Connect with us

កីឡា

យប់​នេះ ជប៉ុន ប៉ះ​ម្ចាស់​ផ្ទះ​ ប៉ូឡូញ វគ្គ​ពាក់​កណ្តាលផ្តាច់​ព្រ័ត្រ​បាល់ទះពិភព​លោក

បានផុស

នៅ

ការ​ប្រកួត​បាល់ទះ​ជើង​ឯក​ពិភព​លោក FIVB Volleyball Men’s Nations League ឆ្នាំ​២០២៣ បាន​ឈាន​ដល់​វគ្គ​ពាក់​កណ្តាល​​ផ្តាច់​ព្រ័ត្រ​នារាត្រី​ថ្ងៃ​ទី​២២ ខែ​កក្កដា ឆ្នាំ​២០២៣​ ហើយ​នៅ​ប្រទេស​ប៉ូឡូញ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

វគ្គ​ពាក់​កណ្តាល​ផ្តាច់​ព្រ័ត្រ​នេះ ក្រុម​ខ្លាំង​ប្រចាំ​អាស៊ី​តែ​មួយ​គឺ​ជប៉ុន​ត្រូវ​តទល់​នឹង​​ម្ចាស់​ផ្ទះ​ប៉ូឡូញ​នឹង​ធ្វើ​ឲ្យ​មាន​ការ​ពិបាក​ខ្លាំង​បំផុត​សម្រាប់​ក្រុម​ពីតំបន់​អាស៊ី ដោយសារ​កាល​វគ្គ​សន្សំ​ពិន្ទុ​ក្នុង​ពូល ប៉ូឡូញ​បាន​យក​ឈ្នះ​ជប៉ុន​ដោយ​លទ្ធផល​៣-០ ម្តង​ហើយ។ ដូច្នេះ​បូក​រួម​ទាំង​អ្នក​គាំទ្រ​ជា​ម្ចាស់​ផ្ទះ​ផង​នោះ​រឹត​តែ​​ធ្វើ​ឲ្យ​ជប៉ុន​ពិបាក​​ផ្លូវ​ចិត្ត។

មួយ​គូ​ទៀត ក្រុម​ខ្លាំង​សហរដ្ឋអាមេរិក ត្រូវ​ប៉ះ​ក្រុម​ខ្លាំង​នៅអឺរ៉ុប​គឺ អ៉ីតាលី។ គូ​នេះ​ច្បាស់​ណាស់​ពិត​ជា​តាត​តឹង​ខ្លាំង និង​មិនអាច​មើល​ស្រាល​គ្នា​បាន​ទេ។

កាល​វគ្គ​៨​ក្រុម​ចុង​ក្រោយ ជប៉ុន បាន​យក​ឈ្នះ ស្លូវ៉ានី ដោយ​លទ្ធផល ៣-០។ ប៉ូឡូញ​បាន​យក​ឈ្នះ​ប្រេស៊ីល​៣-០​ដែរ ខណៈ​សហរដ្ឋ​អាមេរិក​បាន​យក​ឈ្នះ បារាំង ៣-២ និង​អ៉ីតាលី​បាន​យក​ឈ្នះ​អាហ្សង់ទីន ៣-០។

ក្រុម​ដែល​ទទួល​បាន​ជ័យជម្នះ​នារាត្រី​នឹង​ឡើង​ទៅ​វគ្គ​ផ្តាច់​ព្រ័ត្រ​ដើម្បី​ដណ្តើម​ជើង​ឯក​ពិភព​លោក ខណៈ​ក្រុម​ចាញ់​នឹង​ប្រកួត​គ្នា​ដណ្តើម​យក​ចំណាត់​ថ្នាក់​លេខ​៣៕

អត្ថបទ៖ វីរបុត្រ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៩ ម៉ោង មុន

នៅរាត្រីថ្ងៃសៅរ៍ទី០៨ ខែកុម្ភៈ​នេះ ភ្ញៀវជាតិ-អន្តរជាតិមកដើរលេងកំសាន្តនៅផ្លូវថ្មើរជើង (Walk Street) ច្រើន បើប្រៀបធៀប សប្តាហ៍មុន

ព័ត៌មានជាតិ១០ ម៉ោង មុន

លោក ឃួង ស្រេង ៖ សិទ្ធិមនុស្ស ត្រូវ​បាន​សម្តេចតេជោ ហ៊ុន សែន ផ្តល់ជូនប្រជាជនកម្ពុជាតាំងពីឆ្នាំ១៩៧៩មកម្ល៉េះ

ព័ត៌មានជាតិ១១ ម៉ោង មុន

តុលាការដោះលែង បុគ្គល ពេជ ពិសិដ្ឋ ឱ្យមានសេរីភាពឡើងវិញ បន្ទាប់ពីទទួលស្គាល់កំហុសថាបានប្រមាថថ្នាក់ដឹកនាំរដ្ឋាភិបាល

ព័ត៌មានជាតិ១២ ម៉ោង មុន

មីនតោន ដែលអ្នកកាសែតដោះដឹកតាមម៉ូតូឱ្យប៉ូលិស ត្រូវបានស៊ីម៉ាក់ចុះទៅយក÷ មេស៊ីម៉ាក់ ប្រាប់ឱ្យរាយការណ៍ពីបញ្ហាគ្រាប់មិនទាន់ផ្ទុះជាជាងដោះដោយខ្លួនឯង

នយោបាយ១៣ ម៉ោង មុន

សម្តេចធិបតី ឱ្យអង្គការចាត់តាំងយុវជនគណបក្សប្រជាជនកម្ពុជានៅក្រៅប្រទេស ជួយស្រាយបញ្ហាដែលខ្មែរនៅក្រៅប្រទេសជួបប្រទះ

Sokha Hotels

ព័ត៌មានពេញនិយម