Connect with us

កីឡា

តើ​អ្នកឈ្នះរវាង Pacquiao និង Buakaw ទទួលបានប្រាក់រង្វាន់ប៉ុន្មាន?

បានផុស

នៅ

តាម​ការ​គ្រោង​ទុក​«ជំនួប​វីរបុរស»​រវាង​កំពូល​អ្នក​ប្រដាល់​ហ្វីលីពីន Manny Pacquiao និង​អ្នក​ប្រដាល់​ថៃ​ Buakaw Banchamek នឹង​ធ្វើ​ឡើង​​ដើម​ឆ្នាំ​២០២៤​ ប៉ុន្តែ​មិន​ទាន់​បាន​បញ្ជាក់ច្បាស់ពីទីកន្លែង​ឡើយ។

ក្នុង​សន្និសីទ​សារព័ត៌មាន​​កាល​ពី​ល្ងាច​ថ្ងៃ​សុក្រ ទី​២១ ខែ​កក្កដា​ បានបង្ហាញ​ថា ការ​ប្រកួត​រវាង​​ជើង​ខ្លាំងទាំង​ពីរ​ត្រូវ​ធ្វើ​លក្ខណៈ​ប្រដាល់​សកល​​ដោយ​ប្រើ​ពេល​៦​ទឹក ក្នុង​១​ទឹក​មាន​៣​នាទី​ និង​សម្រាក​២​នាទី ស្រប​ពេល Pacquiao មាន​ជំនាញ​ប្រដាល់​សកល និង ​Buakaw មាន​ជំនាញ​ឃីកបុកស៊ីង និង​មួយ​ថៃ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក Vinij ​អ្នក​រៀបចំ​ការ​ប្រកួត​បាន​និយាយ​ថា ៖«យើង​មាន​កិត្តិយស​ណាស់ដែល​មាន Pacquiao និង Buakaw សម្រាប់​ការ​​ប្រកួត​ជា​ប្រវត្តិ​សាស្ត្រ។ ឱកាស​បែប​នេះ​មួយ​ជីវិត​មាន​ម្តង» ប៉ុន្តែ​លោក​បញ្ជាក់​ថា ការ​រៀបចំ​ឲ្យ​វីរបុរស​ទាំង​ពីរ​បាន​ជួប​គ្នា​នេះ​ឡើង​ពិត​ជា​ពិបាក​ណាស់។

លោក Vinij មិន​បាន​បញ្ជាក់​ពី​កាលបរិច្ឆេទ​ច្បាស់​លាស់​សម្រាប់​ការ​ប្រកួត​ឡើយ ប៉ុន្តែ​ប្រហែល​ជា​នៅក្នុង​​ត្រី​មាស​ទី១​នៃ​ឆ្នាំ​២០២៤។ លោកបាន​ប៉ាន់​ស្មាន​ថា ការ​រៀបចំ​ឲ្យ​មាន​ព្រឹត្តិការណ៍​ប្រកួត​នេះ​ឡើង​អាច​ចំណាយ​អស់​ប្រមាណ​២៥​លាន​ដុល្លារ​អាមេរិក។ សម្រាប់​​អ្នក​ឈ្នះ​នឹង​ទទួល​បាន​ខ្សែ​ក្រវាត់១​គ្រឿង និង​ប្រាក់​រង្វាន់ហោច​ណាស់​១០​លាន​បាត (ប្រហែល៣០​ម៉ឺន​ដុល្លារ​អាមេរិក)។

សាមី​ខ្លួន​កីឡាករ​ម្នាក់​ៗគ្រោង​ប្រើ​ប្រាស់​ប្រាក់​រង្វាន់ និង​ប្រាក់​ឧបត្ថម្ភ​ជា​ការងារ​សប្បុរស​ធម៌។ ជាក់​ស្តែង Buakaw គ្រោង​កសាង​មហាវិទ្យាល័យ​មួយថៃ​ដើម្បីបណ្តុះបណ្តាល​ជំនាញ​មួយ​ថៃ និង​វិទ្យាសាស្ត្រ​កីឡា។

កីឡាករ​ថៃ​​បាន​និយាយ​​ក្នុង​សន្និសីទ​ថា ការ​ប្រកួត​ជា​មួយ Pacquiao ជា​ក្តី​ស្រមៃ​របស់​ខ្លួន​ជា​យូរ​មក​ហើយ​មុន​ពេល​ចូលនិវត្តន៍ និង​ស្ទើរ​តែ​មិន​ជឿ​ថា វា​​អាច​កើត​ឡើង​ជា​ការ​ពិត។

ចំណែក​ Pacquiao បាន​និយាយ​ថា ៖«ខ្ញុំ​នឹង​ប្រឹង​ឲ្យ​អស់​ពី​សមត្ថភាព និង​ធ្វើ​ឲ្យ​បាន​ល្អ​បំផុត​ដើម្បី​អ្នក​គាំទ្រ​ពេញ​ចិត្ត»៕

ប្រែ​សម្រួល៖ វីរបុត្រ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម