ព័ត៌មានជាតិ
ប្រធានគណៈកម្មការសភាពលរដ្ឋនៃសហព័ន្ធរុស្ស៊ី កោតសរសើរ ការបោះឆ្នោតនៅកម្ពុជា
លោក Andrey Maximov ប្រធានគណៈកម្មការសភាពលរដ្ឋនៃសហព័ន្ធរុស្ស៉ី ទទួលបន្ទុកការងារអភិវឌ្ឍដែនដី បរិស្ថានទីក្រុង និងហេដ្ឋារចនាសម្ព័ន្ធ បានកោតសរសើរចំពោះដំណើរការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ កាលពីថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣មកនេះ ព្រមទាំងបានធ្វើឡើងថា ការបោះឆ្នោតប្រកបដោយសុវត្ថិភាព មានវិជ្ជាជីវៈ និងមានការគិតគូរដ៏ល្អ។

ការកោតសរសើរនេះបានធ្វើឡើង ក្នុងជំនួបពិភាក្សាការងារជាមួយ លោក នួន ផារ័ត្ន អភិបាលរង រាជធានីភ្នំពេញ តំណាង លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២៣នេះ នៅសាលារាជធានីភ្នំពេញ។ ជំនួបពិភាក្សាការងារនេះ ធ្វើឡើងក្នុងឱកាស នៃដំណើរបេសកកម្មរបស់គណៈប្រតិភូសភាពលរដ្ឋនៃសហព័ន្ធរុស្ស៉ី នៅកម្ពុជា ដើម្បីចូលរួមសង្កេតការណ៍ដំណើរការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ នៅព្រះរាជាណាចក្រកម្ពុជា។

នៅក្នុងឱកាសនៃជំនួបពិភាក្សាការងារនេះ លោក Andrey Maximov បានជម្រាបថា នៅក្នុងដំណើរទស្សនកិច្ចនាពេលនេះ លោកបានសង្កេតឃើញអំពីការរីកចម្រើន និងការអភិវឌ្ឍយ៉ាងលឿនរហ័ស ប្រកបដោយភាពរស់រវើក និងសក្តានុពលខ្ពស់របស់រាជធានីភ្នំពេញ។ លោកបានកោតសរសើរដល់ដំណើរការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ នៅកម្ពុជា កាលពីថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ នាពេលកន្លងមកថ្មីៗនេះ បានធ្វើឡើងប្រកបដោយសុវត្ថិភាព មានវិជ្ជាជីវៈ និងមានការគិតគូរដ៏ល្អ។

លោក នួន ផារ័ត្ន បានថ្លែងអំណរគុណ និងបានជម្រាបជូនភ្ញៀវថា ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ នេះ ទទួលបានជោគជ័យខ្ពស់ ដោយមានការអញ្ជើញចូលរួមពីបងប្អូនប្រជាពលរដ្ឋអ្នកមានសិទ្ធិបោះឆ្នោតក្នុងអត្រាមួយដ៏ខ្ពស់ ក្នុងនោះអត្រានៃការចូលរួមបោះឆ្នោតធៀបនឹងបញ្ជីបោះឆ្នោតនៅរាជធានីភ្នំពេញ មានរហូតដល់ ៨៥,៧២ % ដែលបានសបញ្ជាក់យ៉ាងច្បាស់ អំពីប្រជាធិបតេយ្យដែលបានចាក់គ្រឹះយ៉ាងរឹងមាំនៅកម្ពុជា។

លោក នួន ផារ័ត្ន បានជម្រាបបន្ត អំពីការងារអភិវឌ្ឍនៅរាជធានីភ្នំពេញ ដែលមានផែនការ និងការគ្រប់គ្រង ប្រកបដោយចក្ខុវិស័យមួយច្បាស់លាស់ តាមរយៈការរៀបចំជាមុននូវផែនការមេនានា រួមមាន៖ ផែនការមេប្រើប្រាស់ដីធ្លី ២០១៥-២០៣៥, ផែនការមេស្តីពី ការលើកកម្ពស់ប្រព័ន្ធប្រឡាយ-លូ និងទឹកកខ្វក់ក្នុងរាជធានីភ្នំពេញ ឆ្នាំ២០១៦, ផែនការមេស្តីពី ការគ្រប់គ្រងប្រព័ន្ធដឹកជញ្ជូន ឆ្នាំ២០១៤ និងផែនទីយុទ្ធសាស្ត្រស្តីពីទីក្រុងឆ្លាត និងមាននិរន្តរភាពរបស់រាជធានីភ្នំពេញ ឆ្នាំ២០២២-២០៣៥។

នៅក្នុងជំនួបនេះ ភាគីទាំងពីរបានសម្លឹងឃើញអំពីលទ្ធភាពក្នុងការបង្កើតកិច្ចសហប្រតិបត្តិការរវាងគ្នា លើការងារសំខាន់ៗមួយចំនួន រួមមាន៖ ការរៀបចំទីក្រុង វិស័យទេសចរណ៍ ប្រព័ន្ធដឹកជញ្ជូនសាធារណៈ និងការងារពាក់ព័ន្ធមួយចំនួន ដែលអាចចែករំលែកបទពិសោធន៍ និងរៀនសូត្រពីគ្នាបាន។

ជាលទ្ធផល គណៈប្រតិភូរុស្ស៊ីសំណូមពរឱ្យរដ្ឋបាលរាជធានីភ្នំពេញពិចារណាលើការពិនិត្យលទ្ធភាពចុះអនុស្សរណៈស្តីពី ការយោគយល់លើកិច្ចសហប្រតិបត្តិការរវាងគ្នា ជាមួយគ្នានោះ គណៈប្រតិភូរុស្ស៊ីបានអញ្ជើញ គណៈប្រតិភូរដ្ឋបាលរាជធានីភ្នំពេញបំពេញទស្សនកិច្ចនៅទីក្រុងសេដ្ឋកិច្ចរបស់សហព័ន្ធរុស្ស៊ីនៅពេលវេលាសមស្របខាងមុខ៕

អត្ថបទ៖ ស្រីរ័ត្ន

-
ព័ត៌មានអន្ដរជាតិ១៦ ម៉ោង ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានជាតិ១ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
កីឡា១ សប្តាហ៍ ago
កញ្ញា សាមឿន ញ៉ែង ជួយឲ្យក្រុមបាល់ទះវិទ្យាល័យកោះញែក យកឈ្នះ ក្រុមវិទ្យាល័យ ហ៊ុនសែន មណ្ឌលគិរី
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
តើជោគវាសនារបស់នាយករដ្ឋមន្ត្រីថៃ «ផែថងថាន» នឹងទៅជាយ៉ាងណាក្នុងការបោះឆ្នោតដកសេចក្តីទុកចិត្តនៅថ្ងៃនេះ?