Connect with us

ព័ត៌មានអន្ដរជាតិ

គ្រាន់តែប្រកាសឈប់លក់ភេសជ្ជៈសំណព្វរបស់បក្សភឿថៃភ្លាម អ្នកគាំទ្រសម្រុកទិញទឹកក្រូចផឹកតាម Lisa

បានផុស

នៅ

ហាងជាច្រើននៅខេត្ត Buriram ត្រូវប្រជាពលរដ្ឋ​សម្រុក​ទិញ​ទឹក​ក្រូច​យ៉ាង​ភ្ល្លូកទឹកភ្លូកដី បន្ទាប់ពី Lisa បង្ហោះ​រូបភាព​ផឹក​ទឹក​ក្រូច។ ស្របពេលដែល​ភេសជ្ជៈ​ដ៏លេចធ្លោរបស់​លោកស្រី Paetongtarn បេក្ខភាព​នាយករដ្ឋមន្ត្រី​នៃ​គណបក្ស​ភឿ​ថៃ​ប្រកាស​ឈប់​លក់ព្រោះពាក់ព័ន្ធនយោបាយក្ដៅគគុក។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

កាលពីថ្ងៃ២៤ ខែកក្កដា Lisa សមាជិកក្រុម BLACKPINK បាន​បង្ហោះ​រូបភាពនាង​កំពុង​អង្គុយ​ផឹក​ទឹកក្រូចដោយ​ពាក់​អាវយឺត​ពណ៌​ផ្កាឈូក​បែក​ទឹកក្រូច​ជាមួយ​ខោ​ខ្មៅ​ដោយ​គ្មាន​គ្រឿង​តុបតែង​មុខ​ និង​ទម្លាក់​សក់​វែង​អន្លាយ ​អម​នឹង​ស្នាមញញឹម​ដ៏​ស្រស់​ស្អាត។ ក្នុង​នោះ​នាង​បានប្រើ emojis ផ្លែក្រូច ជំនួសឲ្យការសរសេរចំណងជើង ធ្វើ​ឲ្យ​មនុស្ស​ជា​ច្រើន​និយាយដូចៗគ្នា​ថា​ ទឹក​ក្រូច​ជា​ផលិតផល​លក់​ដាច់​ទៀត​ឬ​អត់?

បើ​តាម​ការ​ចុះ​ផ្សាយ​របស់​សារព័ត៌ក្នុងប្រទេសថៃ កាលពី​ថ្ងៃ​ទី​២៥ ខែ​កក្កដា បានបញ្ចាក់ឲ្យដឹងថា បន្ទាប់ពី Lisa បានបង្ហោះរូបភាពមិនដល់មួយថ្ងៃផង ​ការ​លក់​ទឹក​ក្រូច​ច្របាច់​នៅ​ខេត្ត​ Buriram ប្រសើរ​ឡើង​ភ្លាមៗ។ កន្លែងលក់ទឹកក្រូច​នីមួយៗ មានអតិថិជនចាប់​អារម្មណ៍ទិញ និង​ផឹកកាន់តែច្រើន ហើយខ្លះ​បញ្ជា​ឲ្យ​ដឹក​ទៅ​ផ្ទះជាបន្ទាន់ផងដែ។

ទោះយ៉ាងណា ​នេះក៏មិនមែនជាលើកទីមួយឡើយ​សម្រាប់​សមាជិកក្រុម BLACKPINK​ ត្រូវអ្នក​គាំទ្រ​ចាប់​អារម្មណ៍ ហើយចង់ទិញតាមនាង។ កន្លង​មក Lisa បាន​និយាយ​ឬ​បង្ហោះ​រូបភាព​អំពី Soft Power របស់​ប្រទេស​ថៃ​នៅ​លើ Instagram ផ្ទាល់ខ្លួនជាច្រើន ដែលធ្វើឲ្យទំនិញដាច់ស្តុក​ច្រើន​លើកច្រើនសារ។

