កីឡា
ក្រុមវាយកូនបាល់កម្ពុជាកំពុងប្រកួតជាមួយហ៊្សក់ដានីជើងឯក Davis Cup ប្រចាំតំបន់អាស៊ី
ក្រុមកីឡាវាយកូនបាល់ជម្រើសជាតិកម្ពុជាកំពុងប្រកួតក្នុងពានរង្វាន់កម្រិតពិភពលោក Davis Cup កម្រិតទី៣ ប្រចាំតំបន់ Asia/Oceania នៅប្រទេសស្រីលង្កា ចាប់ពីថ្ងៃទី២៦ ដល់ទី៣០ ខែកក្កដា ឆ្នាំ២០២៣។
តាមការចាប់ឆ្នោតក្រុម កម្ពុជា ស្ថិតនៅពូល 𝗕 ជាមួយ ហ៊្សកដានី ម៉ាឡេស៊ី និងអូសេអានី។ សម្រាប់កីឡាករកម្ពុជាមាន៤រូបគឺ ឡុង សំនៀង, ឃ្លាំង ពន្លក, ឡេង សារិនរាជ និងកីឡាករ ទេព ទីម៉ូធី។ ក្រោយចប់ការប្រកួតវគ្គសន្សំពិន្ទុក្នុងពូល ក្រុមលេខ១ និងលេខ២នៃពូលនីមួយៗត្រូវឡើងវគ្គខ្វែងជាមួយពូល A ដើម្បីរកក្រុមជយលាភីឡើងទៅតំបន់ II។
សម្រាប់ការប្រកួតបើកឆាកនារសៀលថ្ងៃទី២៦ ខែកក្កដានេះ ក្រុមជម្រើសជាតិកម្ពុជាប្រកួតជាមួយក្រុមខ្លាំង ហ៊្សកដានី ក្នុងវគ្គសន្សំពិន្ទុក្នុងពូល។
កាលពីឆ្នាំមុន (២០២២) កម្ពុជា បានប្រកួតឈ្នះ សិង្ហបុរី ២-១ នៅក្នុងកម្រិត៤ ដើម្បីបានឡើងមកកម្រិត៣នេះ ដូច្នេះនេះជាលើកទី៦ ដែលកម្ពុជា បានលេងនៅក្នុង 𝗗𝗮𝘃𝗶𝘀 𝗖𝘂𝗽 កម្រិត៣ ខណៈ ៥លើកកន្លងមកនៅឆ្នាំ២០១២, ២០១៣, ២០១៤, ២០១៥ និង២០១៦។
𝗗𝗮𝘃𝗶𝘀 𝗖𝘂𝗽 ជាព្រឹត្តិការណ៍ប្រកួតវាយកូនបាល់កម្រិតពិភពលោកដែលធ្វើឡើងតាមកម្រិត និងតំបន់ដែលមាន ៤កម្រិត និងគ្រប់គ្រងដោយសហព័ន្ធកីឡាវាយកូនបាល់អន្តរជាតិ (𝗜𝗧𝗙) ហើយប្រកួតប្រជែងជារៀងរាល់ឆ្នាំរវាងក្រុមមកពីជាង ១៤០ប្រទេស៕
ទស្សនាលទ្ធផលបច្ចុប្បន្នភាព សូមចុចលើ Davis Cup 2023
អត្ថបទ៖ វីរបុត្រ
-
សន្តិសុខសង្គម១៧ ម៉ោង ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ១៦ ម៉ោង ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
ជនជាតិខ្មែរជិត២ពាន់នាក់ស្ថិតក្នុងបញ្ជីអ្នកត្រូវបណ្ដេញចេញពីអាមេរិក
-
សន្តិសុខសង្គម៥ ថ្ងៃ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
Breaking News! រត់ជាន់គ្នាក្នុងពិធីបុណ្យសាសនាហិណ្ឌូ ដែលមានមនុស្សចូលរួម ១០០លាននាក់ នៅឥណ្ឌា
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច