Connect with us

កីឡា

ផ្ទុះ​កំហឹងនៅ​អាមេរិក​ចំពោះកីឡាការិនី​ភាគច្រើនមិនច្រៀងភ្លេង​ជាតិ​នៅ World Cup នារី

បានផុស

នៅ

មានការខឹងសម្បារកាន់តែខ្លាំងឡើងនៅសហរដ្ឋអាមេរិក បន្ទាប់ពីក្រុម​កីឡាការិនី​បាល់ទាត់​របស់ខ្លួនភាគច្រើនមិនច្រៀងភ្លេងជាតិ មុនពេលការប្រកួតបើកឆាកបាល់ទាត់នារីពិភពលោក (FIFA Women’s World Cup 2023) ទល់នឹងវៀតណាម។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

នៅ​ពេល​គូប្រជែងវៀតណាមរបស់ពួកគេបានច្រៀងដោយយ៉ាងស្មោះ​ស្ម័គ្រ​អំពី​ភ្លេង​ជាតិ​របស់​ខ្លួន សមាជិកជាច្រើន​របស់​ក្រុម​បាល់ទាត់​នារីអាមេរិក​វិញបានរក្សាភាពស្ងៀមស្ងាត់អំឡុងពេលកំពុងគោរពភ្លេងជាតិ។

ភ្លេងជាតិទាំងពីរត្រូវបានលេងមុនពេលក្រុមការពារតំណែងជើងឯក បាន​យកឈ្នះវៀតណាមក្នុងលទ្ធផល ៣-០ ដោយសារការទាត់ ២គ្រាប់ម្នាក់ឯងរបស់កីឡាការិនី Sophia Smith និង ១គ្រាប់របស់ Lindsay Horan នៅកីឡដ្ឋាន Eden Park ក្នុងទីក្រុង Auckland ប្រទេសនូវែលសេឡង់។

កីឡាការិនី​អាមេរិក​តែ​៥នាក់ប៉ុណ្ណោះក្នុងចំណោមកីឡាការិនី​​១១នាក់ដែល​បាន​ដាក់ដៃលើ​ទ្រូង​ ខណៈពេល​​កីឡាការិនី​ផ្សេងទៀតបាន​រក្សាដៃដោយចំហៀងរបស់ពួកគេ ឬនៅពីក្រោយខ្នង។

កីឡាការិនី Horan, Julie Ertz និង Alyssa Naeher គឺជាសមាជិកតែមួយគត់នៃក្រុមដែលបានច្រៀងតាមភ្លេង។

ការធ្វើបែបនេះ បានជំរុញឱ្យមានការខឹងសម្បារ​យ៉ាង​ខ្លាំង​ក្នុងចំណោមអ្នកគាំទ្រអាមេរិកមួយចំនួននៅលើប្រព័ន្ធផ្សព្វផ្សាយសង្គម​ដោយ​បានរិះគន់ពួកគេចំពោះការបង្ហាញការមិនគោរព។

តារាឆ្នើមរបស់អាមេរិក Megan Rapinoe ដែលធ្លាប់ឈ្នះជើងឯក World Cup ពីរសម័យកាល និងជាម្ចាស់មេដាយមាសអូឡាំពិក បាននិយាយនៅក្នុងឆ្នាំ២០១៩ ថា នាងនឹង “មិនយកដៃលើបេះដូងរបស់ខ្ញុំ” និង “មិនច្រៀងភ្លេងជាតិម្តងទៀត”។ ស្ត្រីវ័យ ៣៨ឆ្នាំ ដែលជាអ្នកតស៊ូមតិចំពោះអ្នកស្រលាញ់ភេទដូចគ្នា (LGBTQ) និងសមភាពយេនឌ័រ៕

ប្រែសម្រួល៖ មន្នីរ័ត្ន
ប្រភព៖ insidethegames.biz

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

មីនតោន
សន្តិសុខសង្គម២២ ម៉ោង មុន

អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស

ព័ត៌មានអន្ដរជាតិ៥ ម៉ោង មុន

ធ្លាក់យន្តហោះនៅ អាឡាស្កា អ្នកជិះក្នុងនោះ ស្លាប់ទាំងអស់

សន្តិសុខសង្គម២២ ម៉ោង មុន

របួស១៤នាក់ ក្នុងហេតុការណ៍រថយន្តដឹកនិស្សិតកសិកម្មចុះកម្មសិក្សានៅមណ្ឌលគិរី ជួបគ្រោះថ្នាក់ចរាចរណ៍

ព័ត៌មានអន្ដរជាតិ២៣ ម៉ោង មុន

អ្នកទោសស្រីជាង១៥០នាក់ ត្រូវបានរំលោភ និងដុតទាំងរស់ ក្នុង​ហេតុការណ៍​ហែកគុក​នៅ​កុងហ្គោ

ព័ត៌មានជាតិ២១ ម៉ោង មុន

បុគ្គលតាំងខ្លួនជាលោក ​ស៊ិន ស៊ីសាមុត​ ចាប់​ជាតិ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនបញ្ជូនទៅតុលាការ ពាក់ព័ន្ធការញុះញង់

Sokha Hotels

ព័ត៌មានពេញនិយម