Connect with us

ព័ត៌មានជាតិ

កុមារមានជំងឺទឹកនោមផ្អែមធ្ងន់ធ្ងរ ត្រូវបានសង្គ្រោះជីវិតជាថ្មី ពីមន្ទីរពេទ្យគន្ធបុប្ផា

បានផុស

នៅ

កុមារីវ័យ ១២ឆ្នាំម្នាក់ មានជំងឺទឹកនោមផ្អែមជាយូរមកហើយ ត្រូវបានជួយសង្គ្រោះជីវិតជាថ្មី ដោយគ្រូពេទ្យជំនាញ នៃមន្ទីរពេទ្យគន្ធបុប្ផា។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

មន្ត្រីមន្ទីរពេទ្យគន្ធបុប្ផា បានឱ្យដឹងថា ជំងឺទឹកនោមផ្អែមលើកុមារ ជាជំងឺទឹកនោមផ្អែមមួយប្រភេទ ដែលត្រូវការចាក់អាំងស៊ុយលីនអស់មួយជីវិត។ ក្មេងស្រី អាយុ ១២ ឆ្នាំម្នាក់ ត្រូវបានព្យាបាលជំងឺទឹកនោមផ្អែម និងតាមដានជំងឺជាច្រើនឆ្នាំមកហើយនៅមន្ទីរពេទ្យគន្ធបុប្ផា។ ប៉ុន្តែមួយរយៈពេលជាយូរចុងក្រោយនេះ នាងពុំបានមកតាមការណាត់នោះទេ ដែលធ្វើឱ្យជំងឺនាងវិវត្តទៅជាធ្ងន់ធ្ងរ សន្លប់បាត់ស្មារតី ដំបៅរលួយសាច់ខ្នង និងខូចតម្រងនោមយ៉ាងធ្ងន់ធ្ងរបំផុត។

នាងត្រូវបានសង្រ្គោះជីវិតជាថ្មី ដោយក្រុមគ្រូពេទ្យឯកទេសសង្រ្គោះបន្ទាន់ នៃមន្ទីរពេទ្យគន្ធបុប្ផា និងត្រូវបានលាងឈាមអស់ជាច្រើនដង។ នាងទើបបានត្រឡប់ទៅផ្ទះវិញ ដោយស្នាមញញឹម សូមអរគុណ និងកោតសរសើរដល់ក្រុមគ្រូពេទ្យឯកទេសសង្គ្រោះបន្ទាន់ នៃមន្ទីរពេទ្យគន្ធបុប្ផាភ្នំពេញ ដែលបានសង្គ្រោះជីវិតមួយនេះ។

ក្រសួង​អប់រំ យុវជន និង​កីឡា កាលពី​ខែមករា ឆ្នាំ​២០២០ បានចាប់ផ្ដើម​ធ្វើ​យុទ្ធនាការ​ផ្សព្វផ្សាយ​អំពី​សុវត្ថិភាព​ចំណីអាហារនៅក្នុង​សាលារៀន ដើម្បី​ទប់ស្កាត់​ការលក់​អាហារ​មាន​សារ​ធាតុគីមី និង​អាហារ​ដែល​ធ្វើឱ្យប៉ះពាល់​ដល់​សុខភាព​សិស្ស​។ ចំណីអាហារ​ត្រូវ​ហាមឃាត់​ក្នុង​គ្រឹះស្ថានសិក្សា មានដូចជា​៖ ១. អាហារ​គ្រប់​ប្រភេទដែល​ហួសកំណត់​កាលបរិច្ឆេទ ២. គ្រឿង​ស្រវឹង និង​ផលិតផល​ថ្នាំជក់​គ្រប់​ប្រភេទ ៣. ចំណីអាហារ​ដែល​មិនមាន​ប្រភព​ច្បាស់លាស់ ៤. ភេសជ្ជៈ​ប៉ូវ​កម្លាំង ភេសជ្ជៈ​មាន​រសជាតិ​ផ្អែម​ខ្លាំង កាហ្វេ ការ៉េម ទឹក​ស៊ី​រ៉ូ​ហ៍​គ្រប់​ប្រភេទ ៥. ស្ករ​សូកូឡា ស្ករ​គ្រាប់ និង​ស្ករ​កៅស៊ូ គ្រប់​ប្រភេទ ៦. ចាហួយ​គ្រប់​ប្រភេទ នំ​ដូ​ណាត់ និង​នំ​ផ្អែម​ខ្លាំង​។​

