Connect with us

សុខភាព

អ្នកជំងឺទឹកនោមផ្អែម អាចទទួលទានអ្វីបានខ្លះ?

បានផុស

នៅ

អ្នកជំងឺទឹកនោមផ្អែម តែងមានការព្រួយបារម្ភចំពោះអាហារទទួលទានប្រចាំថ្ងៃ ព្រោះថា នៅក្នុងបន្លែផ្លែឈើ សុទ្ធសឹងតែ មានផ្ទុកសន្ទស្សន៍ជាតិស្ករ បង្កឱ្យកើនឡើងកម្រិតជាតិស្ករក្នុងឈាម គ្រាន់តែកើនឡើងលឿន ឬយឺត ទៅតាមប្រភេទអាហារទាំងនោះប៉ុណ្ណោះ។ ហេតុនេះ បើសិនអ្នកជំងឺមិនបានគិតគូរ និងប្រុងប្រយ័ត្នពីការទទួលទានទេ អាចបង្កឱ្យកើនឡើងកម្រិតជាតិស្ករក្នុងឈាមកាន់តែខ្ពស់ ហើយប្រឈមនឹងហានិភ័យ នៃជំងឺនេះកាន់តែធ្ងន់ធ្ងរថែមទៀត។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

យោងតាមមន្ទីរពេទ្យកាល់ម៉ែត ដើម្បីបង្កើនការយល់ដឹងបន្ថែមពីការគ្រប់គ្រងកម្រិតជាតិស្ករក្នុងឈាម អ្នកជំងឺទឹកនោមផ្អែម គួរយល់ដឹងពីការទទួលទានអាហារ ថាបន្លែផ្លែឈើប្រភេទណា មានសន្ទស្សន៍ជាតិស្ករកម្រិតទាប គួរទទួលទាន និងអាហារណាមានសន្ទស្សន៍ជាតិស្ករកកម្រិតខ្ពស់ គួរជៀសវាងការទទួលទាន។ សម្រាប់អ្នកជំងឺទឹកនោមផ្អែម គប្បី​ជៀស​វាង​​នូវអាហារដែល​មានសន្ទស្សន៍​ជាតិស្ករខ្ពស់ ដែលមាននៅក្នុងបន្លែផ្លែឈើមួយចំនួនដូចជា៖

ដោយឡែកសម្រាប់សន្ទស្សន៍ជាតិស្ករមធ្យម អាចទទួលទានក្នុងកម្រិតសមល្មមបាន ទទួលទានយ៉ាងណាកុំឱ្យច្រើនពេក។ ឯអាហារដែលមានសន្ទស្សន៍ជាតិស្ករទាបវិញ ដូចជា ប៉ោម ចេក ទំពាំងបាយជូ ក្រូច ស្ត្របប៊ើរី ត្រសក់ ខ្ទឹមបារាំង ប៉េងបោះ​ជាដើមនោះ គឺអាចទទួលទានច្រើនបាន ព្រោះមិនជាមានបញ្ហាចោទធំចំពោះអ្នកជំងឺទឹកនោមផ្អែមទេ។

យ៉ាងណាមិញ របបអាហារខាងលើ សុទ្ធសឹងតែជាអាហារដែលមានសន្ទស្សន៍ជាតិស្ករដូចគ្នា បើទោះបីជាខ្លះស្ថិតក្នុង កម្រិតមធ្យម និងកម្រិតទាបក៏ដោយ ប៉ុន្តែមិនមែនមានន័យថា វា​មិន​ធ្វើឱ្យ​កើន​កម្រិតជាតិ​ស្ករក្នុងឈាម​នោះទេ គ្រាន់​តែ​កើន​យឺត​ប៉ុណ្ណោះ។ ដូចនេះ ដើម្បីស្វែងយល់បន្ថែមពីរបបចំណីអាហារ ក៏ដូចជាវិធីធ្វើយ៉ាងណាឱ្យសុខភាពល្អ ពេទ្យជំនាញ​ណែនាំ​អ្នកជំងឺទឹកនោមផ្អែមទាំងអស់ គប្បីប្រឹក្សាជាមួយនឹងក្រុមគ្រូពេទ្យឯកទេសជំងឺទឹកនោមផ្អែមផ្ទាល់៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១០ ម៉ោង មុន

ក្រុមនិស្សិតប្លាស្ទិក ផ្តើមយុទ្ធនាការសម្អាតសំរាមនៅកោះស្តេចប្រែក្លាយជាតំបន់ទេសចរណ៍ដ៏ទាក់ទាញ

ព័ត៌មានជាតិ១១ ម៉ោង មុន

អភិបាលខេត្តចែកវិញ្ញាបនបត្រសម្គាល់អចលនវត្ថុជូនពលរដ្ឋជាង៣ពាន់ប័ណ្ណ នៅក្រុងបាវិត

សន្តិសុខសង្គម១១ ម៉ោង មុន

ឃុំខ្លួនជនជាតិប៉ូឡូញម្នាក់ ដាក់ពន្ធនាគារបណ្ដោះអាសន្ន ចោទពីបទគំរាមថានឹងសម្លាប់

ព័ត៌មានជាតិ១២ ម៉ោង មុន

អតីតប្រធានគណៈមេធាវី លោក លី ច័ន្ទតុលា ត្រូវតែងតាំងជារដ្ឋលេខាធិការទីស្ដីការគណៈរដ្ឋមន្ដ្រី

ព័ត៌មានអន្ដរជាតិ១២ ម៉ោង មុន

កូរ៉េ​ខាង​ជើង ចោទ​ប្រធានាធិបតី​កូរ៉េ​ខាង​ត្បូង​ថា​បង្ក​ហានិភ័យ​នៃ​សង្គ្រាម​នុយក្លេអ៊ែរ

Sokha Hotels

ព័ត៌មានពេញនិយម