Connect with us

ព័ត៌មានជាតិ

លោក អ៊ុំ រាត្រី បញ្ជាក់ថា ការបោះឆ្នោតនៅខេត្តបន្ទាយមានជ័យ បានប្រព្រឹត្តទៅដោយរលូនល្អ

បានផុស

នៅ

លោក អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ បានឲ្យដឹងថា ការបោះឆ្នោតជ្រើសតាំង តំណាងរាស្រ្ដ នីតិកាលទី ៧ នៅខេត្តបន្ទាយមានជ័យ នាថ្ងៃទី ២៣ ខែកក្កដា ឆ្នាំ ២០២៣នេះ​ មានប្រជាពលរដ្ឋដែលមានឈ្មោះក្នុងបញ្ជីបោះឆ្នោត បាននាំគ្នាចេញពីផ្ទះទាំងព្រលឹមទៅបោះឆ្នោត នៅតាមការិយាល័យបោះឆ្នោតរៀងៗខ្លួន។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក អ៊ុំ រាត្រី បានបញ្ជាក់ថា ការបោះឆ្នោតជ្រើសតាំង តំណាងរាស្រ្ដ នីតិកាលទី ៧ នៅខេត្តបន្ទាយមានជ័យ បានប្រព្រឹត្តទៅដោយរលូនល្អ មិនមានឧបសគ្គរាំងស្ទះឡើយ។

លោក អ៊ុំ រាត្រី បានឲ្យដឹងបន្តថា នៅខេត្តបន្ទាយមានជ័យ មានការិយាល័យបោះឆ្នោតចំនួន ១,១១៩ការិយាល័យ ដែលភាគច្រើននៅក្នុងសាលារៀន និងវត្ត។ ខេត្តបន្ទាយមានជ័យ អាសនៈចំនួន ៦ ហើយការបោះឆ្នោតជ្រើសតាំង តំណាងរាស្រ្ដ នីតិកាលទី ៧នេះ មានគណបក្សនយោបាយចំនួន ១១ បានចុះបញ្ជីចូលរួមប្រកួតប្រជែង។ ប្រជាពលរដ្ឋនៅខេត្តបន្ទាយមានជ័យ ដែលមានឈ្មោះក្នុងបញ្ជីបោះឆ្នោតមានចំនួន ៤៣១,៧៧៥នាក់។

លោក អ៊ុំ រាត្រី បានបញ្ជាក់ទៀតថា គ្រប់មូលដ្ឋានក្រុង ស្រុក ទាំង ៩ នៅក្នុងខេត្តបន្ទាយមានជ័យ បានដំណើរការបោះឆ្នោតទៅដោយមានសន្តិសុខ និងសណ្ដាប់ធ្នាប់ល្អ ហើយមិនមានបញ្ហាអ្វីមួយកើតឡើងនោះឡើយ៕

អត្ថបទ៖ វ៉ាន់ ណាង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សេចក្ដីជូនដំណឹង១ ម៉ោង មុន

ពិធីចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នារវាង BKD Academy នឹង Manulife Cambodia

សន្តិសុខសង្គម២ ម៉ោង មុន

នគរបាល​ឃាត់​ខ្លួន​ជនសង្ស័យ​ម្នាក់​ ហ៊ានបង្ហោះលក់​កាំ​ភ្លើង​ជា​សាធារណៈនិង ដក​ហូត​កាំ​ភ្លើង​បាន៧​ដើម

ព័ត៌មានជាតិ៤ ម៉ោង មុន

មន្ត្រី​ជាន់ខ្ពស់​នៃ​ក្រសួងសាធារណការ​ និង​ដឹកជញ្ជូន​បន្តចុះពិនិត្យ​វឌ្ឍនភាព​ការ​ស្ថាបនាផ្លូវជាតិលេខ៧

ព័ត៌មានជាតិ៤ ម៉ោង មុន

អភិបាលរងរាជធានី ស្នើ​ឱ្យ​សមត្ថកិច្ច​ និង​ម្ចាស់ខុនដូរ អាផាតមិន សណ្ឋាគារ ផ្ទះសំណាក់ និងផ្ទះជួល សហការគ្នា គ្រប់គ្រងវត្តមានជនបរទេសឱ្យបានល្អ

ព័ត៌មានជាតិ៥ ម៉ោង មុន

សម្តេចធិបតី ជំរុញឱ្យពន្លឿនការរៀបចំនូវច្បាប់សន្តិសុខសាយប័រ

Sokha Hotels

ព័ត៌មានពេញនិយម