ជីវិតកម្សាន្ដ
រូប ៧ ប្លង់ របស់ រចនា រ៉ាវ៉ាឌី នៅឯមាត់សមុទ្រ ជះរាងស្អាតប្លែក
តារាស្រីវ័យក្មេង កញ្ញា រចនា រ៉ាវ៉ាឌី បានបង្ហាញខ្លួនក្នុងដំណើរកម្សាន្តដ៏រីករាយមួយនៅឯមាត់សមុទ្រ អមជាមួយរូបភាពជាច្រើនសន្លឹក ជះរាងស្អាត បង្អួតភ្នែកមហាជន និងអ្នកគាំទ្រ។
ដំណើរកម្សាន្តនេះ តារាសម្ដែង រចនា រ៉ាវ៉ាឌី ក្រៅតែពីបង្ហាញអារម្មណ៍រីករាយ នាងក៏បានសម្ញែងរូបភាពជាច្រើនសន្លឹក ជះរាងស្អាត ប្លែក ទាក់ទាញភ្នែកអ្នកគាំទ្រទៀតផង។
ទន្ទឹមគ្នានោះ កញ្ញា រចនា រ៉ាវ៉ាឌី បានបន្លុយខ្លឹមសារប៉ុន្មានឃ្លាដោយអត្ថន័យដ៏រឹងមាំថា «មានអារម្មណ៍ថាធុញនឹងទីក្រុង ចង់ទៅរស់នៅលើកោះជាមួយបរិយាកាសល្អៗ ស្ងប់ស្ងាត់ ស្ដាប់សំឡេងទឹករលក ក្រោកពីព្រលឹមមើលថ្ងៃរះ»។ ស្រីស្អាត រ៉ាវ៉ាឌី បន្ថែមថា «កុំឲ្យមានរូបមានទុកច្រើន អ៊ីចឹងក៏សម្រេចចិត្តថា ផុសឲ្យអស់ កុំឲ្យសៅហ្មង»។ ភាពរឹងមាំរបស់តារាវ័យក្មេងរូបនេះ បានធ្វើឲ្យអ្នកគាំទ្រកាន់តែលើកសរសើរ និងផ្ដល់កម្លាំងចិត្តថែមទៀតដល់នាងផងដែរ។
ជាការកត់សម្គាល់បើតាមការលើកឡើងរបស់អ្នកស្នេហា និងគាំទ្រវិស័យសិល្បៈខ្មែរ បានមើលឃើញថា តារាសម្ដែង រចនា រ៉ាវ៉ាឌី ថ្វីត្បិតមានវ័យក្មេងក៏ពិតមែន តែសម្រាប់ប្រជាប្រិយភាព និងការគាំទ្រ នៅតែរក្សាបានដូចដើម។
ចំពោះការរក្សាបាននូវប្រជាប្រិយភាព និងគាំទ្រនេះ ក៏ព្រោះតែ រចនា រ៉ាវ៉ាឌី គឺជាតារាសម្ដែងខ្មែរមួយរូបមានសមត្ថភាពសម្ដែងបានយ៉ាងល្អ បូករួមទេពកោសល្យសិល្បៈខ្ពស់ ព្រមទាំងអត្តចរិតស្លូតបូត សុភាពរាបសារ ទៀតផង៕
អត្ថបទ ៖ ចាន់រ៉ា
-
ចរាចរណ៍៦ ថ្ងៃ ago
ពលរដ្ឋអ្នកធ្វើដំណើរ គាំទ្រចំពោះការដាក់រនាំងដែកពុះចែកទ្រូងផ្លូវ នៅផ្លូវ ៦០ ម៉ែត្រ ដើម្បីកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
អាមេរិក ផ្អាកជំនួយនៅបរទេសទាំងអស់ លើកលែងតែប្រទេសចំនួន២
-
ជីវិតកម្សាន្ដ៤ ថ្ងៃ ago
នាយិការងព័ត៌មាន CNC កញ្ញា នូ មៈនេត្រអាថាណ្ណា ទទួលមរណភាពក្នុងអាយុ៣៧ឆ្នាំ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
Breaking News! រត់ជាន់គ្នាក្នុងពិធីបុណ្យសាសនាហិណ្ឌូ ដែលមានមនុស្សចូលរួម ១០០លាននាក់ នៅឥណ្ឌា
-
ព័ត៌មានជាតិ១ ថ្ងៃ ago
ជនជាតិខ្មែរជិត២ពាន់នាក់ស្ថិតក្នុងបញ្ជីអ្នកត្រូវបណ្ដេញចេញពីអាមេរិក
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
ក្រៅពីមិនសុំទោសជនតាំងខ្លួនជាសាស្តាហៅអ្នកប្រតិកម្មលើខ្លួនជា «មនុស្សល្ងង់ និងអគតិ»
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
អគ្គីភ័យលេបត្របាក់ផ្ទះឈើតម្លៃជិត ៣ លានដុល្លារក្នុងថ្ងៃបុណ្យចូលឆ្នាំចិន នៅខេត្ត Lop Buri ប្រទេសថៃ
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ក្រសួងធម្មការកំពុងពិនិត្យវិធានការលើបុគ្គលដែលថាព្រះសង្ឃជាបន្ទុកពលរដ្ឋ និងមើលងាយព្រះត្រៃបិដក