Connect with us

ព័ត៌មានជាតិ

កម្ពុជាបង្ហាញទិដ្ឋភាពមួយចំនួនដែលបញ្ជាក់ថាការបោះឆ្នោតនៅកម្ពុជាមានភាពយុត្តិធម៌

បានផុស

នៅ

ក្រោយការបោះឆ្នោតជាតិជាសកល អាណត្តិទី៧​ បានបិទបញ្ចប់កាលពីថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ មានមតិជាច្រើនលើកឡើងផ្សេងៗគ្នាជុំវិញដំណើរការបោះឆ្នោតនេះ។ ចំពោះមតិជុំវិញការបោះឆ្នោតនេះ ក្រសួងការបរទេសកម្ពុជា បានគូសបញ្ជាក់ទិដ្ឋភាពមួយចំនួនដែលជាសង្កេតដោយផ្ទាល់ និងផ្អែកលើការពិតនៃព្រឹត្តការណ៍នេះ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្រសួងការបរទេសកម្ពុជា តាមរយៈសេចក្ដីប្រកាសរបស់ខ្លួន បានលើកឡើងថា ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ អាណត្តិទី៧នេះ អ្នកចូលរួមបោះឆ្នោតមានអត្រាខ្ពស់ ពោលគឺមានជាង ៨លាន២សែននាក់ ស្មើនឹង ៨៤.៥៨ ភាគរយ ដែលនេះបង្ហាញនូវភាពរស់រវើកនៃប្រជាធិបតេយ្យរបស់កម្ពុជា និងឆ្លុះបញ្ចាំងពីការជឿទុកចិត្តរបស់ប្រជាពលរដ្ឋក្នុងដំណើរការបោះឆ្នោត។

ផ្ទុយទៅវិញ អត្រាអ្នកបោះឆ្នោតដ៏ខ្ពស់នេះ ក៏បានបង្ហាញពីការបដិសេធយ៉ាងច្បាស់ចំពោះការអំពាវនាវរបស់ក្រុមប្រឆាំងជ្រុលនិយមឱ្យពលរដ្ឋបំផ្លាញដល់ការបោះឆ្នោត  ក្នុងគោលបំណងឱ្យមានការផ្លាស់ប្តូររបប តាមរយៈវិធីសាស្ត្រមិនមែនប្រជាធិបតេយ្យ។ នេះជាការបញ្ជាក់បន្ថែមរបស់ក្រសួងការបរទេសកម្ពុជា។

បើតាមក្រសួងការបរទេសកម្ពុជា ដំណើរការបោះឆ្នោតនេះត្រូវបានចូលរួមធ្វើជាសាក្សីមិនលំអៀងដោយអ្នកសង្កេតការណ៍អន្តរជាតិចំនួន៤២២នាក់ ដែលតំណាងឱ្យ៦៥សញ្ជាតិ មកពី៦១ស្ថាប័ន រួមមាន អង្គការអន្តរជាតិ រដ្ឋាភិបាលបរទេស អង្គទូត និងសហគមន៍អនិកជនកម្ពុជានៅបរទេស។ បន្ថែមពីនេះ ក៏មានការតាមដានយ៉ាងដិតដល់ដោយភ្នាក់ងារគណបក្សជិត៦ម៉ឺននាក់ និងអ្នកសង្កេតការណ៍ជាតិឯករាជ្យចំនួន៩ម៉ឺននាក់ ដែលបានបញ្ជាក់អំពីភាពត្រឹមត្រូវ និងតម្លាភាពនៃការបោះឆ្នោត។

ទន្ទឹមនេះ ក្រុមអ្នកសង្កេតការណ៍អន្តរជាតិ-ជាតិ បានបង្ហាញយ៉ាងច្បាស់ថា ការបោះឆ្នោតជាសកលនៅកម្ពុជា បានប្រព្រឹត្តទៅដោយសេរី យុត្តិធម៌ មានតម្លាភាព សន្តិភាព និងត្រឹមត្រូវ ព្រមទាំងប្រកាន់ខ្ជាប់យ៉ាងម៉ឺងម៉ាត់តាមច្បាប់ជាធរមាន ខណៈឯករាជ្យភាព និងវិជ្ជាជីវៈរបស់មន្ត្រី និងស្ថាប័នរៀបចំការបោះឆ្នោតនេះក៏ត្រូវបានធានាផងដែរ។

តាមរយៈការពិតទាំងអស់នេះ ក្រសួងការបរទេសកម្ពុជា បានចាត់ទុកការបោះឆ្នោតជាតិឆ្នាំ២០២៣ គឺឆ្លុះបញ្ចាំងយ៉ាងពិតប្រាកដពីភាពចាស់ទុំខាងប្រជាធិបតេយ្យរបស់កម្ពុជា តាមរយៈចំនួនអ្នកចូលរួមបោះឆ្នោតដ៏ច្រើនលើសលុប ក៏ដូចជាវត្តមានចម្រុះនៃក្រុមអ្នកសង្កេតការណ៍ជាតិ និងអន្តរជាតិ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២៨ នាទីutes មុន

លោក ម៉ប់ សារិន៖ ផ្លូវថ្មើរជើងទទួលបានការគាំទ្រ​ពីប្រជាពលរដ្ឋ បើទោះបីការបើកសាកល្បងមិនទាន់គ្រប់ជ្រុងជ្រោយ

ព័ត៌មានអន្ដរជាតិ៥៨ នាទីutes មុន

គីមឈីជិត១១តោន​ត្រូវ​បាន​មន្ត្រី​កូរ៉េ​​រឹបអូស​​ពីអ្នកដំណើរ​តាមយន្តហោះ​ក្នុងឆ្នាំ២០២៤

សេដ្ឋកិច្ច១ ម៉ោង មុន

ក្រសួងប្រៃសណីយ៍ ចង់បង្កើតសួនឌីជីថល គាំទ្រដល់ធុរកិច្ចថ្មី និងការកសាងសហគមន៍ឌីជីថល

ព័ត៌មានជាតិ១ ម៉ោង មុន

មន្ទីរព័ត៌មាន ស្នើឱ្យរាយការណ៍បើជួបអ្នកកាសែតក្លែងក្លាយ ដែលគំរាមកំហែង និងជំរិតទារប្រាក់

កំពង់ផែឥណ្ឌូណេស៊ី
ព័ត៌មានអន្ដរជាតិ១ ម៉ោង មុន

ឥណ្ឌូណេស៊ីជំរុញពិពិធកម្មផលិតផល ដើម្បីទប់ទល់ផលប៉ះពាល់ពន្ធអាមេរិក

Sokha Hotels

ព័ត៌មានពេញនិយម