Connect with us

ព័ត៌មានជាតិ

ពលរដ្ឋខេត្តកោះកុងប្រមាណ ៨៣% បានទៅបោះឆ្នោតអាណត្តិទី៧

បានផុស

នៅ

ប្រធានលេខាធិការដ្ឋានរៀបចំការបោះឆ្នោតខេត្តកោះកុង បង្ហាញថា តួលេខពលរដ្ឋរស់នៅក្នុងកោះកុង ចំនួនប្រមាណ ៨៣% ឬចំនួន ៦៤ ៩៦៩ នាក់ បាននាំគ្នាអញ្ជើញទៅបោះឆ្នោតជូនគណបក្សដែលពួកគេស្រឡាញ់ និងពេញចិត្ត ដើម្បីជ្រើសតាំងតំណាងរាស្រ្ត អាណត្តិទី៧។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក សេង ណេង ប្រធានលេខាធិការដ្ឋានរៀបចំការបោះឆ្នោតខេត្តកោះកុង បានឱ្យដឹងនៅរសៀល ថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ថា ក្នុងចំណោមប្រជាពលរដ្ឋមានឈ្មោះក្នុងបញ្ជីឈ្មោះបោះឆ្នោតចំនួន ៧៨ ៣០១នាក់ គឺមានពលរដ្ឋប្រមាណ ៦៤ ៩៦៩ នាក់បានចេញទៅប្រើសិទ្ធិជាពលរដ្ឋកម្ពុជា តាមរយៈការបោះឆ្នោតនៅតាមមណ្ឌលនីមួយៗទូទាំងខេត្ត។

លោក សេង ណេង បានបន្ថែមទៀតថា ចំនួនពលរដ្ឋចេញទៅបោះឆ្នោត បើគិតជាភាគរយ ៨២,៩៧ ភាគរយ ឯណោះ បើគិតត្រឹមម៉ោង៣រសៀល។ ចំណែកឯការរាប់សន្លឹកឆ្នោតវិញ មានមណ្ឌលខ្លះបានបញ្ចប់ការរាប់ និងវេចខ្ចប់សន្លឹកមកកាន់ទីស្នាក់ការលេខាធិការរៀបចំការបោះឆ្នោត ហើយខ្លះទៀតកំពុងរាប់។

គួរបញ្ជាក់ថា ដំណើរការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត អាណត្តិទី៧ ក្នុងខេត្តកោះកុង បានប្រព្រឹត្តទៅដោយរលូនល្អប្រសើរ ពុំមានអសន្តិសុខសណ្តាប់ធ្នាប់អ្វីកើតមាននោះទេ គ្រាកងកម្លាំងសមត្ថកិច្ចពាក់ព័ន្ធដាក់ពង្រាយរក្សាសន្តិសុខសុវត្ថិភាពជូនពលរដ្ឋគ្រប់មណ្ឌលបោះឆ្នោត។

ខេត្តកោះកុង មានប្រជាពលរដ្ឋជាង ៧៨ ៣០១នាក់ មានឈ្មោះក្នុងបញ្ជីឈ្មោះបោះឆ្នោត រីឯគណបក្សនយោបាយចូលរួមប្រកួតប្រជែងចំនួន ១៣គណបក្ស មានការិយាល័យបោះឆ្នោត ១១៩ការិយាល័យ និងអ្នកសង្កេតការណ៍ជិត ៦០០នាក់៕

អត្តបទ៖ សិរីវឌ្ឍនៈ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម