសង្ឃមួយអង្គក្រោយបែកធ្លាយវីដេអូអង្គុយសារសងជាមួយនារីម្នាក់

ព័ត៌មានអន្ដរជាតិ៥ ម៉ោង មុន

អាមេរិក បញ្ជាក់​ថា​នឹង​មិនប្រគល់​អាវុធ​នុយក្លេអ៊ែរឲ្យ​ទៅ​អ៊ុយក្រែនវិញ​ទេ

ព័ត៌មានអន្ដរជាតិ៧ ម៉ោង មុន

ភ្ញាក់ផ្អើលជាថ្មី! ក្រុមហ៊ូធី បាញ់មីស៊ីលល្បឿនលឿនជាងសំឡេង វាយប្រហារអ៊ីស្រាអែល

សន្តិសុខសង្គម២៣ ម៉ោង មុន

ក្រុមជនសង្ស័យធើ្វសកម្មភាពលួច និងឆក់យ៉ាងសកម្មចំនួន១១នាក់ ត្រូវបានឃាត់ខ្លួន

Sokha Hotels

ព័ត៌មានពេញនិយម