ព័ត៌មានជាតិ
លោក ខៀវ កាញារីទ្ធ ទម្លាយពីល្បិចរបស់ក្រុមប្រឆាំងជ្រុលនិយម ដែលបំផុសឲ្យបង្ហោះសន្លឹកឆ្នោតគូសបំផ្លាញតាមតេលេក្រាម
លោក ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន លើកឡើងថា ក្រុមប្រឆាំងជ្រុលនិយម ដែលបំផុសឲ្យមានការបង្ហោះសន្លឹកឆ្នោត គូសបំផ្លាញតាមតេលេក្រាមក្រុមនោះ គឺពួកគេសង្ឃឹមថា អ្នកដែលត្រូវជាប់ទោសមានយ៉ាងតិចក៏រាប់ពាន់រាប់ម៉ឺននាក់ដែរ។ ប៉ុន្តែប្រជាពលរដ្ឋខ្មែរភាគច្រើន មានចំណេះដឹងបានជាមិនបង្ហោះតាមការញុះញង់ របស់ក្រុមប្រឆាំងជ្រុលនិយមទាំងនោះ។
តាមរយៈបណ្ដាញសង្គមហ្វេសប៊ុក កាលពីថ្ងៃទី ២៣ ខែកក្កដា ឆ្នាំ ២០២៣ លោក ខៀវ កាញារីទ្ធ បានសរសេរថា តាមពិតអ្នកដែលបំផុសឲ្យមានការបង្ហោះសន្លឹកឆ្នោត គូសបំផ្លាញតាមតេលេក្រាមក្រុម ដឹងច្បាស់ណាស់ថា នេះជាទំព័រសាធារណៈ ដែលគេអាចមើលឃើញគ្រប់គ្នា តែគេសង្ឃឹមថា អ្នកដែលត្រូវជាប់ទោសមានយ៉ាងតិចក៏រាប់ពាន់រាប់ម៉ឺននាក់ ដែលនឹងធ្វើឲ្យគេមានលេសឃោសនា ពីការចាប់សកម្មជនគេរាប់ពាន់រាប់ម៉ឺននាក់នោះ ដើម្បីធ្វើឲ្យរាជរដ្ឋាភិបាលស្ថិតក្នុងស្ថានភាពលំបាកដោះស្រាយមួយ។
លោករដ្ឋមន្ត្រីក្រសួងព័ត៌មាន សរសេរបន្តថា «តែមួយចំនួនគេចេះដែរ បានជាមិនបង្ហោះតាមការញុះញង់ ព្រោះដឹងថាអ្នកញុះញង់នៅក្រៅប្រទេសដេករំភើយ មកល្ហើយគូទតែអ្នកនៅក្នុងស្រុក។ អាណិតអ្នកដែលមិនយល់ ក៏ខំបង្ហោះបង្ហាញមេ។ ដល់ជាប់ចាំមើលមេជួយចេញលុយឬអត់? ហ៊ានទាយថាតែមួយរៀលក៏មិនបានជួយផង។ មេបែបនេះ ដូចជាមិនល្អស៊ីទេ យកកូនចៅសែនផ្នូរអញ្ចឹង!»។
តាមរយៈសារជាសំឡេង កាលពីល្ងាចថ្ងៃទី ២៣ ខែកក្កដា ឆ្នាំ ២០២៣ សម្ដេចតេជោ ហ៊ុន សែន មានប្រសាសន៍ថា នៅក្នុង Channel Telegram ឈ្មោះថា «Sabai សប្បាយ» គឺពួកគេមានបោះសន្លឹកឆ្នោតជាគំរូ និងបានបញ្ជូនទៅមេក្រុមជ្រុលនិយម នៅទីក្រុងប៉ារីស ប្រទេសបារាំង។
សម្ដេចតេជោ ហ៊ុន សែន បានប្រាប់ទៅក្រុមប្រឆាំងជ្រុលនិយមថា កាលពីយប់ថ្ងៃទី ២២ ខែកក្កដា ពួកគេបានដំណើរការនៅក្នុង Channel Telegram ឈ្មោះថា «Sabai សប្បាយ» ដើម្បីលើកទឹកចិត្តឲ្យមានការគូសសន្លឹកឆ្នោតចោល ដោយមានសេចក្ដីក្លាហាន ហើយបញ្ជូនសន្លឹកឆ្នោតនោះ ទៅកាន់ប្រធានរបស់ពួកគេ។