ដោយឡែក​ ងាក​មក​កាន​ភេសជ្ជៈ​សំណព្វ​របស់កូនស្រីលោក​ថាក់ស៊ីន​ឯណោះ​វិញ ក្រោយ​មាន​ហាង​ជាច្រើន​ក្នុង​ប្រទេស​ថៃ​ប្រកាស​ជា​សាធារណៈ​ថា​លែង​មាន​មីនុយ Mint chocolate ​បន្ទាប់ពី​វា​ជាប់​ពាក់ព័ន្ធ​នឹង​រឿង​នយោបាយបក្ស ធ្វើឲ្យមនុស្សទូទាំងប្រទេសសម្ដែងការខកចិត្ត និងបាន​ស្ដីបន្ទោស​ហាង​កាហ្វេ​ ThinkLab creative space and cafe របស់​គណបក្ស​ភឿ​ថៃ​ដែល​យក​ភេសជ្ជៈ​កំពុង​ពេញ​និយម​​ទៅ​ប្រើ​សម្រាប់​ស្វាគមន៍​គណបក្ស​នយោបាយ​មក​ពិភាក្សាក្នុង​ការ​បោះឆ្នោត​ជ្រើសរើស​នាយក​រដ្ឋមន្ត្រី​ដែល​គ្រោង​ធ្វើ​នៅ​ថ្ងៃ​ទី ២៧ ខែ​កក្កដា​ខាង​មុខ​​។

យ៉ាងណាមិញ​តាមរយៈ​រូបភាព Lisa កាន់កែវផឹកទឹក​ក្រូចមិនដល់មួយ​ម៉ោង​ស្រួល​បួល​ផង ​នាង​ទទួល​បាន​អ្នក​ចូលចិត្តជាង ២ លាន​នាក់ ​ខណៈ​ដែល ​Mint chocolate ត្រូវ​មហាជន​បំភ្លេច​ចោល​និងចាត់ទុកថាជា​ភេសជ្ជៈ​នយោបាយ​បក្ស​ឯណោះ​វិញ។ មតិមហាជនជាង ១៤លានសំឡេង ដែលឃើញរូបភាព Lisa បង្ហោះរូបពណ៌ទឹកក្រូច សុទ្ធតែបញ្ចេញសំឡេងដូចៗគ្នាថា អ្វីដែលមិនពាក់ព័ន្ធនឹងនយោបាយគឺពួកគេស្របតាមដោយគ្មានការសង្ស័យឡើយ៕

ប្រែសម្រួល៖ សាង ស្រីល័ក្ខ

ប្រភព៖mgronline

ចុចអាន៖ហាងកាហ្វេជាច្រើននៅថៃ ប្រកាសឈប់លក់ភេសជ្ជៈសំណព្វរបស់កូនស្រីលោកថាក់ស៊ីន ព្រោះពាក់ព័ន្ធនយោបាយ

ចុចអាន៖ភេសជ្ជៈសំណព្វរបស់កូនស្រីលោក ថាក់ស៊ីន យកមកទទួលថ្នាក់ដឹកនាំធំៗក្នុងស្រុកថៃ មានប្រវត្តិបែបណា?

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២ ម៉ោង មុន

នាយឧត្តមសេនីយ៍ មាស វិរិទ្ធ ៖ ការ​សម្អាតចក ឬ​យក​ចក​ចេញពី​បឹង​គឺផ្តើមចេញពីការចូលរួមរបស់អាជ្ញាធរមូលដ្ឋាននិងប្រជាពលរដ្ឋ និងApp NoDrugគី​ជាមធ្យោបាយរាយការណ៍ប្រសិទ្ធភាព

សន្តិសុខសង្គម២ ម៉ោង មុន

ស្ត្រីវ័យ៥៩ឆ្នាំ​ ​សម្លាប់​ខ្លួន​ដោយសារ​តែ​ជំងឺ​ប្រចាំកាយ

ព័ត៌មានជាតិ២ ម៉ោង មុន

កិច្ចប្រជុំលើកទី១ នៃគណៈប្រឹក្សាភិបាល កម្មវិធីមុខរបរនិងការងារសមរម្យរបស់យុវជននៅកម្ពុជា ដំណាក់កាលទី៣ (DEY III)

ព័ត៌មានជាតិ៤ ម៉ោង មុន

សមាគមនិយោជក ក្រុមហ៊ុនឯកជន ៖ ការ​ដាក់​ឱ្យប្រើប្រាស់ បញ្ជរ​សេវាសាធារណៈចល័តរបស់ក្រសួងការងារ គឺជាការធ្វើទំនើបកម្ម (digitalization) លើសេវាសាធារណៈរបស់រដ្ឋ

ព័ត៌មានជាតិ៤ ម៉ោង មុន

ផ្លូវចូលវត្តព្រះបារមីវង្កតបុរី​ បានក្លាយជាទីលំហែ និងហាត់ប្រាណរបស់បងប្អូនប្រជាពលរដ្ឋ​ជិតឆ្ងាយ​

Sokha Hotels

ព័ត៌មានពេញនិយម