Connect with us

ព័ត៌មានអន្ដរជាតិ

ព្យុះកំណាច Doksuri សម្លាប់មនុស្សនៅ ហ្វីលីពីន មុនពេលបោះពួយទៅកោះតៃវ៉ាន់ និងប្រទេសចិន

បានផុស

នៅ

មនុស្សម្នាក់បានស្លាប់នៅក្នុងខេត្ត Rizal នៃប្រទេសហ្វីលីពីន បន្ទាប់ពីព្យុះទីហ្វុង Doksuri បោកបក់ផ្នែកភាគខាងជើងនៃប្រទេសប្រជុំកោះមួយនេះ ដោយបំប៉ើងដំបូលផ្ទះ កាត់ផ្ដាច់ចរន្តអគ្គិសនី ជន់លិចភូមិ និងជម្លៀសមនុស្សរាប់ម៉ឺននាក់។

(រូបថត៖ AP)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ព្យុះដ៏មានឥទ្ធិពលមួយនេះ បាននាំមកជាមួយនូវខ្យល់បក់ក្នុងល្បឿន១៧៥គីឡូម៉ែត្រក្នុងមួយម៉ោង ខណៈវាវាយប្រទេសហ្វីលីពីននៅថ្ងៃពុធទី២៦ខែកក្កដា ហើយត្រូវបានគេរំពឹងថានឹងរក្សាកម្លាំង ពេលវាបន្តដំណើរ ឆ្ពោះទៅកាន់កោះតៃវ៉ាន់ និងប្រទេសចិននៅចុងសប្តាហ៍នេះ។

នៅខេត្ត Cagayan ភាគខាងជើង មនុស្សជាង ១២០០០នាក់ ត្រូវបានជម្លៀសចេញពីភូមិ និងសាលារៀននៅតាមឆ្នេរសមុទ្រ ហើយកន្លែងធ្វើការនានា ត្រូវបានបិទ ដើម្បីជាការប្រុងប្រយ័ត្នជាមុន។

ទន្ទឹមនេះ ឆ្មាំឆ្នេរសមុទ្រនិយាយថា អ្នកដំណើរជាង ៤០០០នាក់ ត្រូវជាប់គាំងនៅតាមកំពង់ផែក្នុងប្រទេស បន្ទាប់ពីការធ្វើដំណើរតាមសមុទ្រ ត្រូវបានផ្អាក។

(រូបថត៖ AFP)

ដោយឡែក បើយោងតាមរដ្ឋបាលឧតុនិយមកចិន ព្យុះ Doksuri ត្រូវបានគេរំពឹងថានឹង ចូលដល់ភាគឦសាននៃសមុទ្រចិនខាងត្បូង ចាប់ពីយប់ថ្ងៃពុធរហូតដល់ព្រឹកថ្ងៃព្រហស្បតិ៍។

រួចវានឹងបោកបក់កាត់ភាគខាងត្បូងកោះតៃវ៉ាន់នៅថ្ងៃព្រហស្បតិ៍ ហើយត្រូវបានគេព្យាករថា នឹងបង្កឲ្យមានបំណាក់ដីនៅតំបន់ឆ្នេរសមុទ្រនៃខេត្ត Fujian និងខេត្ត Guangdong របស់ប្រទេសចិន នៅព្រឹកថ្ងៃសុក្រ។

កាសែត Guangzhou Daily បានរាយការណ៍ថា វាអាចជាព្យុះទីហ្វុងខ្លាំងបំផុតដែលបោកបក់ ឬបង្កផលប៉ះពាល់ធ្ងន់ធ្ងរនៅខេត្ត Guangdong ក្នុងរយៈពេល ១០ ឆ្នាំចុងក្រោយនេះ៕

ប្រែសម្រួល៖ Vann Vann

ប្រភព៖ Aljazeera

ចុចអាន៖ ហ្វីលីពីន បញ្ជា ឲ្យ ជម្លៀស មនុស្សជាបន្ទាន់ មុន ព្យុះ កំណាច Doksuri វាយប្រហារ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ជីវិតកម្សាន្ដ១២ នាទី មុន

លោក យឿន ពិសី សន្យាចូលរួមជួយផ្សព្វផ្សាយ ដើម្បីរកជំនួយជួយទ្រទ្រង់មន្ទីរពេទ្យគន្ធបុប្ផា

ព័ត៌មានអន្ដរជាតិ៣៨ នាទី មុន

ភ្លៀងធ្លាក់ខ្លាំងមិនធ្លាប់មានក្នុងមួយទសវត្សរ៍នៅកូរ៉េខាងត្បូង ប្រែក្លាយទីក្រុងទៅជាទន្លេ

ជីវិតកម្សាន្ដ៤១ នាទី មុន

សមាគមសិល្បករខ្មែរ ទទួលបានការបណ្តុះបណ្តាលពីឥទ្ធិពលដ៏អាក្រក់ នៃការប្រើប្រាស់គ្រឿងញៀន

កីឡា៤២ នាទី មុន

ធឿន ធារ៉ា អាច​នឹងប៉ះ ឈឿង ល្វៃ ក្នុង​ព្រឹត្តិការណ៍​យុទ្ធគុន​ចម្រុះ​បុរាណ​ខ្មែរ​

ព័ត៌មានជាតិ៤៧ នាទី មុន

ដ្បិតកម្ពុជាដកខ្លួនពីកិច្ចសហប្រតិបត្តិការ CLV តែរាជរដ្ឋាភិបាលនៅបន្តអភិវឌ្ឍតំបន់ព្រំដែន

Sokha Hotels

ព័ត៌មានពេញនិយម