Connect with us

ព័ត៌មានជាតិ

លោក ស សុខា ៖ ប្រជាពលរដ្ឋខ្មែរ កាន់តែមានភាពចាស់ទុំខាងនយោបាយ

បានផុស

នៅ

លោក ស សុខា បេក្ខជនតំណាងរាស្ត្រមណ្ឌលព្រៃវែង បានលើកឡើងថា ប្រជាពលរដ្ឋខ្មែរកាន់តែមានភាពចាស់ទុំខាងនយោបាយ ពោលគឺបានគោរពយ៉ាងគត់មុតនូវគោលការណ៍ លទ្ធិប្រជាធិបតេយ្យសេរីពហុបក្ស ដែលចែងដោយរដ្ឋធម្មនុញ្ញ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការលើកឡើងនេះ បន្ទាប់ពីប្រជាពលរដ្ឋខ្មែរ ដែលមានឈ្មោះក្នុងបញ្ជីបោះឆ្នោតជាង ៨៤ភាគរយ បានចេញទៅបោះ ឆ្នោតជ្រើសតាំង តំណាងរាស្រ្ដ នីតិកាលទី ៧ កាលពីថ្ងៃអាទិត្យទី ២៣ ខែកក្កដា ឆ្នាំ ២០២៣។

តាមរយៈទំព័រហ្វេសប៊ុករបស់ខ្លួន នៅព្រឹកថ្ងៃទី ២៤ ខែកក្កដានេះ លោក ស សុខា ក្នុងនាមបេក្ខជនតំណាងរាស្ត្រមណ្ឌលព្រៃវែង បានថ្លែងអំណរគុណដោយស្មោះចំពោះប្រជាពលរដ្ឋក្នុងខេត្តព្រៃវែង ដែលបានអញ្ជើញទៅបោះឆ្នោតជាង ៦២ម៉ឺននាក់ ស្មើនឹងជាង ៨៤ភាគរយ និងជាពិសេសបានបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជាយ៉ាងច្រើន លើសលប់។

ជារួម លោក ស សុខា បានសម្ដែងនូវការគោរព និងអរគុណយ៉ាងជ្រាលជ្រៅចំពោះប្រជាពលរដ្ឋទូទាំងប្រទេស ដែលជឿជាក់លើកម្ពុជា លើរាជរដ្ឋាភិបាល និងលើគណបក្សប្រជាជនកម្ពុជា ដែលបានអញ្ជើញទៅបោះឆ្នោតជាង ៨លាននាក់ ស្មើនឹងជាង ៨៤ភាគរយ និងបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជាទទួលបានលទ្ធផលឈ្នះភ្លូកទឹកភ្លូកដី។

បើតាមលោក ស សុខា លទ្ធផលនេះបញ្ជាក់ឲ្យឃើញថា ប្រជាពលរដ្ឋខ្មែរកាន់តែមានភាពចាស់ទុំខាងនយោបាយ ពោលគឺបានគោរពយ៉ាងគត់មុតនូវគោលការណ៍ លទ្ធិប្រជាធិបតេយ្យសេរីពហុបក្ស ដែលចែងដោយរដ្ឋធម្មនុញ្ញ។ លើស ពីនេះ ប្រជាពលរដ្ឋយល់កាន់តែច្បាស់អំពីសារៈសំខាន់ នៃការបោះឆ្នោត និងបានអនុវត្តសិទ្ធិមួយនេះតាមឆន្ទៈត្រឹមត្រូវ មិនលុះតាមការញុះញង់របស់អ្នកនយោបាយមួយអន្លើ ដែលអន្ទងខុសច្បាប់ឲ្យគូសបំផ្លាញសន្លឹកឆ្នោតចោល ក្នុងចេតនាទុច្ចរិតបំផ្លាញការបោះឆ្នោតនៅកម្ពុជា។

លោក ស សុខា បានគូសបញ្ជាក់ថា លទ្ធផលនេះ ក៏បង្ហាញអំពីស្មារតីសាមគ្គីរួបរួមរបស់ប្រជាពលរដ្ឋក្រោមឆ័ត្រគណបក្សប្រជាជនកម្ពុជាផងដែរ។ លោកបន្ថែមថា «ដូច្នេះ យើងបន្តកៀកស្មាស្រាក់ដៃគ្នាទាំងរដ្ឋ និងរាស្ត្រ ទាំងបក្ស និងម្ចាស់ឆ្នោត ដើម្បីនាំនាវាកម្ពុជាលើផ្លូវសន្តិភាព ឆ្ពោះទៅកំណែទម្រង់ជាបន្តបន្ទាប់ដើរឲ្យទាន់ពិភពលោក នាយុគ្គសម័យសង្គមឌីជីថល បម្រើឲ្យជីវភាពប្រជាពលរដ្ឋ កាន់តែធូរធារសំបូរសប្បាយរុងរឿងព្រមៗគ្នា»៕

 

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ចរាចរណ៍១២ ម៉ោង មុន

ជិះម៉ូតូបញ្ច្រាសផ្លូវ បុកម៉ូតូមួយគ្រឿងទៀតស្លាប់ម្នាក់ និងរបួសធ្ងន់ស្រាល៣នាក់

ចរាចរណ៍១១ ម៉ោង មុន

យុវជនម្នាក់ ចេញពីធ្វើការត្រលប់ទៅកន្លែងស្នាក់នៅវិញ ជួបគ្រោះថ្នាក់ចរាចរណ៍ ដួលបោកក្បាលស្លាប់លើស្ពានព្រែកព្នៅ

ជីវិតកម្សាន្ដ៨ ម៉ោង មុន

ព្រាប សុវត្ថិ ប្រកាសលក់ដីជាង ៨ហិកតានៅមណ្ឌលគិរីក្នុងតម្លៃពិសេស ជាឱកាសសម្រាប់ការវិនិយោគ

ចរាចរណ៍១៣ ម៉ោង មុន

នគរបាលបញ្ជូនអ្នកបើករថយន្ដបុកម៉ូតូស្លាប់ឪពុកកូន៣នាក់នៅផ្លូវ៦០ម៉ែត្រទៅតុលាការ

ព័ត៌មានជាតិ៤ ម៉ោង មុន

គម្រោង​កែលម្អ​​សួនច្បារមាត់ទន្លេ ចំណាយ​ថវិកា​ជិត ២០០ លានរៀល ​ផ្លាស់ប្តូរ​មុខមាត់​ថ្មី​ស្រុកសំបូរ​ទាក់ទាញទេសចរ​បន្ថែមទៀត

Sokha Hotels

ព័ត៌មានពេញនិយម