Connect with us

ព័ត៌មានជាតិ

គ.ជ.ប នឹងបើកសវនាការដោះស្រាយបណ្ដឹងចំនួន ៥ នៅក្នុងដំណាក់កាលឃោសនាបោះឆ្នោត

បានផុស

នៅ

គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) នៅថ្ងៃទី ២៧ ខែកក្កដា ឆ្នាំ ២០២៣ នឹងបើកសវនាការដោះស្រាយបណ្ដឹងចំនួន ៥ ដែលបានប្ដឹងបន្តមកកាន់ គ.ជ.ប នៅក្នុងដំណាក់កាលឃោសនាបោះឆ្នោតជ្រើសតាំង តំណាងរាស្រ្ដ នីតិកាលទី ៧។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក សោម សូរីដា អគ្គលេខាធិការរង និងជាអ្នកនាំពាក្យ គ.ជ.ប មានប្រសាសន៍ប្រាប់កម្ពុជាថ្មី នៅថ្ងៃទី ២៦ ខែកក្កដានេះថា នៅក្នុងដំណើរការឃោសនាបោះឆ្នោតជ្រើសតាំង តំណាងរាស្រ្ដ នីតិកាលទី ៧ គ.ជ.ប ទទួលបានពាក្យបណ្ដឹងចំនួន ៣៣។ បណ្ដឹងទាំង ៣៣នេះ ត្រូវបានដោះស្រាយរួចរាល់ នៅថ្នាក់គណៈកម្មការឃុំ-សង្កាត់រៀបចំការបោះឆ្នោត និងនៅគណៈកម្មការរាជធានី-ខេត្តរៀបចំការបោះឆ្នោត។

លោក សោម សូរីដា បន្តថា ក្នុងចំណោមបណ្ដឹងទាំង ៣៣នោះ មានបណ្ដឹងចំនួន ៥ បានប្ដឹងបន្តមកគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប)។ បណ្ដឹងទាំង ៥នេះ គឺជាបណ្ដឹងប្ដឹងបន្តពីខេត្តប៉ៃលិនចំនួន ២ ខេត្តកំពង់ចាមចំនួន ១ និងខេត្តត្បូងឃ្មុំចំនួន ២បណ្ដឹង។ បណ្ដឹងទាំង ៥នេះ គ.ជ.ប នឹងបើកសវនាការដោះស្រាយ នៅថ្ងៃទី ២៧ ខែកក្កដា ឆ្នាំ ២០២៣។

អ្នកនាំពាក្យ គ.ជ.ប បានឲ្យដឹងបែបនេះថា «បណ្ដឹងទាំង ៥នេះ គ.ជ.ប នឹងបើកសវនាការដោះស្រាយពាក្យបណ្ដឹងនេះ នៅថ្ងៃស្អែកថ្ងៃទី ២៧ ខែកក្កដា ឆ្នាំ ២០២៣ វេលាម៉ោង ៩ព្រឹក នេះជាបណ្ដឹងសរុបដែលខ្ញុំចង់បញ្ជាក់ នៅក្នុងដំណាក់កាលឃោសនាបោះឆ្នោត»។

សេចក្ដីជូនដំណឹងរបស់ គ.ជ.ប នៅថ្ងៃទី ២៥ ខែកក្កដា ឆ្នាំ ២០២៣​ បានឲ្យដឹងថា គ.ជ.ប នឹងបើកសវនាការជាសាធារណៈ នាថ្ងៃទី ២៧ ខែកក្កដា ឆ្នាំ ២០២៣ វេលាម៉ោង ៩ និង០០ព្រឹក នៅទីស្ដីការ គ.ជ.ប ដើម្បីជំនុំជម្រះលើបណ្ដឹង/សំណុំរឿងចំនួន ៥  មានលេខ ០០១ ចុះថ្ងៃទី ១៨ ខែកក្កដា ឆ្នាំ ២០២៣ លេខ ០០២ និងលេខ ០០៣ ចុះថ្ងៃទី ១៩ ខែកក្កដា ឆ្នាំ ២០២៣ លេខ ០០៤ និងលេខ ០០៥ ចុះថ្ងៃទី ២២ ខែកក្កដា ឆ្នាំ ២០២៣។

សមាសភាពក្រុមប្រឹក្សាជំនុំជម្រះមានលោក ប្រាជ្ញ ចន្ទ ប្រធាន គ.ជ.ប ជាប្រធាន, លោក នុត សុខុម អនុប្រធាន គ.ជ.ប និងសមាជិក គ.ជ.ប ចំនួន ៧ រូបទៀត ជាសមាជិកក្រុមប្រឹក្សាជំនុំជម្រះ។ ពាក្យបណ្ដឹងទាំង ៥ ខាងលើនេះ មានកម្មវត្ថុប្ដឹងតវ៉ានឹងសេចក្ដីសម្រេច របស់គណៈកម្មការរៀបចំការបោះឆ្នោត ខេត្តកំពង់ចាម ខេត្តប៉ៃលិន និងខេត្តត្បូងឃ្មុំ ពាក់ព័ន្ធនឹងសកម្មភាពណែនាំ និងញុះញង់ឲ្យអ្នកបោះឆ្នោតបំផ្លាញ ឬធ្វើឲ្យខូចសន្លឹកឆ្នោត៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ជីវិតកម្សាន្ដ១៥ នាទី មុន

លោក យឿន ពិសី សន្យាចូលរួមជួយផ្សព្វផ្សាយ ដើម្បីរកជំនួយជួយទ្រទ្រង់មន្ទីរពេទ្យគន្ធបុប្ផា

ព័ត៌មានអន្ដរជាតិ៤២ នាទី មុន

ភ្លៀងធ្លាក់ខ្លាំងមិនធ្លាប់មានក្នុងមួយទសវត្សរ៍នៅកូរ៉េខាងត្បូង ប្រែក្លាយទីក្រុងទៅជាទន្លេ

ជីវិតកម្សាន្ដ៤៤ នាទី មុន

សមាគមសិល្បករខ្មែរ ទទួលបានការបណ្តុះបណ្តាលពីឥទ្ធិពលដ៏អាក្រក់ នៃការប្រើប្រាស់គ្រឿងញៀន

កីឡា៤៥ នាទី មុន

ធឿន ធារ៉ា អាច​នឹងប៉ះ ឈឿង ល្វៃ ក្នុង​ព្រឹត្តិការណ៍​យុទ្ធគុន​ចម្រុះ​បុរាណ​ខ្មែរ​

ព័ត៌មានជាតិ៥១ នាទី មុន

ដ្បិតកម្ពុជាដកខ្លួនពីកិច្ចសហប្រតិបត្តិការ CLV តែរាជរដ្ឋាភិបាលនៅបន្តអភិវឌ្ឍតំបន់ព្រំដែន

Sokha Hotels

ព័ត៌មានពេញនិយម