កីឡា
ឱកាសល្អសម្រាប់យុវជន ពានរង្វាន់ស្វាយរៀងខាប់អាយុ១៨ឆ្នាំចាប់ផ្តើមបើក
ការប្រកួតបាល់ទាត់ពានរង្វាន់យុវជនស្វាយរៀងខាប់អាយុក្រោម១៨ឆ្នាំ លើកទី១ ឆ្នាំ២០២៣បានចាប់ផ្តើមប្រកាសឲ្យយុវជន និងក្រុមបាល់ទាត់ចូលរួមដាក់ពាក្យប្រកួតប្រជែងហើយដែលនេះជាឱកាសដ៏ល្អសម្រាប់យុវជនចូលចិត្តបាល់ទាត់ និងអភិវឌ្ឍខ្លួនក្លាយជាកីឡាករអាជីព។
តាមសេចក្តីជូនដំណឹងរបស់សហភាពសហព័ន្ធយុវជនកម្ពុជា ខេត្តស្វាយរៀង បានបញ្ជាក់ថា កាលបរិច្ឆេទនៃការលក់ពាក្យចូលរួមប្រកួតគឺចាប់ពីថ្ងៃផ្សាយជូនដំណឹងនេះតទៅ។ ចំពោះការទទួលពាក្យចាប់ពីថ្ងៃទី២៥ ខែកក្កដា ដល់ថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៣ ហើយការប្រកួតចាប់ផ្តើមពីខែសីហាតទៅដែលត្រូវធ្វើឡើងរាល់ថ្ងៃសៅរ៍ អាទិត្យ និងថ្ងៃឈប់សម្រាក។

លក្ខខណ្ឌនៃការចូលរួម ក្រុមនីមួយៗត្រូវមានកីឡាករចាប់ពីអាយុ១៦ឆ្នាំ ១៧ឆ្នាំ និង១៨ឆ្នាំជាជនជាតិខ្មែរ និងជាកីឡាករដែលមានទីលំនៅបច្ចុប្បន្ន ឬទីកន្លែងកំណើតនៅខេត្តស្វាយរៀង។ ក្រុមនីមួយៗត្រូវមានកីឡាករយ៉ាងច្រើនបំផុត២០នាក់ និងមន្ត្រី៥នាក់។ ក្រុមទាំងអស់ត្រូវបំពេញតាមសំណំលិខិតដែលបានចែង។
សម្រាប់ទីលានប្រកួតធ្វើនៅ៣កន្លែងផ្សេងគ្នាគឺទីលានកីឡដ្ឋានខេត្តស្វាយរៀង ទីលានវិទ្យាល័យស្វាយរៀង និងទីលានវិទ្យាល័យ ហ៊ុន សែន ស្វាយរំពារ។
នេះជាលើកទី១ហើយសហភាពសហព័ន្ធយុវជនកម្ពុជា ខេត្តស្វាយរៀងបានរៀបចំការប្រកួតបាល់ទាត់ពានរង្វាន់យុវជនកម្រិតអាយុក្រោម១៨ឆ្នាំ បន្ទាប់ពីបានរៀបចំពានរង្វាន់ក្រោមអាយុ១៥ឆ្នាំ។
ព័ត៌មានលំអិត សូមពិនិត្យ មើលខិតប័ណ្ណផ្សព្វផ្សាយ និងសេចក្តីជូនដំណឹងដូចខាងក្រោម៖


អត្ថបទ៖ វីរបុត្រ

-
សន្តិសុខសង្គម២ ថ្ងៃ ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
សន្តិសុខសង្គម៤ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ព័ត៌មានអន្ដរជាតិ២២ ម៉ោង ago
ធ្លាក់យន្តហោះនៅ អាឡាស្កា អ្នកជិះក្នុងនោះ ស្លាប់ទាំងអស់
-
ជីវិតកម្សាន្ដ២ ថ្ងៃ ago
អតីតស្វាមី រងការចោទ កេងប្រវ័ញ្ចការស្លាប់ Barbie ខណៈមិត្តស្រីទម្លាយថា លោកនិងម្ដាយគឺជាជនបង្ក
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច
-
បច្ចេកវិទ្យា១ សប្តាហ៍ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?