Connect with us

ព័ត៌មានជាតិ

រាជរដ្ឋាភិបាល នឹងផ្ដល់ប្រាក់អត្ថប្រយោជន៍បន្ថែមជូនកម្មការិនីមានផ្ទៃពោះ និងកុមារក្រោមអាយុ ២ ឆ្នាំ ចាប់ពីខែសីហា តទៅ

បានផុស

នៅ

រាជរដ្ឋាភិបាល នឹង​ផ្ដល់​ប្រាក់​អត្ថប្រយោជន៍​បន្ថែម​ពី​កម្មវិធី​ឧបត្ថម្ភ​សាច់ប្រាក់​ជូន​កម្មការិនី​មាន​ផ្ទៃ​ពោះ និង​កុមារ ក្រោម​អាយុ ២ ឆ្នាំ ចាប់ពី​ខែ​សីហា ឆ្នាំ ២០២៣ ខាងមុខ​តទៅ ដើម្បី​ចូលរួម​លើក​កម្ពស់​សុខុមាលភាព និង​ជីវភាព​រស់នៅ​របស់​កម្មករ​និយោជិត ក៏​ដូចជា​រួមចំណែក​ដោះស្រាយ​នូវ​ទុក្ខ​លំបាក​ការ​ខ្វះខាត​ក្នុង​អំឡុង​ពេល​សម្រាល​មាតុភាព។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក​បណ្ឌិត អ៊ិត សំហេង រដ្ឋមន្ត្រី​ក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ បាន​ឲ្យ​ដឹង​កាលពី​ពេល​ថ្មីៗ​នេះ​ថា ការ​សម្រេច​ផ្ដល់​អត្ថប្រយោជន៍​បន្ថែម​ពី​កម្មវិធី​ឧបត្ថម្ភ​សាច់ប្រាក់​ជូន​កម្មករ​និយោជិត​ស្ត្រី​មាន​ផ្ទៃពោះ និង​កុមារ ក្រោម​អាយុ ២ ឆ្នាំ ចាប់ពី​ខែ​សីហា ឆ្នាំ ២០២៣ បន្ទាប់ពី​ប្រមុខ​រដ្ឋាភិបាល​កម្ពុជា បាន​ប្រកាស​កាលពី​ថ្ងៃ​ទី ២២ ខែ​ឧសភា ឆ្នាំ ២០២៣ កន្លងទៅ ក្នុង​នោះ​មុន​ពេល​សម្រាល​កូន កម្មករ​និយោជិត​ស្ត្រី​មាន​ផ្ទៃពោះ​ទទួល​បាន​ប្រាក់​ឧបត្ថម្ភ​ចំនួន ៤ លើក ដោយ ១ លើក ទទួល​បាន​ថវិកា ៨ ម៉ឺន​រៀល។

លោក​រដ្ឋមន្ត្រី បាន​បន្ត​ថា ពេល​សម្រាលកូន កម្មករ​និយោជិត​ស្ត្រី​មាន​ផ្ទៃពោះ ទទួល​បាន​ប្រាក់​ឧបត្ថម្ភ ដោយ​កូន​ចំនួន ១ ទទួល​បាន​ថវិកា ៨០ ម៉ឺន​រៀល កូនភ្លោះ ២ ទទួល​បាន ១ លាន ២ សែន​រៀល និង​កូនភ្លោះ ៣ ទទួល​បាន ១ លាន ៦ សែន​រៀល និង​ទទួល​បាន​ការ​ឧបត្ថម្ភ​ពិសេស​បន្ថែម​ពី សម្ដេច​អគ្គ​មហា​សេនា​បតី​តេ​ជោ ហ៊ុន សែន និង​សម្ដេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ចំនួន ៥ លាន​រៀល ទៀត​ផង​ដែរ។

លោក​រដ្ឋមន្ត្រី បាន​បន្ត​ទៀត​ថា ក្រោយ​ពេល​សម្រាលកូន កម្មករ​និយោជិត​ស្ត្រី​មាន​ផ្ទៃពោះ ទទួល​បាន​ប្រាក់​ឧបត្ថម្ភ​ចំនួន ១០ លើក ដោយ ១ លើក ទទួល​បាន ៨ ម៉ឺន​រៀល ក្នុង​នោះ ៣ លើក នៅ​ពេល​ទៅ​ទទួល​សេវា​ពិនិត្យ​សុខភាព​ក្រោយពេល​សម្រាលកូន និង ៧ លើក​ទៀត ពេល​យក​កូន​ទៅ​ទទួល​ថ្នាំ​បង្ការ​រហូតដល់​អាយុ ២ ឆ្នាំ។

គួរ​រំលឹក​ឲ្យ​ដឹង​ថា បច្ចុប្បន្ន​នេះ ស្ត្រី​ជា​កម្មការិនី​សម្រាលកូន​បាន​កូន ១ ទទួល​បាន​ប្រាក់ឧបត្ថម្ភ​ចំនួន ៤០ ម៉ឺន​រៀល សម្រាល​បាន​កូន​ភ្លោះ ២ ទទួល​បាន ៨០ ម៉ឺន​រៀល និង​សម្រាល​បាន​កូន​ភ្លោះ ៣ ទទួល​បាន​ប្រាក់​ឧបត្ថម្ភ​ចំនួន ១ លាន ២ សែន​រៀល និង​ទទួល​បាន​ប្រាក់​ឧបត្ថម្ភ​ពិសេស​បន្ថែម​ពី សម្ដេច​អគ្គ​មហា​សេនា​បតី​តេ​ជោ ហ៊ុន សែន និង​សម្ដេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ចំនួន ៥ លាន​រៀល ទៀត​ផង​ដែរ៕

អត្ថបទ ៖ សំអឿន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៤៦ នាទី មុន

ទេសចរទៅលេងខេត្តមណ្ឌលគិរី កើន​ឡើង​ជាង ៤០០% ​ធៀប​ខែកញ្ញា ឆ្នាំ២០២៤ និង​ឆ្នាំ​២០២៣

សន្តិសុខសង្គម៥១ នាទី មុន

យុវជន​ម្នាក់​ទៅលេង​ទឹក​នៅ​ព្រែក​តា​ឃ្លោក ឃុំ​កោះសូទិន ជា​អកុសល​បាន​លង់ទឹក​ស្លាប់

ព័ត៌មានជាតិ១ ម៉ោង មុន

អគ្គស្នងការរង ណែនាំឱ្យបង្ក្រាបការផ្សាយល្បែងអនឡាញគ្រប់ប្រភេទតាមសារតាមទូរស័ព្ទ និងបណ្ដាញសង្គម

ព័ត៌មានជាតិ២ ម៉ោង មុន

លោក ឃួង ស្រេង  សូមឱ្យពលរដ្ឋជឿជាក់លើការដឹកនាំរបស់សម្តេចតេជោ និងសម្ដេចធិបតី

ព័ត៌មានជាតិ៤ ម៉ោង មុន

អ្នកនាំពាក្យ៖ ធម្មនុញ្ញវិជ្ជាជីវៈសារព័ត៌មានកំពុងត្រូវបានអនុវត្តយ៉ាងពេញលេញសម្រាប់ការងារ និងតម្រូវការប្រចាំថ្ងៃ

Sokha Hotels

ព័ត៌មានពេញនិយម