ព័ត៌មានអន្ដរជាតិ
លោក ប្រាយុទ្ធ សង្ឃឹមថានឹងមានការផ្ទេរអំណាចដោយសន្តិវិធី
អ្នកនាំពាក្យស្ដីទីរបស់រដ្ឋាភិបាលលោកស្រី Rachada Dhnadirek បាននិយាយថា នាយករដ្ឋមន្ត្រីផុតអាណត្តិលោក ប្រាយុទ្ធ ចាន់អូចា សង្ឃឹមនឹងមានការផ្ទេរអំណាចដោយសន្តិវិធី និងបានជូនពរឲ្យប្រទេសជាតិឲ្យមានសន្តិភាព ខណៈក្រុមចម្រុះកំពុងព្យាយាមបង្កើតរដ្ឋាភិបាលថ្មី ។

លោក ប្រាយុទ្ធ បាននិយាយថា អ្វីៗនឹងប្រសើរឡើង នៅពេលដែលរដ្ឋភិបាលថ្មីត្រូវបានបង្កើតឡើង ហើយបន្ទាប់ពីនោះ សេដ្ឋកិច្ចរបស់ប្រទេសនឹងងើបឡើងវិញ ជាពិសេសអ្នកទេសចរកាន់តែច្រើនឡើងនឹងមកទស្សនាប្រទេសថៃ ។
ដោយឡែកពាក់ព័ន្ធនឹងស្ថានភាពនយោបាយបច្ចុប្បន្នវិញ លោក ប្រាយុទ្ធ បានអំពាវនាវឲ្យប្រជាជននៅទូទាំងប្រទេសថៃ រក្សាភាពស្ងប់ស្ងាត់ ហើយលោកក៏នៅតែតាមដាន ក៏ដូចជាយកចិត្តទុកដាក់ជាប់ជានិច្ចចំពោះភាពចលាចលណាមួយដែលកើតឡើងនៅក្នុងប្រទេសផងដែរ ។

អតីតមេទ័ពវ័យ ៦៩ ឆ្នាំរូបនេះបញ្ជាក់ទៀតថា ដោយសារតែរដ្ឋាភិបាលបណ្តោះអាសន្ននៅតែមានភារកិច្ចរក្សាសន្តិភាព និងស្ថិរភាពក្នុងប្រទេស ដូច្នេះលោកសំណូមពរឲ្យភាគីទាំងអស់បញ្ចេញមតិនយោបាយដោយសន្តិវិធី គោរពច្បាប់ប្រទេស និងកុំបង្កអំពើហិង្សា ជាពិសេសបាតុករមិនគួរបំផ្លាញសេដ្ឋកិច្ច ពាណិជ្ជកម្ម ឬការវិនិយោគណាមួយនោះទេ” ។
លោក ប្រាយុទ្ធ យល់ពីការខកចិត្តរបស់អ្នកគាំទ្ររបស់លោក ភីថា លីមចារើនរ៉ាត់ ហើយលោកនាយករដ្ឋមន្ត្រីផុតអាណត្តិរូបនេះ ថែមទាំងបានជំរុញឲ្យប្រជាជនធ្វើយ៉ាងណានាំនាវាប្រទេសថៃឆ្ពោះទៅមុខតាមលទ្ធិប្រជាធិបតេយ្យ រួមជាមួយនឹងរបបរាជានិយម ។ ទោះជាយ៉ាងណា លោក ប្រាយុទ្ធ មានទំនុកចិត្តថា ប្រទេសជាតិនឹងមានមេដឹកនាំថ្មីក្នុងពេលឆាប់ៗនេះ ដើម្បីឲ្យប្រជាជនរួមគ្នាសម្រាប់ផលប្រយោជន៍ជាតិ ។
គួរបញ្ជាក់ថា បច្ចុប្បន្នគណបក្សភឿថៃ គឺជាកម្លាំងស្នូលនៃការបង្កើតរដ្ឋាភិបាលថ្មី បន្ទាប់ពីបេក្ខភាពនាយករដ្ឋមន្ត្រីមកពីគណបក្សចលនាឆ្ពោះទៅមុខ លោក ភីថា លីមចារើនរ៉ាត់ មិនអាចទទួលបានសំឡេងបោះឆ្នោតគាំទ្រគ្រប់គ្រាន់ចំនួន ៣៧៥ ពីសមាជិកសភាឡើយ ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ Thai PBS
ចុចអាន ៖ លោក ប្រាយុទ្ធ ចេញមុខនិយាយពីស្ថានភាពនយោបាយក្នុងប្រទេសដែលកំពុងមានភាពចលាចល

-
សេចក្ដីជូនដំណឹង១ សប្តាហ៍ ago
រៃហ្គេត ហ្គ្រេមម័រ ស្គូល ភ្នំពេញ ដើមកំណើត៣៥០ឆ្នាំ ពីចក្រភពអង់គ្លេស
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៥ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម២ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