Connect with us

ព័ត៌មានជាតិ

សម្ភារៈបម្រើការបោះឆ្នោត ដឹកដល់គ្រប់ការិយាល័យបោះឆ្នោតទូទាំងខេត្តប៉ៃលិន ត្រៀមបោះឆ្នោតស្អែកនេះ

បានផុស

នៅ

លោក ចេង ញ៉ាន់ ប្រធាន​គណៈកម្មការ​រៀបចំ​ការ​បោះឆ្នោត​ខេត្ត​ប៉ៃលិន បាន​បញ្ជាក់​ប្រាប់ កម្ពុជា​ថ្មី នៅ​រសៀល​ថ្ងៃ​ទី ២២ ខែ​កក្កដា នេះ​ថា សម្ភារៈ​សម្រាប់​បម្រើ​ការ​បោះឆ្នោត ត្រូវ​បាន​គណៈកម្មការ​ការិយាល័យ​បោះឆ្នោត និង​រាប់​សន្លឹកឆ្នោត មក​ទទួល ដឹកជញ្ជូន ទៅ​គ្រប់​ការិយាល័យ​បោះឆ្នោត និង​រាប់​សន្លឹកឆ្នោត​រួចរាល់ ដើម្បី​ត្រៀម​ការ​បោះឆ្នោត នា​ថ្ងៃ​ទី ២៣ ខែ​កក្កដា ឆ្នាំ ២០២៣ ស្អែក​នេះ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ចំណែក​ឯ​បញ្ហា​សន្តិសុខ​នៅ​ទូទាំង​ខេត្ត​ប៉ៃលិន ពិសេស​គ្រប់​ការិយាល័យ​បោះឆ្នោត និង​រាប់​សន្លឹកឆ្នោត គឺ​មាន​ភាព​ល្អ​ប្រសើរ មិន​មាន​បាតុភាព​អ្វី​កើតឡើង​គួរ​ឲ្យ​កត់​សម្គាល់​នោះ​ទេ។

លោក ចេង ញ៉ាន់ បញ្ជាក់​បន្ថែម​ថា ចំពោះ​ខេត្ត​ប៉ៃលិន មាន​ការិយាល័យ​បោះឆ្នោត និង​រាប់​សន្លឹក​ឆ្នោត ចំនួន ១២២ ការិយាល័យ និង​មន្ត្រី​គណៈកម្មការ​ការិយាល័យ​បោះឆ្នោត និង​រាប់​សន្លឹកឆ្នោត ចំនួន ៧៣២ នាក់។ ចំណែក​ភ្នាក់ងារ​សន្តិសុខ បាន​មក​ប្រចាំការ ដើម្បី​ត្រៀម​ការពារ​សន្តិសុខ សណ្ដាប់ធ្នាប់ នៅ​តាម​ការិយាល័យ​បោះឆ្នោត និង​រាប់​សន្លឹកឆ្នោត ព្រមទាំង​អម​សម្ភារៈ​បម្រើ​ការ​បោះឆ្នោត ទាំង​ទៅ​ការិយាល័យ​បោះឆ្នោត និង​មក​កាន់​ស្នាក់​ការ​វិញ ពេល​ប្រជាពលរដ្ឋ​បោះឆ្នោត​រួច​រាល់​ផង​ដែរ៕

អត្ថបទ ៖ សេង សុវណ្ណារិទ្ធ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សេដ្ឋកិច្ច៦ នាទីutes មុន

អាកាស​យានដ្ឋាន​តារា​សាគរ បើកឱ្យដំណើរការជើង​ហោះហើរថ្ងៃនេះ

ព័ត៌មានជាតិ១៤ នាទីutes មុន

កម្ពុជាទទួលបានជំនួយប្រមាណ៧,២លានដុល្លារពីជប៉ុន ដើម្បីអភិវឌ្ឍន៍សេដ្ឋកិច្ច និងសង្គម ផ្ដោតលើវិស័យនគរូបនីយកម្ម

ព័ត៌មានជាតិ១៦ នាទីutes មុន

គម្រោងថ្នាក់តំបន់មេគង្គ-ឡានឆាង ស្តីពីការបញ្ជ្រាបយេនឌ័រ ក្នុងសកម្មភាពអាកាសធាតុបានអនុវត្តដោយជោគជ័យ

សន្តិសុខសង្គម១៩ នាទីutes មុន

មួយ​ឆ្នាំ ២០២៤ ខេត្តក្រចេះចុះបង្ក្រាបសកម្មភាពក្មេងទំនើង ឃាត់ខ្លួនក្មេងទំនើង​បាន​ ១៥៧ នាក់

ជីវិតកម្សាន្ដ២៣ នាទីutes មុន

តារា Kpop នារីណាខ្លះ បង្ហាញខ្លួនដើរលើកម្រាលព្រំក្រហម នៅក្នុងកម្មវិធី 2024 SBS Gayo Daejeon

Sokha Hotels

ព័ត៌មានពេញនិយម