Connect with us

កីឡា

អតីតជើងខ្លាំង ឡឹក វិបុល រម្លឹករឿង«អាវមាស»ដែលមិនទាន់មានកីឡាករផ្សេងដូច

បានផុស

នៅ

អតីត​អ្នក​ប្រដាល់​ជើង​ខ្លាំង ឡឹក វិបុល បាន​រម្លឹក​ពី​សមិទ្ធផល​របស់​ខ្លួន​ដែល​នៅ​ជា​កីឡាករ​ធ្លាប់​ឈ្នះ​ខ្សែ​ក្រវាត់​ច្រើន​គ្រឿង និង​មាន​ប្រវត្តិ​មិន​ចាញ់​សោះ​ក្នុង​រយៈ​ពេល​៣​ឆ្នាំ​​រហូត​​ត្រូវ​បាន​កម្មវិធី​ប្រដាល់​ទូរទស្សន៍​ប៉ុស្តិ៍​លេខ​៥​ផ្តល់​អាវ​មាស​​សម្រាប់​ជា​​អាវ​កិត្តិយសដ៏កម្រ។

ឡឹក វិបុល ដែល​​មាន​ប្រភព​ចេញ​ពី​ក្លិប​ប្រដាល់​ពន្លឺ​សាមគ្គី ក្នុង​ខេត្ត​បាត់ដំបូង​បាន​រៀប​​រាប់​ថា លោក​ធ្លាប់​ឈ្នះ​ខ្សែ​ក្រវាត់​ច្រើន​គ្រឿង​ពោល​គឺ​មិន​ក្រោម​៥​គ្រឿង​ឡើយ ប៉ុន្តែ​ខ្សែ​ក្រវាត់​ដែល​ខ្លួន​ចាំ​មិន​ភ្លេច​មាន​៣​ខ្សែ​។ ខ្សែ​ក្រវាត់​​ទាំង​៣​ដែល​លោក​នៅចាំ​ច្បាស់​គឺ​​ខ្សែ​ក្រវាត់​ទម្ងន់​​៥៧.៦០​គីឡូក្រាម១គ្រឿង​ ខ្សែ​កក្រវាត់​​ ABC ទម្ងន់​​៥៧​គីឡូក្រាម១​គ្រឿង និង​ខ្សែ​ក្រវាត់​​ប៉ុស្តិ៍​លេខ​៥​ទម្ងន់​​៦០​គីឡូក្រាម​១​គ្រឿង។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

អ្វី​ដែល​ជា​កំណត់​ត្រា​ល្អ​ឥត​ខ្ចោះ​របស់អ្នក​ប្រដាល់​កែង​ឆេះរូប​នេះ​គឺ​​នៅ​ដើម​ទសវត្ស​ឆ្នាំ​២០០០ លោក​បាន​ឡើង​ប្រកួត​មិន​ចាញ់​សោះ​រយៈ​ពេល​៣​ឆ្នាំ​ជាប់​គ្នា​ដែល​ធ្វើ​ឲ្យ​អ្នក​រៀបចំ​កម្មវិធី​ប្រដាល់​​ទូរទស្សន៍​ប៉ុស្តិ៍​លេខ​៥​បាន​ផ្តល់​អាវ​មាស​​​ដើម្បី​ជាកិត្តិយស​សម្រាប់​លោក។

ឡឹក វិបុល បាន​និយាយ​ថា ៖«ដោយសារ​ខ្ញុំ​ប្រកួត​មិន​ដែល​ចាញ់​សោះ​រយៈ​ពេល​៣​ឆ្នាំ​ជាប់​គ្នា ខាង​ប៉ុស្តិ៍​លេខ​៥​បាន​ផ្តល់​អាវ​កិត្តិយស​ (អាវ​មាស)​ ដល់​ខ្ញុំ​»។

លោក ឡឹក វិបុល ​ជា​អតីត​កីឡាករ​នៅ​​ក្លិប​ប្រដាល់​ពន្លឺ​សាមគ្គី​ ក្នុង​ខេត្ត​បាត់​ដំបង​បាន​ក្លាយ​ជា​ជើង​ខ្លាំង​ប្រដាល់​ចន្លោះ​ទម្ងន់៥៧​គីឡូក្រាម ដល់​៦០​គីឡូក្រាម​ដែល​ស្ទើរ​រក​គូ​ប្រកួត​មិន​បាន។ អ្នក​ស្នេហា​ប្រដាល់​កម្ពុជា​បាន​ដាក់​​រហស្សនាម​ថា​ «កែង​ឆេះ»​ ដោយ​សារ​អតីត​កីឡាករ​រូប​នេះ​ពូកែ​ប្រើ​កែង​ដ៏​មុត​ស្រួច​ដើម្បី​ផ្តួល​ដៃ​គូ។

បន្ទាប់​ពី​ចូល​និវត្តន៍ លោក​បាន​ក្លាយ​​ជា​មន្ត្រី​មាន​ឋានៈ​​ជាអនុសេនីយ៍​ឯក​ក្នុងកងយុទ្ធពលខេមរភូមិន្ទ​ដែល​ឈរជើងនៅតំបន់ប្រាសាទព្រះវិហារ។ រហូត​មក​ដល់​ពេល​នេះ លោក​មិន​ទាន់​បាន​ឈាន​ជើង​ចូល​ប្រឡូក​ក្នុង​ពិភព​ប្រដាល់​ដូច​ជា​ធ្វើ​ជា​គ្រូ​​បង្វឹក ចៅ​ក្រម ឬ​អាជ្ញា​កណ្តាល​វិញ​ឡើយ៕

អត្ថបទ៖ វីរបុត្រ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

មីនតោន
សន្តិសុខសង្គម២១ ម៉ោង មុន

អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស

សន្តិសុខសង្គម២២ ម៉ោង មុន

របួស១៤នាក់ ក្នុងហេតុការណ៍រថយន្តដឹកនិស្សិតកសិកម្មចុះកម្មសិក្សានៅមណ្ឌលគិរី ជួបគ្រោះថ្នាក់ចរាចរណ៍

ព័ត៌មានអន្ដរជាតិ៤ ម៉ោង មុន

ធ្លាក់យន្តហោះនៅ អាឡាស្កា អ្នកជិះក្នុងនោះ ស្លាប់ទាំងអស់

ព័ត៌មានអន្ដរជាតិ២២ ម៉ោង មុន

អ្នកទោសស្រីជាង១៥០នាក់ ត្រូវបានរំលោភ និងដុតទាំងរស់ ក្នុង​ហេតុការណ៍​ហែកគុក​នៅ​កុងហ្គោ

ព័ត៌មានជាតិ២០ ម៉ោង មុន

បុគ្គលតាំងខ្លួនជាលោក ​ស៊ិន ស៊ីសាមុត​ ចាប់​ជាតិ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនបញ្ជូនទៅតុលាការ ពាក់ព័ន្ធការញុះញង់

Sokha Hotels

ព័ត៌មានពេញនិយម