Connect with us

ព័ត៌មានអន្ដរជាតិ

លោក Pita ថា យើងនឹងគោរពតាមសន្យា បង្កើតរដ្ឋាភិបាលប្រជាជន ជូនម្ចាស់ឆ្នោត

បានផុស

នៅ

មេដឹកនាំគណបក្សចលនាឆ្ពោះទៅមុខលោក Pita Limjaroenrat បានសន្យាជាមួយអ្នកគាំទ្រកាលពីពេលថ្មីៗនេះថា លោកនឹងរក្សាពាក្យសម្ដីរបស់លោកក្នុងការបង្កើត “រដ្ឋាភិបាលប្រជាជន” ជាមួយគណបក្សចម្រុះផ្សេងទៀត ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

នៅមុខអ្នកគាំទ្រប្រមាណ ២,០០០ នាក់នៅខេត្ត​ឈុនបុរី​ភាគ​ខាង​កើត, លោក Pita បានថ្លែងអំណរគុណដល់ប្រជាជនសម្រាប់ការស្វាគមន៍ខ្លាំងក្លារបស់ពួកគេ ហើយបានសន្យាថា បក្សចលនាឆ្ពោះទៅមុខ និងដៃគូចម្រុះផ្សេងទៀតនឹងបំពេញតាមការប្តេជ្ញាចិត្តក្នុងការបង្កើតរដ្ឋាភិបាលប្រជាជនជូនចំពោះម្ចាស់ឆ្នោត ។

លោក Pita លើកឡើងទៀតថា ចាប់តាំងពីដៃចម្រុះជិះទូកតែមួយមក គោលបំណងរបស់យើងត្រូវតែបង្កើតរដ្ឋាភិបាលដែលតំណាងឲ្យប្រជាជនពិតប្រាកដ ហើយខ្ញុំ​នឹង​មិន​បោះបង់​ចោល​ការ​ខិតខំប្រឹងប្រែង​របស់​ខ្ញុំ​ដើម្បី​បំបែក​វដ្ត​នៃ​របប​ផ្តាច់ការ​ដែល​ញាំញី​យើង​យូរ​ពេក​នោះ​ទេ ។

លោក​បាន​បន្ថែម​ថា ទោះបី​ជា​លោក​ជួប​ការ​លំបាក​យ៉ាង​ណា​ក្នុង​ការ​ក្លាយ​ជា​នាយក​រដ្ឋមន្ត្រី និង​ការ​បង្កើត​រដ្ឋាភិបាល​បន្ទាប់ក៏ដោយ ក៏លោក​នឹង​មិន​បោះបង់​ប្រជាជន​ថៃ​ឡើយ ហើយ​សន្យា​ថា ​នឹង​ឈរ​ក្បែរ​ពួកគេ ជាពិសេសលោកបាន​អំពាវនាវដល់ប្រជាជន​កុំ​ឲ្យ​បាត់បង់​ជំនឿ​លើ​លទ្ធិប្រជាធិបតេយ្យ ។

បន្ទាប់ពីបញ្ចប់យុទ្ធនាការនៅឈុនបុរី លោក Pita នឹងបន្តធ្វើដំណើរទៅកាន់ខេត្ត Rayong និង Chantaburi សម្រាប់ការប្រមូលផ្តុំស្រដៀងគ្នានេះ ។

គួរបញ្ជាក់ថា កាលពីថ្ងៃទី១៣ ខែកក្កដា លោក Pita បានបរាជ័យក្នុងការឈរឈ្មោះបោះឆ្នោតដើម្បីក្លាយជានាយករដ្ឋមន្ត្រីទី ៣០ របស់ប្រទេសថៃ ដោយសារតែលោកមិនអាចទទួលបានសំឡេងគាំទ្រគ្រប់គ្រាន់ពីសមាជិកសភាឡើយ ។ អាស្រ័យហេតុនេះ គណបក្សរបស់លោកត្រូវតែដើរចេញ ហើយទុកឲ្យសមាជិកដៃគូចម្រុះធំទី ២ មកពីបក្សភឿថៃ ដឹកនាំក្នុងការបង្កើតរដ្ឋាភិបាលបន្ទាប់ ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត

ប្រភព ៖ The Nation Thailand

ចុចអាន ៖ លោក Pita ចេញមុខនិយាយទៅកាន់ប្រជាជន ថៃ ក្រោយអស់សិទ្ធិធ្វើជា នាយករដ្ឋមន្ត្រី

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៨ ម៉ោង មុន

ក្នុងឆ្នាំ២០២៤ នាយករដ្ឋមន្ត្រីធ្វើទស្សនកិច្ចផ្លូវការទៅកាន់ប្រទេសចំនួន៨

ព័ត៌មានអន្ដរជាតិ១០ ម៉ោង មុន

រុស្ស៊ី ព្រមាន ត្រាំ មិន​ឲ្យ​សាកល្បង​អាវុធ​នុយក្លេអ៊ែរ

សន្តិសុខសង្គម៨ ម៉ោង មុន

នគរបាលខេត្តស្វាយរៀង បំបែកសំណុំរឿងឃាតកម្មលើស្ត្រីជនពិកា​រ(គ)

ជីវិតកម្សាន្ដ២ ម៉ោង មុន

តារាសម្តែងស្រី នី មុន្នីនាថ បង្ហាញក្តីបារម្ភ​ ខណ:​ការបរិច្ចាគ​ឈាម​​មក​កាន់មូលនិធិឈាមនាង ជួបការខ្វះខាត

ព័ត៌មានជាតិ២៣ ម៉ោង មុន

អភិបាល​ខេត្តមួយ​នៃ​ប្រទេសជប៉ុន ស្នើ​កម្លាំងពលកម្ម​ជាច្រើន​ពី​ក្រសួងការងារ និង​សុំ​ឱ្យ​មាន​ការ​ជួប​ផ្គូផ្គង​គ្នា​ រវាងក្រុមហ៊ុនសហគ្រាស និងកម្ពុជា

Sokha Hotels

ព័ត៌មានពេញនិយម