Connect with us

ព័ត៌មានជាតិ

មន្ត្រីរៀបចំការបោះឆ្នោត រុស្ស៊ី និងឥណ្ឌា ៖ ដំណើរការបោះឆ្នោតនៅកម្ពុជាស្របតាមច្បាប់ និងប្រជាធិបតេយ្យ

បានផុស

នៅ

មន្ត្រីរៀបចំការបោះឆ្នោត រុស្ស៊ី និងឥណ្ឌា ដែលបានមកសង្កេតការណ៍បោះឆ្នោតជ្រើសតាំង តំណាងរាស្រ្ដ នីតិកាលទី ៧ នៅកម្ពុជា លើកឡើងថា ដំណើរការបោះឆ្នោតបានប្រព្រឹត្តទៅស្របតាមច្បាប់ និងប្រជាធិបតេយ្យនៅកម្ពុជា។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការលើកឡើងនេះ គឺនៅក្នុងកិច្ចប្រជុំដែលរៀបចំឡើងដោយ គ.ជ.ប ដឹកនាំដោយលោក នុត សុខុម អនុប្រធាន គ.ជ.ប ជាមួយអ្នកសង្កេតការណ៍បោះឆ្នោតអន្តរជាតិ កាលពីព្រឹកថ្ងៃទី ២៤ ខែកក្កដា ឆ្នាំ​ ២០២៣។

សេចក្ដីប្រកាសព័ត៌មានរបស់ គ.ជ.ប បានឲ្យដឹងថា នៅក្នុងកិច្ចប្រជុំនោះ លោក ម៉ាស៊ូរីស្គី កុបស្ដាបទីន សមាជិកគណៈកម្មការបោះឆ្នោតនៃសហព័ន្ធរុស្ស៊ី បានសង្កេតឃើញថា ការរៀបចំការិយាល័យបោះឆ្នោតមានរបៀបរៀបរយ ដោយមានបិទបញ្ជីឈ្មោះអ្នកបោះឆ្នោតភ្ជាប់ជាមួយរូបថត បិទនៅខាងមុខការិយាល័យបោះឆ្នោត។

នៅថ្ងៃបោះឆ្នោត អ្នកបោះឆ្នោតបានកាន់អត្តសញ្ញាណប័ណ្ណសញ្ញាតិខ្មែរ និងលិខិតអញ្ជើញអ្នកបោះឆ្នោត បង្ហាញមន្ត្រីការិយាល័យបោះឆ្នោត ដែលការងារនេះជួយពន្លឿនក្នុងការរកឈោ្មះនៅក្នុងបញ្ជីបោះឆ្នោត ដើម្បីធ្វើឲ្យការបោះឆ្នោតប្រព្រឹត្តទៅបានឆាប់រហ័ស។

លោកថា ការរៀបចំសម្ភារក្នុងការិយាល័យបោះឆ្នោត មានបន្ទប់សម្ងាត់ មានហិបឆ្នោត មានទឹកខៅ្ម ជ្រលក់ដៃ ដែលអ្នកបោះឆ្នោត ត្រូវជ្រលក់បញ្ជាក់ថាបានបោះឆ្នោតរួចហើយ។ ស្ត្រីកម្ពុជា ក្លាហានជ្រលក់ម្រាមដៃនឹងទឹកខ្មៅលាងមិនជ្រះ ដែលជាទូទៅស្រ្តីត្រូវការម្រាមដៃស្អាត។

ចំណែកឯមន្ត្រីការិយាល័យបោះឆ្នោតមានពាក់អាវសម្គាល់ ហើយភ្នាក់ងារគណបក្សនយោបាយ អ្នកសង្កេតការណ៍បោះឆ្នោត និងអ្នកសារព័ត៌មាន មានបណ្ណសម្គាល់ខ្លួនផងដែរ។ ទាំងនេះ បានបញ្ជាក់ថា ដំណើរការបោះឆ្នោត និងរាប់សន្លឹកឆ្នោតបានប្រព្រឹត្តទៅ ស្របតាមច្បាប់របស់ព្រះរាជាណាចក្រកម្ពុជា។

