Connect with us

ជីវិតកម្សាន្ដ

ឥណ្ឌា​ចង់​ដក​ឈុត​ក្ដៅសាច់​ចេញ​ពីភាពយន្ត Oppenheimer ព្រោះហេតុផលមួយ

បានផុស

នៅ

ឈុតក្ដៅសាច់ក្នុងរឿង “Oppenheimer” ភាពយន្តចុងក្រោយបង្អស់របស់ Christopher Nolan កំពុងរងការរិះគន់នៅប្រទេសឥណ្ឌា ចំពោះការបង្ហាញសម្ដីដកស្រង់ចេញពីគម្ពីរហិណ្ឌូ ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

មិនតែប៉ុណ្ណោះ ស្នងការ​ព័ត៌មាន​ឥណ្ឌា Uday Mahurkar ​កំពុង​ទាមទារ​មិនឲ្យចាក់ផ្សាយវគ្គនេះជុំវិញពិភពលោក និងចោទប្រកាន់អ្នកផលិតភាពយន្តថាមិនគោរពគម្ពីរទៀតផង ។

“Openheimer” គឺជាភាពយន្តបែបជីវប្រវត្តិ ដែលប្រាប់ពីរឿងរ៉ាវរបស់អ្នកបង្កើតគ្រាប់បែកបរមាណូជនជាតិអាមេរិក Robert Oppenheimer ។ ក្នុង​ឈុត​មួយ តួ​ឯក​ប្រុស​​រួម​ភេទ​ជាមួយ​គូស្នេហ៍​របស់​ខ្លួន​គឺ Jean Tatlock បន្ទាប់មកនាងយកច្បាប់ចម្លងនៃ Bhagavad Gita ហើយសុំឱ្យ Oppenheimer អានគម្ពីរនោះ ។

តួអង្គ Oppenheimer អានថា “ឥឡូវខ្ញុំក្លាយជាការស្លាប់ហើយ អ្នកបំផ្លាញពិភពលោក” ក្រោយមក សម្ដីនេះ​ត្រូវ​បាន​ប្រើ​​ក្នុង​ខ្សែភាពយន្តជា​ច្រើន​ដង ។

នៅក្នុងសេចក្តីថ្លែងការណ៍មួយដែលបានចេញផ្សាយកាលពីថ្ងៃសៅរ៍ លោក Mahurkar ដែលជាស្ថាបនិកនៃមូលនិធិ Save Culture Save India Foundation បានហៅឈុតនោះថាជា “ការ​វាយ​ប្រហារ​​លើ​ជំនឿ​សាសនា​របស់​ជន​ហិណ្ឌូស្លូតបូត​រាប់​ពាន់​លាន​នាក់​” ហើយជាផ្នែកនៃ “ការឃុបឃិតដ៏ធំដោយកម្លាំងប្រឆាំងហិណ្ឌូ” ។

ស្នងការក៏បាននិយាយផងដែរថា ហូលីវូដ “មានភាពរសើបខ្លាំង” អំពីការមិនពណ៌នាគម្ពីរ Quran និងសាសនាឥស្លាម ដែលអាចធ្វើឲ្យប្រជាជនម៉ូស្លីមអាក់អន់ចិត្ត សូម្បីតែនៅពេលនិយាយអំពីអំពើភេរវកម្មអ៊ីស្លាមក៏ដោយ ។ គាត់សួរទៀតថា “ហេតុអ្វីក៏មិនអាចធ្វើដូចគ្នាចំពោះហិណ្ឌូ?”

នៅក្នុងសំបុត្រ លោក Mahurkar ផ្ញើទៅកាន់ Nolan ដោយផ្ទាល់ និងជំរុញឱ្យគាត់ដកឈុតនេះចេញពីខ្សែភាពយន្តនៅទូទាំងពិភពលោក ហើយបន្ថែមថា “អ្នកគួរតែជ្រើសរើសមិនអើពើនឹងការអំពាវនាវនេះ វានឹងត្រូវបានចាត់ទុកថាជាការវាយប្រហារដោយចេតនាលើអរិយធម៌ឥណ្ឌា” ។ យ៉ាងណាលោក Nolan មិនទាន់បានឆ្លើយតបជាផ្លូវការចំពោះលិខិតនេះនៅឡើយទេ។

