Connect with us

ព័ត៌មានជាតិ

TOP NEWS! សម្តេចតេជោ ហ៊ុន សែន ​ប្រកាសដកខ្លួនពីនាយករដ្ឋមន្រ្តីនៅអាណត្តិនេះ ដោយប្រគល់ជូនឯកឧត្តម ហ៊ុន ម៉ាណែត

បានផុស

នៅ

តាមរយៈសារពិសេសទៅកាន់ប្រជាពលរដ្ឋខ្មែរនៅរសៀលថ្ងៃពុធនេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានប្រកាសជាសាធារណៈថា នៅអាណត្តិថ្មីនេះ សម្តេចនឹងមិនបន្តដឹកនាំប្រទេស ធ្វើជានាយករដ្ឋមន្រ្តីបន្តទៀតទេ ដោយប្រគល់ដំណែងនេះទៅឲ្យឯកឧត្តម ហ៊ុន ម៉ាណែត បន្តពីសម្តេច។ ចំណែក សម្តេចតេជោ នឹងធ្វើជាប្រធានព្រឹទ្ធសភា តាមការគាំទ្ររបស់គណបក្សប្រជាជនកម្ពុជា។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការប្រកាសរបស់សម្តេចតេជាហ៊ុន សែន នៅពេលនេះ គឺបន្ទាប់ពីនៅព្រឹកមិញនេះ សម្តេចតេជោ បានអញ្ជើញចូលក្រាបថ្វាយបង្គំគាល់ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ព្រះបាទសម្តេចព្រះបរមនាថ ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ជាទីសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ដោយគាល់ព្រះអង្គពីការដកខ្លួនរបស់សម្តេច និងប្រគល់កិច្ចការនេះទៅដល់ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត រៀបចំបង្កើតរាជរដ្ឋាភិបាលថ្មី និងធ្វើជានាយករដ្ឋមន្រ្តីបន្តពីសម្តេច។  

ការប្រកាសរបស់សម្តេចតេជោ ហ៊ុន សែន នេះ គឺបន្ទាប់ពីលទ្ធផលបណ្តោះអាសន្ននៃការបោះឆ្នោតជាតិ អាណត្តិទី៧ បង្ហាញថា គណបក្សប្រជាជនកម្ពុជា ទទួលបានជាង ៦លាន៣សែនសំឡេង ស្មើនឹងជាង ៨២ភាគរយ។ គណបក្សប្រជាជនកម្ពុជា ជាគណបក្សដែលទទួលបានសំឡេងគាំទ្រនាំមុខគេ។

លទ្ធផលបណ្តោះអាសន្នដែលចេញដោយគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានបង្ហាញថា ក្នុងការបោះឆ្នោតជាតិជ្រើសតាំងតំណាងរាស្រ្ត អាណត្តិទី៧ កាលពីថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ គណបក្សប្រជាជនកម្ពុជា ទទួលបានសំឡេងគាំទ្រ ៦ ៣៩៨ ១៩៣សំឡេង ស្មើនឹង ៨២.៣០ភាគរយ នៃសំឡេងសន្លឹកឆ្នោតបានការទាំងអស់។ តាមលទ្ធផលប្រកាសដោយ គ.ជ.ប បានបង្ហាញថា អ្នកចេញទៅចូលរួមបោះឆ្នោត ឆ្នាំ២០២៣នេះ មានចំនួន ៨ ២១៤ ២២៨នាក់ ស្មើនឹង ៨៤,៥៩ភាគរយ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៣ នាទីutes មុន

សម្ដេច ហេង សំរិន យកថ្ងៃខួប២ធ្នូ អំពាវនាវពលរដ្ឋបន្តការពារសន្តិភាពដែលរកបានដោយលំបាក

កីឡា៤ នាទីutes មុន

រសៀលនេះ នារីកម្ពុជា សម្លឹង​ឱកាស​បង្កើត​កំណត់​ត្រា​ទី២ ប៉ះ ទីម័រ​ខាង​កើត

ព័ត៌មានអន្ដរជាតិ៩ នាទីutes មុន

ការ​ប៉ះ​ទង្គិច​គ្នា​ខាង​និកាយ​សាសនា​អ៊ីស្លាម​​​នៅ​ប៉ាគីស្ថាន​​បណ្តាល​​​ជាង​​​១៣០​នាក់​ស្លាប់​

ព័ត៌មានជាតិ១៣ នាទីutes មុន

រដ្ឋមន្រ្តីក្រសួងរ៉ែ ដាក់​លក្ខខណ្ឌ​​ឲ្យ​ផ្តល់តំណែង​ស្រ្តី​ខ្មែរ​​យ៉ាង​​តិច ១ រូប កាន់តួនាទី​​អនុប្រធាន​ រាល់​អ្នកអនុវត្ត​គម្រោង​ថាមពលព្រះអាទិត្យ

ព័ត៌មានជាតិ១៣ នាទីutes មុន

ពលរដ្ឋ៣០គ្រួសារ នៅភូមិទៀមលើ ស្រុកវើនសៃ ផ្តិតមេដៃស្នើសុំអាជ្ញាធរពាក់ព័ន្ធជួយតបណ្តាញអគ្គិសនីដល់ផ្ទះពួកគេ

Sokha Hotels

ព័ត៌មានពេញនិយម