រីឯលោក នីថេស គូម៉ា វីយ៉ាស អនុប្រធានគណៈកម្មការបោះឆ្នោតនៃសាធារណរដ្ឋឥណ្ឌា បានសង្កេតឃើញថា ទីតាំងការិយាល័យបោះឆ្នោត ផ្តល់ភាពងាយស្រួលដល់អ្នកទៅបោះឆ្នោត។ ការិយាល័យ បោះឆ្នោត មានឧបករណ៍គ្រឿងសង្ហារឹម មានពន្លឺ មានលំហដ៏ត្រឹមត្រូវ សម្ភារបោះឆ្នោត ត្រូវបានរៀបចំជាស្រេចនៅមុនថ្ងៃបោះឆ្នោត។ អ្នកបោះឆ្នោតតាមតម្រង់ជួរដោយមានរបៀបរៀបរយ នៅថ្ងៃបោះឆ្នោត។ ការចែកបណ្ណព័ត៌មានអ្នកបោះឆ្នោត បានរហូតទៅដល់ ៩៤.៨៤ភាគរយ បង្កភាពងាយស្រួលដល់អ្នកបោះឆ្នោត។ មន្ត្រីការិយាល័យបោះឆ្នោត ទទួលបានការបណ្តុះបណ្តាលយ៉ាងល្អ។

លោកបន្តថា ការរាប់សន្លឹកឆ្នោត មានតារាងកត់ត្រាត្រឹមត្រូវនៅចំពោះមុខភ្នាក់ងារគណបក្សនយោ​បាយ និងអ្នកសង្កេតការណ៍។ ភាគីឥណ្ឌាសប្បាយចិត្ត ចំពោះការប្រើប្រាស់ទឹកខ្មៅជ្រលក់លាងមិនជ្រះប្រើក្នុងការបោះឆ្នោត។ ភាគីឥណ្ឌាអបអរសាទរចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ គ.ជ.ប កម្ពុជា និងប្រជាធិបតេយ្យនៅកម្ពុជា៕  

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម៣២ នាទីutes មុន

មន្ត្រីជំនាញជួសជុលកែសម្រួលជម្រាលស្ពានប្រឡាយទឹកស្អុយក្រាំងធ្នង់ បន្ទាប់ពីបង្កគ្រោះថ្នាក់ញឹកញាប់

ព័ត៌មានជាតិ៤២ នាទីutes មុន

ខេត្តព្រះសីហនុ ទទួលបានទុនវិយោគជាង ៦ ពាន់លានដុល្លារ តាមរយៈ «ការដាក់ចេញកម្មវិធីពិសេសជំរុញការវិនិយោគខេត្តព្រះសីហនុ»

សេដ្ឋកិច្ច១ ម៉ោង មុន

​កម្ពុជារកចំណូលបានជាង៨០០លានដុល្លារពីការនាំចេញកង់

សេដ្ឋកិច្ច២ ម៉ោង មុន

តម្លៃទីផ្សារម្រេចកើនឡើងខ្ពស់ ធ្វើឱ្យកម្ពុជារក​ចំណូល​បានជាង ៣៤ លានដុល្លារ ពីការនាំចេញ

កីឡា២ ម៉ោង មុន

ថ្ងៃ​នេះ ការ​ប្រកួត​ប្រដាល់​សកល​ថ្នាក់​ជាតិ មាន​​២៣​​គូ​វគ្គ​ពាក់​កណ្តាល​ផ្តាច់ព្រ័ត្រ​

សន្តិសុខសង្គម២១ ម៉ោង មុន

Update៖ ជនដៃដល់ដែលវាយសម្លាប់ស្ត្រីលក់ភេសជ្ជៈនៅស្តុប២០០៤ ទៅលោតទឹកសម្លាប់ខ្លួននៅស្ពានជ្រោយចង្វារ

សន្តិសុខសង្គម៥ ម៉ោង មុន

ដកហូតសំបក និងពោះវៀនកង់ម៉ូតូសរុបជាង​១២០០០ ដែលរំលោភកម្មសិទ្ធិនាំចូល

ចរាចរណ៍៤ ម៉ោង មុន

អ្នកដឹកជញ្ជូនម្ហូបអាហារម្នាក់ត្រូវរថយន្ដបុកស្លាប់ពេលជិះឆ្លងផ្លូវ

ព័ត៌មានជាតិ១៥ ម៉ោង មុន

ក្រោយភ្លៀង មេឃស្រឡះ! លោក ផាត់ ហ៊ន ត្រូវបានរដ្ឋមន្ត្រីក្រសួងព័ត៌មាន និងយុត្តិធម៌ ជួយឱ្យរួចផុតពីបណ្ដឹងព្រហ្មទណ្ឌ

ព័ត៌មានអន្ដរជាតិ៥ ម៉ោង មុន

ដំណឹងល្អ! វ៉ាក់សាំងមហារីករុស្ស៊ី ព្យាបាលអ្នកជំងឺជាសះស្បើយ៧នាក់ហើយ និងគ្រោងដាក់លក់លើទីផ្សារនៅឆ្នាំក្រោយ

Sokha Hotels

ព័ត៌មានពេញនិយម