ព័ត៌មានជាតិ
សម្តេច ហ៊ុន សែន ប្រាប់ទៅអ្នកធ្វើតាមទណ្ឌិត សម រង្ស៊ី ឆាប់ចេញមកសារភាព មុនអាជ្ញាធរចាត់វិធានការច្បាប់
នៅល្ងាចនេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានផ្តាំផ្ញើទៅកាន់ក្រុមអ្នកគាំទ្រទណ្ឌិត សម រង្ស៊ី កុំឲ្យមានភាពភ័យខ្លាច ហើយចេញមកសារភាពជាមួយអាជ្ញាធររឿងគូសសន្លឹកឆ្នោតចោល ហើយថតបង្ហោះទៅក្នុងគ្រុបតេឡក្រាមឈ្មោះថា«Sabai សប្បាយ»តាមការញុះញង់របស់ទណ្ឌិតរត់ចោលស្រុក។ បើសម្តេចតេជោ គឺពួកគេទាំងអស់ ត្រូវចេញមកសារភាពឲ្យបានលឿន មុនអាជ្ញាធរចាត់វិធានការច្បាប់។

តាមរយៈសារជាសំឡេងតាមតេឡេក្រាម សម្តេចតេជោ បានផ្តាំផ្ញើបែបនេះថា៖ «ខ្ញុំសូមស្នើកុំឲ្យមានការភ័យខ្លាច អ្នកអាចចេញមកធ្វើការសារភាពជាមួយនឹងអាជ្ញាធរ ជាមួយនឹងគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ជាពិសេស ជាមួយនឹងអាជ្ញាធរ ព្រោះចលនាបំផ្លាញសន្លឹកឆ្នោត គឺជាបទល្មើសដែលត្រូវតែផ្តន្ទាទោស។ អ្នកដឹងខ្លួន សូមឲ្យប្រញាប់ប្រញាល់ចេញមកសារភាពជាមួយនឹងអាជ្ញាធរនៅកន្លែងដែលគៀកបំផុត បើមិនដូច្នោះទេ វិធានការផ្លូវច្បាប់ នឹងត្រូវបានប្រកាន់យកសម្រាប់អ្នកទាំងនោះ»។
គិតមកដល់ពេលនេះ អាជ្ញាធរកម្ពុជា បានកំណត់មុខសញ្ញាបុគ្គលនៅគ្រុបតេឡក្រាមឈ្មោះថា«Sabai សប្បាយ» ដល់ទៅ៤០នាក់ ដែលបានគូសសន្លឹកឆ្នោតចោល ហើយផ្ញើទៅឲ្យទណ្ឌិត សម រង្ស៊ី នៅឯប្រទេសបារាំង។ សម្រាប់សម្តេចតេជោ គ្មានអ្វីដែលជារឿងអាថ៌កំបាំងនោះទេ ដោយអ្នកទាំងអស់នោះ ធ្វើអ្វីក៏សម្តេចដឹងដែរ ហើយអាជ្ញាធរបានស្គាល់មុខពួកគេអស់ហើយថែមទៀតដែលសុទ្ធតែជាអ្នកនៅក្នុងប្រទេស។ ហេតុនេះហើយ ជម្រើសដែលល្អបំផុត គឺចេញមកសារភាពដោយខ្លួនឯងឲ្យបានលឿនជាទីបំផុត។

គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត(គ.ជ.ប) បានបង្ហាញឲ្យដឹងថា លទ្ធផលបណ្តោះអាសន្ននៃចំនួនអ្នកបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត នីតិកាលទី៧ នៅថ្ងៃអាទិត្យនេះ គឺ៨ ២១៣ ២៦០នាក់ ស្មើ ៨៤,៥៨% ។ ចំនួននេះ គឺច្រើនជាងកាលពីបោះឆ្នោតនៅក្នុងឆ្នាំ២០២២ និងឆ្នាំ២០១៨កន្លងទៅ។ ប៉ុន្តែ សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន គូសបញ្ជាក់ថា ចំនួននេះ អាចនឹងមានការប្រែប្រួលបន្ថែមទៀត។
បើទោះបីលទ្ធផលបណ្តោះអាសន្ននៃអត្រាអ្នកទៅបោះឆ្នោតមានចំនួនច្រើនលើសលប់បែបនេះក៏ដោយ ក៏សម្តេចតេជោ នាយករដ្ឋមន្រ្តី នៅតែបន្តតាមដានទៀតថា តើសន្លឹកឆ្នោតដែលគូសចោលតាមការញុះញង់របស់ទណ្ឌិត សម រង្ស៊ី និងបក្ខពួកពីខាងក្រៅប្រទេសនោះ មានចំនួនប៉ុន្មាន។ សម្តេចតតេជោ ទំនងជាចង់យកឈ្នះចិត្តក្រុមប្រឆាំងជ្រុលនិយមទាំងនោះ ដែលអួតថា សន្លឹកឆ្នោតដែលគូសចោល នឹងមានច្រើនសន្ធឹក ហើយចាត់ទុកសន្លឹកឆ្នោតគូសចោលថា ជាសន្លឹកឆ្នោតគាំទ្រពួកគេ។

ត្រង់ចំណុចនេះ សម្តេចតេជោ ហ៊ុន សែន គូសបញ្ជាក់យ៉ាងដូច្នេះថា៖ «ឥឡូវយើងរង់ចាំមើល ថាតើមានសន្លឹកឆ្នោតដែលគូសខ្វែងប៉ុន្មានសន្លឹក ព្រោះមេដឹកនាំក្រុមជ្រុលនិយម បាននិយាយយ៉ាងច្បាស់ថា សន្លឹកឆ្នោតណាដែលគូសខ្វែង គឺជាសន្លឹកឆ្នោតដែលគាំទ្រពួកគេ»៕
ដោយ៖ វណ្ណ សុគន្ធា

-
សន្តិសុខសង្គម៤ ម៉ោង ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
សន្តិសុខសង្គម២ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ២ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
សន្តិសុខសង្គម៧ ថ្ងៃ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ជីវិតកម្សាន្ដ៦ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច
-
បច្ចេកវិទ្យា៦ ថ្ងៃ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?