ព័ត៌មានអន្ដរជាតិ
អ៊ុយក្រែន ប្តេជ្ញាវាយប្រហារបន្ថែមទៀត នៅឧបទ្វីប គ្រីមៀ
រដ្ឋមន្ត្រីការពារជាតិអ៊ុយក្រែនលោក Aleksey Reznikov បានប្តេជ្ញាថា នឹងបន្តវាយប្រហារគោលដៅរុស្ស៊ីនៅឧបទ្វីប គ្រីមៀ ដោយនិយាយថា ការធ្វើបែបនេះ នឹងបណ្តាលឲ្យសមត្ថភាពរបស់ទីក្រុងមូស្គូក្នុងការប្រយុទ្ធប្រឆាំងកងកម្លាំងរបស់ទីក្រុងកៀវ ចុះថមថយ។

លោក Reznikov បានធ្វើការអត្ថាធិប្បាយបែបនេះ នៅក្នុងបទសម្ភាសរបស់ CNN ដែលចាក់ផ្សាយកាលពីថ្ងៃអង្គារទី២៥ខែកក្កដា ដោយអះអាងថា ការវាយប្រហារលើស្ពាននិងគោលដៅផ្សេងទៀតនៅគ្រីមៀ នឹងជួយសង្រ្គោះជីវិតប្រជាជនអ៊ុយក្រែន។
លោកនិយាយថា “វាជាយុទ្ធសាស្ត្រធម្មតា ក្នុងការបំផ្លាញខ្សែសង្វាក់ដឹកជញ្ជូនរបស់សត្រូវ ដើម្បីបញ្ឈប់ពួកគេមិនឲ្យទទួលបានគ្រាប់រំសេវ ប្រេងឥន្ធនៈ ឬស្បៀងកាន់តែច្រើន។ នោះហើយជាមូលហេតុដែលយើងនឹងប្រើល្បិចទាំងនេះប្រឆាំងនឹងពួកគេ”។

គួរបញ្ជាក់ថា អ៊ុយក្រែនបានកំណត់គោលដៅម្តងហើយម្តងទៀតលើស្ពាន គ្រីមៀ របស់រុស្ស៊ីដែលតភ្ជាប់ទៅឧបទ្វីប Taman ក្នុងតំបន់ Krasnodar។ ការវាយប្រហារចុងក្រោយបំផុត កាលពីសប្តាហ៍មុនដោយយន្តហោះគ្មានមនុស្សបើកពីរគ្រឿងនៅលើសមុទ្រ បានសម្លាប់ប្តីប្រពន្ធមួយគូមកពីតំបន់ Belgorod និងបណ្តាលឲ្យកូនស្រីអាយុ១៤ឆ្នាំរបស់ពួកគេ រងរបួស។
ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀរ ពូទីន បានហៅឧប្បត្តិហេតុនោះថាជា “ការវាយប្រហារភេរវកម្មមួយទៀត ដោយរបបក្រុងកៀវ”។ ក្រោយមក កងកម្លាំងរុស្ស៊ី បានឆ្លើយតប ដោយការវាយប្រហារតាមអាកាសប្រឆាំងនឹងគោលដៅយោធានៅ Odessa រួមទាំងកំពង់ផែសមុទ្រខ្មៅផងដែរ៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ RT
ចុចអាន៖ លោក Zelensky បញ្ជាក់ថា អ៊ុយក្រែន ត្រៀមរួចហើយ ដើម្បីវាយយកតំបន់ គ្រីមៀ មកវិញ

-
សន្តិសុខសង្គម២ ថ្ងៃ ago
«ចែមុំបុកល្ហុង» សង្ស័យបង្កប់សេវាកម្មផ្លូវភេទ នគរបាលចុះបង្ក្រាបឃាត់ខ្លួនមនុស្ស១១នាក់
-
សន្តិសុខសង្គម៤ ថ្ងៃ ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ធ្លាក់យន្តហោះនៅ អាឡាស្កា អ្នកជិះក្នុងនោះ ស្លាប់ទាំងអស់
-
សន្តិសុខសង្គម៧ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ជីវិតកម្សាន្ដ១ ថ្ងៃ ago
G-Devith ដាក់បណ្តឹងទៅ UNICEF នៅកម្ពុជា ដើម្បីលុបជាអចិន្ត្រៃយ៍គ្រប់គណនីហ្វេសប៊ុក ដែលប៉ះពាល់សិទ្ធិកុមារ តាមគ្រប់រូបភាព
-
ចរាចរណ៍២ ថ្ងៃ ago
ផ្លូវ៦០ម៉ែត្រទៀត! រថយន្ដពាក់ស្លាកលេខរដ្ឋ បុករះរថយន្ដ២គ្រឿងកំពុងឈប់ចាំភ្លើងស្តុបរងការខូចខាត
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
ផ្ទុះការចាប់អារម្មណ៍នឹងយុវតីម្នាក់ សំឡេងពីរោះ ច្រៀងស្រដៀងនឹងរាជិនីសំឡេងសារិកាមាស ប៉ែន រ៉ន
-
ព័ត៌មានជាតិ២ ថ្ងៃ ago
ករណីលូ១តម្លៃ៤០ដុល្លា៖ អាជ្ញាធរ ថាមិនបានយកលុយពីពលរដ្ឋឡើយ គឺពលរដ្ឋជួលភាគីឯកជនឱ្យដាក់ខ្លួនឯង