កីឡា
ខាន់ ចេសា មានព្រឹត្តិការណ៍ធំ២ដើម្បីកម្ពុជានាពេលខាងមុខ
កីឡាការិនីជម្រើសជាតិកម្ពុជា ខាន់ ចេសា ក្នុងពេលពីរខែមុខនេះមានព្រឹត្តិការណ៍សំខាន់២ដើម្បីមុខមាត់ប្រទេសកម្ពុជា បន្ទាប់ពីវីរកីឡាការិនីរូបនេះបានសាងស្នាដៃជាបន្តបន្ទាប់ជូនកម្ពុជា។

តាមការគ្រោងទុក កីឡាការិនីជំនាញជឺជីតស៊ូ ខាន់ ចេសា នឹងប្រកួតជាមួយកីឡាការិនីអាមេរិក Danielle Kelly ដើម្បីដណ្តើមខ្សែក្រវាត់ពិភពលោកជំនាញឃ្លេនៅសង្វៀនធំលំដាប់អាស៊ី ONE Championship នៅថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២៣។ នេះជាការប្រកួតដណ្តើមខ្សែក្រវាត់ជាលើកដំបូងរបស់កីឡាការិនីខ្មែរ-អាមេរិករូបនេះ បន្ទាប់ពីបានចុះកុងត្រាចូលស្ថាប័នប្រដាល់ដ៏ធំមួយនេះកាលពីឆ្នាំ២០២២។
ជាពិសេសទៀតនោះ ខាន់ ចេសា មានកាតព្វកិច្ចការពារមេដាយមាសកីឡាទ្វីបអាស៊ី Asian Games ចាប់ពីថ្ងៃទី២៣ ខែកញ្ញា ដល់ទី៨ ខែតុលា ឆ្នាំ២០២៣ នៅទីក្រុង Hangzhou ប្រទេសចិន។ កីឡាការិនីរូបនេះបានឈ្នះមេដាយមាសកីឡាទ្វីបអាស៊ីកាលពីឆ្នាំ២០១៨ នៅប្រទេសឥណ្ឌូណេស៊ី។
គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជាគ្រោងបញ្ជូនកីឡាប្រហែលជា១២ប្រភេទទៅចូលរួមប្រកួតកីឡាទ្វីបអាស៊ី ឆ្នាំ២០២៣ នៅប្រទេសចិន ក្នុងនោះក៏មានកីឡាជឺជីតស៊ូផងដែរ។

នៅពេលបានឈ្នះមេដាយមាសស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ នៅប្រទេសកម្ពុជា ខាន់ ចេសា បានប្រាប់ថា នាងមានការប្រកួតសំខាន់ពីរនាពេលខាងមុខ បន្ទាប់ពីចប់ស៊ីហ្គេមនៅកម្ពុជាគឺការប្រកួតកីឡាជឺជីតស៊ូពិភពលោកនៅខែមិថុនា និងការប្រកួតកីឡាទ្វីបអាស៊ី នៅប្រទេសចិន។

សម្រាប់ការប្រកួតជឺជីតស៊ូពិភពលោកបានចប់ហើយគឺ ខាន់ ចេសា បានឈ្នះមេដាយមាស ទម្ងន់ Light-Feather (៥៣.៥គីឡូក្រាម) បន្ទាប់ពីបានយកឈ្នះកីឡាការិនីប្រេស៊ីល Thamires Aquino វគ្គផ្តាច់ព្រ័ត្រ កាលពីថ្ងៃទី៤ ខែមិថុនា នៅសហរដ្ឋអាមេរិក។
រហូតដល់ពេលនេះវីរកីឡាការិនី ខាន់ ចេសា បានឈ្នះមេដាយមាសកីឡាទ្វីបអាស៊ីឆ្នាំ២០១៨ ឈ្នះមេដាយមាសកីឡាស៊ីហ្គេម ឆ្នាំ២០១៩ និង២០២៣ ព្រមទាំងមេដាយប្រាក់កីឡាស៊ីហ្គេម ឆ្នាំ២០២៣ ជូនជាតិកម្ពុជា។ ជាមួយគ្នានេះ នាងបានឈ្នះមេដាយមាសកីឡាជឺជីតស៊ូពិភពលោកពីរឆ្នាំជាប់គ្នាគឺឆ្នាំ២០២២នៅប្រទេសអារ៉ាប់រួម និងឆ្នាំ២០២៣នៅសហរដ្ឋអាមេរិក៕

អត្ថបទ៖ វីរបុត្រ

-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៦ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
គ្រឿងអលង្ការរបស់កញ្ញា លីនដា បង្ហាញខ្លួននៅ Bvlgari ថ្ងៃមុន តម្លៃសរុបចូលដល់ខ្ទង់លានដុល្លារ