រហូតមកដល់ពេលនេះ “Oppenheimer” រកចំណូលបាន ៨០.៥ លានដុល្លារនៅសហរដ្ឋអាមេរិក-កាណាដា និង ៩៣.៧  លានដុល្លារនៅទូទាំងពិភពលោក ។ សូម្បីក្នុងប្រទេសឥណ្ឌាក៏កំពុងទទួលការគាំទ្រផងដែរ វារកចំណូលបានជាង ៣ លានដុល្លារ លើសរឿង “Barbie” ដល់ទៅ ១ លានដុល្លារឯណោះ ៕

ប្រែសម្រួល៖ វារី

ប្រភព៖ RT

ចុចអាន៖ ផលិតករភាពយន្ត “Avatar” វគ្គ២ កាត់ឈុតសំខាន់ៗខ្លះចោល ព្រោះហិង្សាខ្លាំងពេក

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម២៦ នាទីutes មុន

មន្ត្រីជំនាញជួសជុលកែសម្រួលជម្រាលស្ពានប្រឡាយទឹកស្អុយក្រាំងធ្នង់ បន្ទាប់ពីបង្កគ្រោះថ្នាក់ញឹកញាប់

ព័ត៌មានជាតិ៣៦ នាទីutes មុន

ខេត្តព្រះសីហនុ ទទួលបានទុនវិយោគជាង ៦ ពាន់លានដុល្លារ តាមរយៈ «ការដាក់ចេញកម្មវិធីពិសេសជំរុញការវិនិយោគខេត្តព្រះសីហនុ»

សេដ្ឋកិច្ច១ ម៉ោង មុន

​កម្ពុជារកចំណូលបានជាង៨០០លានដុល្លារពីការនាំចេញកង់

សេដ្ឋកិច្ច១ ម៉ោង មុន

តម្លៃទីផ្សារម្រេចកើនឡើងខ្ពស់ ធ្វើឱ្យកម្ពុជារក​ចំណូល​បានជាង ៣៤ លានដុល្លារ ពីការនាំចេញ

កីឡា១ ម៉ោង មុន

ថ្ងៃ​នេះ ការ​ប្រកួត​ប្រដាល់​សកល​ថ្នាក់​ជាតិ មាន​​២៣​​គូ​វគ្គ​ពាក់​កណ្តាល​ផ្តាច់ព្រ័ត្រ​

សន្តិសុខសង្គម២១ ម៉ោង មុន

Update៖ ជនដៃដល់ដែលវាយសម្លាប់ស្ត្រីលក់ភេសជ្ជៈនៅស្តុប២០០៤ ទៅលោតទឹកសម្លាប់ខ្លួននៅស្ពានជ្រោយចង្វារ

សន្តិសុខសង្គម៥ ម៉ោង មុន

ដកហូតសំបក និងពោះវៀនកង់ម៉ូតូសរុបជាង​១២០០០ ដែលរំលោភកម្មសិទ្ធិនាំចូល

ចរាចរណ៍៤ ម៉ោង មុន

អ្នកដឹកជញ្ជូនម្ហូបអាហារម្នាក់ត្រូវរថយន្ដបុកស្លាប់ពេលជិះឆ្លងផ្លូវ

ព័ត៌មានជាតិ១៥ ម៉ោង មុន

ក្រោយភ្លៀង មេឃស្រឡះ! លោក ផាត់ ហ៊ន ត្រូវបានរដ្ឋមន្ត្រីក្រសួងព័ត៌មាន និងយុត្តិធម៌ ជួយឱ្យរួចផុតពីបណ្ដឹងព្រហ្មទណ្ឌ

ព័ត៌មានអន្ដរជាតិ៥ ម៉ោង មុន

ដំណឹងល្អ! វ៉ាក់សាំងមហារីករុស្ស៊ី ព្យាបាលអ្នកជំងឺជាសះស្បើយ៧នាក់ហើយ និងគ្រោងដាក់លក់លើទីផ្សារនៅឆ្នាំក្រោយ

Sokha Hotels

ព័ត៌មានពេញនិយម