Connect with us

ព័ត៌មានអន្ដរជាតិ

សភា ថៃ សម្រេចនឹងមិនបោះឆ្នោតជ្រើសរើសនាយករដ្ឋមន្ត្រីជុំទី២ នៅថ្ងៃ​ស្អែកនោះទេ

បានផុស

នៅ

ប្រធានសភាថៃលោក Wan Muhamad Noor Matha បានសម្រេសពន្យារពេលការបោះឆ្នោតជ្រើសរើសនាយករដ្ឋមន្ត្រីជុំទី២ ដែលគ្រោងធ្វើឡើងនៅថ្ងៃព្រហស្បតិ៍ ទី២៧ ខែកក្កដានេះ ដើម្បីឆ្លើយតបទៅនឹងក្រុមមន្ត្រីដែលអំពាវនាវឲ្យតុលាការធម្មនុញ្ញសម្រេចជំទាស់នឹងការរារាំងសមាជិកសភាក្នុងការតែងតាំងលោក Pita Limjaroenrat ធ្វើជានាយករដ្ឋមន្ត្រី ។

លោក Wan Muhamad Noor Matha
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

បន្ទាប់ពីជួបជាមួយក្រុមអ្នកច្បាប់របស់សភាកាលពីថ្ងៃអង្គាររួចមក លោក Wan Noor បាននិយាយថា កិច្ចប្រជុំរួមគ្នារវាងសមាជិករដ្ឋសភា និងព្រឹទ្ធសភាដើម្បីបោះឆ្នោតជ្រើសតាំងនាយករដ្ឋមន្ត្រីទី៣០ របស់ប្រទេស នឹងត្រូវពន្យារពេល ដូច្នេះវាក៏មិនជ្រៀតជ្រែកដល់ការស៊ើបអង្កេតរបស់តុលាការធម្មនុញ្ញនោះដែរ ។

លោក Wan Noor បានបន្ថែមថា ចំពោះការសម្រេចនេះដែរ គឺលោកធ្វើឡើង ស្របតាមសមាជិកសភា និងព្រឹទ្ធសមាជិកជាច្រើនរូបដែលបានស្នើឲ្យលោកពន្យារពេលការបោះឆ្នោតនាយករដ្ឋមន្ត្រី ដែលគ្រោងធ្វើនៅថ្ងៃព្រហស្បតិ៍នេះ ដោយសាររង់ចាំសេចក្ដីសម្រេចរបស់តុលាការសិន ខណៈនៅថ្ងៃកំណត់នោះ សភា​ក៏នឹងមិនបើកកិច្ច​ប្រជុំណាមួយផងដែរ ។

ពាក់ព័ន្ធនឹងបញ្ហានេះដែរ អ្នកតំណាងរាស្ត្រចំនួន ៣ រូបបានចោទសួរទៅវិញថាតើសមាជិកសភាបានបំពានរដ្ឋធម្មនុញ្ញដែរឬទេ ក្នុងការរារាំងមេដឹកនាំគណបក្សគណបក្សចលនាឆ្ពោះទៅមុខ លោក Pita ពីការតែងតាំងជានាយករដ្ឋមន្ត្រីសម្រាប់ការបោះឆ្នោតជុំទី ២ នេះ ។

គួរបញ្ជាក់ថា ការប៉ុនប៉ងលើកទី ២ របស់លោក Pita ដើម្បីបន្តឈរឈ្មោះជាបេក្ខជននាយករដ្ឋមន្ត្រីក្នុងការបោះឆ្នោតជុំទី២ ត្រូវបានរលាយ ក្រោយពេលដែលសមាជិកសភាបានសម្រេចបោះឆ្នោតដកសិទ្ធិមេដឹកនាំគណបក្សចលនាឆ្ពោះទៅមុខរូបនេះមិនឲ្យឈរឈ្មោះ ២ ដង ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត

ប្រភព ៖ The Nation Thailand

ចុចអាន ៖ លោក Pita ចេញមុខនិយាយទៅកាន់ប្រជាជន ថៃ ក្រោយអស់សិទ្ធិធ្វើជា​នាយករដ្ឋមន្ត្រី

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៥១ នាទីutes មុន

ពលរដ្ឋកម្ពុជាថ្កោលទោសអាចារ្យហ្វី និងក្រុមជ្រុលនិយមនៅក្រៅប្រទេសដែលប្រើប្រាស់ភាសាអសុរោះ និងជេរប្រមាថថ្នាក់ដឹកនាំរាជរដ្ឋាភិបាល

ព័ត៌មានជាតិ២ ម៉ោង មុន

ក្នុងមួយឆ្នាំ២០២៤ ការ​ដឹក​ជញ្ជូន​សំរាម​យក​ទៅ​ចាក់ និង​ដុតកម្ទេចចោល​នៅ​ទីលានចាក់សំរាម​ដង្កោចំនួន ១.២៤៨.៣៩១,៨១តោន

សន្តិសុខសង្គម២ ម៉ោង មុន

លោក ជួន ណារិន្ទ ព្រមានលុបឈ្មោះមន្ត្រីនគរបាលចរាចរណ៍ដែលអនុវត្តល្មើសវិន័យ

ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

ទ្រព្យសម្បត្តិមហាសេដ្ឋីពិភពលោក កើនដល់ ១៥ ទ្រីលាន​ដុល្លារ​ក្នុងឆ្នាំ ២០២៤

ព័ត៌មានជាតិ៣ ម៉ោង មុន

ការស្រាវជ្រាវនៅឧទ្យានជាតិ​វីរៈជ័យ ប្រទះ​រកឃើញ​ឈ្លូសយក្ស ប្រភេទសត្វ​ជិតផុតពូជនៅ​កម្ពុជា

Sokha Hotels

ព័ត៌មានពេញនិយម