សម្ដេចតេជោ ហ៊ុន សែន ចូលទៅមើលក្នុង Channel Telegram នោះ ហើយក៏បានចូលទៅ Comment ផងដែរ ហើយអ្នកនៅក្នុង Channel Telegram នោះ ក៏ត្រូវបានកំណត់មុខសញ្ញារួចរាល់ហើយដែរ។ តែយ៉ាងណាក៏ដោយ សម្ដេចតេជោ ហ៊ុន សែន បានផ្ដល់ឱកាសឲ្យពួកគេចេញមុខមកសារភាព បើមិនដូច្នេះទេ នឹងត្រូវចាត់វិធានការទៅតាមផ្លូវច្បាប់។
សម្ដេចតេជោ ហ៊ុន សែន ថ្លែងបែបនេះថា «អ្នកអាចចេញមកធ្វើការសារភាពជាមួយនឹងអាជ្ញាធរ ជាមួយនឹងគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ជាពិសេសជាមួយនឹងអាជ្ញាធរ ព្រោះចលនាបំផ្លាញសន្លឹកឆ្នោត គឺជាបទល្មើសដែលត្រូវតែផ្ដន្ទាទោស អ្នកដឹងខ្លួនសូមឲ្យប្រញ៉ាប់ប្រញ៉ាលចេញមកសារភាពជាមួយនឹងអាជ្ញាធរ នៅកន្លែងដែលកៀកបំផុត»។
សម្ដេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា បើពួកគេមិនចេញមុខមកសារភាពនោះទេ វិធានការផ្លូវច្បាប់នឹងត្រូវប្រកាន់យកទៅលើពួកគេទាំងនោះ មិនខាន៕
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ដកហូតសំបក និងពោះវៀនកង់ម៉ូតូសរុបជាង១២០០០ ដែលរំលោភកម្មសិទ្ធិនាំចូល
-
សន្តិសុខសង្គម៤ ថ្ងៃ ago
Update៖ ជនដៃដល់ដែលវាយសម្លាប់ស្ត្រីលក់ភេសជ្ជៈនៅស្តុប២០០៤ ទៅលោតទឹកសម្លាប់ខ្លួននៅស្ពានជ្រោយចង្វារ
-
ចរាចរណ៍១ សប្តាហ៍ ago
ស្ត្រីម្នាក់ ជិះម៉ូតូលឿន វ៉ារថយន្តមិនផុត ជ្រុលទាក់ដៃចង្កូតជាមួយកង់ ដួលបោកក្បាលស្លាប់
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ផលដំឡូងមី កសិករត្រៀមប្រមូល ហាងឆេងទីផ្សារបានត្រឹម ១៧០ រៀលប៉ុណ្ណោះក្នុង ១ គីឡូក្រាម
-
សន្តិសុខសង្គម២ ថ្ងៃ ago
ស្នងការរាជធានី កោះហៅមន្ត្រីនគរបាលចរាចរណ៍៣នាក់មកសួរនាំ ជុំវិញការចោទប្រកាន់ពីបុរសម្នាក់
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
កម្ពុជាបានចំណាយជាង២,១៨ពាន់លានដុល្លារលើការនាំចូលប្រេងឥន្ធនៈក្នុងរយៈពេល១១ខែ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ស្ថានទូតចំនួន៦ ត្រូវបានកម្ទេច ពេលរុស្ស៊ីបាញ់មីស៊ីលវាយប្រហាររដ្ឋធានីកៀវ
-
ចរាចរណ៍៤ ថ្ងៃ ago
អ្នកដឹកជញ្ជូនម្ហូបអាហារម្នាក់ត្រូវរថយន្ដបុកស្លាប់ពេលជិះឆ្លងផ្លូវ