គួររំលឹកថា លោក ហង់ជួន ណា​រ៉ុ​ន រដ្ឋមន្ត្រីក្រសួង​អប់រំ យុវជន និង​កីឡា​ បានលើកឡើងថា​ ​មិនមែន​ហាម​មិនឱ្យ​ហូប​អី​ផ្អែម​ទេ ប៉ុន្តែត្រូវមាន​តុល្យភាព មិនឱ្យ​ផ្អែម​ខ្លាំង មិនឱ្យ​មាន​ជាតិ​ខ្លាញ់​ខ្លាំងពេក ឬមួយ​មិនឱ្យ​ប្រៃ​ពេក​។ ប្រៃ​ពេក​នាំឱ្យ​កើត​ជំងឺ​ឡើង​ឈាម ខ្លាញ់​ច្រើនពេក នាំឱ្យ​ធាត់​ខ្លាំងពេក ដែល​អាចឈាន​ទៅរក​ជំងឺ​បេះដូង​។

គួរបញ្ជាក់ថា រាល់ការព្យាបាលទាំងអស់នៅមន្ទីរពេទ្យគន្ធបុប្ផាទាំងនៅរាជធានីភ្នំពេញ និងខេត្តសៀមរាប គឺមិនគិតថ្លៃសម្រាប់គ្រប់ៗគ្នា ដោយគ្មានការរើសអើង។ មន្ទីរពេទ្យគន្ធបុប្ផាទាំង ៥ ទីតាំង នៅតែត្រូវការថវិកាជាប្រចាំប្រមាណ ៨៤ ម៉ឺនដុល្លារក្នុង ១ សប្តាហ៍ ឬត្រូវចំណាយប្រមាណ ៤០ លានដុល្លារ ក្នុង ១ ឆ្នាំ ដើម្បីធ្វើប្រតិបត្តិការមនុស្សធម៌សង្រ្គោះជីវិតកុមារនៅកម្ពុជា ដោយមានការជួយបំពេញបន្ថែមគ្នាទៅវិញទៅមក រវាងមូលនិធិគន្ធបុប្ផាស្វីស និងមូលនិធិគន្ធបុប្ផាកម្ពុជា ក៏ដូចជាពីសំណាក់ក្រសួងសុខាភិបាល នៃព្រះរាជាណាចក្រកម្ពុជា។ ការបរិច្ចាគនេះតែមួយអាចគ្រប់គ្រាន់នៅឡើយទេសម្រាប់ការគាំទ្រផ្នែកហិរញ្ញវត្ថុដល់មន្ទីរពេទ្យគន្ធបុប្ផា ព្រោះមន្ទីរពេទ្យមិនមែនជាស្ថាប័នដែលរកប្រាក់ចំណូល។

មូលនិធិគន្ធបុប្ធាកម្ពុជាបានបង្កើត KHQR CODE (ទាំងប្រាក់រៀល និងដុល្លារអាមេរិក) សម្រាប់គ្រប់ App ធនាគារទាំងអស់ក្នុងព្រះរាជាណាចក្រកម្ពុជា ដែលមានកម្មវិធីស្ដែន QR CODE ដើម្បីសម្រួលដល់ការចូលរួមបរិច្ចាគពីសំណាក់សប្បុរសជននានា ក្នុងគោលបំណងជួយនាំភាពញញឹមដល់កុមារដែលជាអនាគតដ៏ភ្លឺស្វាងរបស់កម្ពុជា តាមរយៈការរួមគ្នារក្សានិរន្តរភាពនៃកិច្ចដំណើរការរបស់ មន្ទីរពេទ្យគន្ធបុប្ផា ទាំង ៥ ទីតាំង នៅព្រះរាជាណាចក្រកម្ពុជា៕

អត្ថបទ៖ ច័ន្ទ វីរៈ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៧ ម៉ោង មុន

ឆ្នេរ​ប្រណិត​ដំបូង​គេ​នៅ​ខេត្ត​កែប ​ប្រកាស​​បើក​ការដ្ឋាន​សាងសង់​ គ្រោង​ប្រើប្រាស់​ពេល​ពីរ​ឆ្នាំ​បញ្ចប់​​គម្រោង​អភិវឌ្ឍ

ព័ត៌មានជាតិ១០ ម៉ោង មុន

រដ្ឋមន្ត្រីក្រសួងមហាផ្ទៃណែនាំឱ្យអាជ្ញាធររាជធានី ទប់ស្កាត់គ្រោះថ្នាក់ចរាចរណ៍ និងរៀបចំសណ្តាប់ធ្នាប់សាធារណៈ

ព័ត៌មានជាតិ១០ ម៉ោង មុន

សហជីព​គាំទ្រវិធានការ​របស់ក្រសួងការងារ​ ក្នុងការពង្រឹងការធ្វើអធិការកិច្ចតាមរោងចក្រ សហគ្រាស ដើម្បីធានាការផ្តល់អត្ថប្រយោជន៍ពេញលេញដល់កម្មករនិយោជិត

ព័ត៌មានជាតិ១០ ម៉ោង មុន

រដ្ឋមន្ត្រីបរិស្ថាន៖ គុណភាពខ្យល់នៅកម្ពុជាល្អ មិនប៉ះពាល់សុខភាព ខណៈប្រទេសជិតខាងមានជាតិពុលខ្លាំង

សេចក្ដីជូនដំណឹង១១ ម៉ោង មុន

ឥឡូវនេះ ប្រជាជនកម្ពុជាអាចធ្វើដំណើរកម្សាន្តដ៏រីករាយនៅទីក្រុងឌូបៃជាមួយ Emirates

ព័ត៌មានអន្ដរជាតិ១៩ ម៉ោង មុន

យោធាមីយ៉ាន់ម៉ាបណ្ដេញមនុស្ស ៥៦០០០នាក់ចេញ ភាគច្រើនបំផុតជា​​ជនជាតិចិន​ ពាក់ព័ន្ធការបោកប្រាស់តាមអ៊ីនធឺណិត

ព័ត៌មានអន្ដរជាតិ១៩ ម៉ោង មុន

ក្រោយភ្លើង​ឆេះ​ដ៏សាហាវ​បំផុត​ រដ្ឋកាលីហ្វ័រញ៉ា​ នឹង​ជួបព្យុះភ្លៀង​នាំ​សារធាតុ​​ពុល​ម្តង​​

ព័ត៌មានអន្ដរជាតិ២៣ ម៉ោង មុន

អគ្គិភ័យឆេះសណ្ឋាគារសាហាវបំផុតក្នុងប្រវត្តិសាស្រ្តតួកគី, មនុស្សស្លាប់កើនដល់ ៧៦នាក់ 

ព័ត៌មានអន្ដរជាតិ១៦ ម៉ោង មុន

មួយថ្ងៃផឹកភេសជ្ជៈប៉ូវកម្លាំង៣ទៅ៤ដប បុរសចិនវ័យ៣០ឆ្នាំ កើតជំងឺរលាកសន្លាក់ហ្គោដធ្ងន់ធ្ងរ

ព័ត៌មានអន្ដរជាតិ២១ ម៉ោង មុន

ត្រាំ៖ អាមេរិក​នឹង​ដាក់​ទណ្ឌកម្ម​រុស្ស៊ី​បន្ថែម​ទៀត បើ ពូទីន មិន​ព្រម​ចូល​តុចរចា​សន្តិភាព

Sokha Hotels

ព័ត៌មានពេញនិយម