ព័ត៌មានអន្ដរជាតិ
ចំនួនប្រជាជនជប៉ុនធ្លាក់ចុះ ខណៈជនបរទេសកើនឡើងគួរឲ្យកត់សម្គាល់
កាលពីថ្ងៃពុធ ទី២៦ ខែកក្កដា ទិន្នន័យរបស់រដ្ឋាភិបាលបានបង្ហាញ ចំនួនប្រជាជនជប៉ុនថយចុះក្នុងល្បឿនលឿនបំផុតមិនធ្លាប់មាន ខណៈដែលចំនួនជនបរទេសរស់នៅកើនឡើងដល់ទៅជិត ៣ លាននាក់ ។
ជាការពិតណាស់ ចំនួនប្រជាជនជប៉ុនបានធ្លាក់ចុះប្រហែល ៨០ ម៉ឺននាក់ មកត្រឹម ១២២.៤២ លាននាក់ក្នុងឆ្នាំ ២០២២ នេះបើយោងតាមទិន្នន័យដែលបង្ហាញពីចំនួនប្រជាជនចុះឈ្មោះលំនៅដ្ឋាន គិតត្រឹមថ្ងៃទី០១ ខែមករា ឆ្នាំ ២០២៣ ។
ទិន្នន័យគូសបញ្ជាក់ថា ជនបរទេសកំពុងដើរតួនាទីកាន់តែធំនៅក្នុងសង្គមជប៉ុន ដើម្បីបង្កើតចំនួនប្រជាជនដែលធ្លាក់ចុះ ។ ជាក់ស្ដែងក្នុងទីក្រុងតូក្យូដែលមានបរទេសរស់នៅច្រើនបំផុត ចំនួន ៥៨១ ១១២ នាក់ ។
យោងតាមទិន្នន័យបានឱ្យដឹងទៀតថា ចំនួនជនបរទេសដែលរស់នៅប្រទេសជប៉ុន កើនឡើង ១០.៧ ភាគរយ ច្រើនជាងឆ្នាំមុន ឬចំនួន ២.៩៩ លាននាក់ គិតត្រឹមថ្ងៃទី០១ ខែមករា ឆ្នាំ ២០២៣ ។
ទោះបីជាមានបំណុលខ្ពស់ក៏ដោយ នាយករដ្ឋមន្ត្រី Fumio Kishida នៅតែគ្រោងចំណាយប្រាក់ចំនួនប្រហែល ២៥ ពាន់លានដុល្លារ ក្នុងមួយឆ្នាំលើការថែទាំកុមារ និងចាត់វិធានការផ្សេងទៀត ដើម្បីជួយផ្គត់ផ្គង់ឪពុកម្តាយដែរ ៕
ប្រែសម្រួល៖ វារី
ចុចអាន៖ ការស្ទង់មតិនៅប្រទេស ជប៉ុន បង្ហាញថា ប្រជាជនវ័យក្មេងជិតពាក់កណ្ដាលកំពុងចង់សម្លាប់ខ្លួន
-
ចរាចរណ៍៥ ថ្ងៃ ago
បុរសម្នាក់ សង្ស័យបើកម៉ូតូលឿន ជ្រុលបុករថយន្តបត់ឆ្លងផ្លូវ ស្លាប់ភ្លាមៗ នៅផ្លូវ ៦០ ម៉ែត្រ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ទើបធូរពីភ្លើងឆេះព្រៃបានបន្តិច រដ្ឋកាលីហ្វ័រញ៉ា ស្រាប់តែជួបគ្រោះធម្មជាតិថ្មីទៀត
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ពលរដ្ឋភ្ញាក់ផ្អើលពេលឃើញសត្វក្រពើងាប់ច្រើនក្បាលអណ្ដែតក្នុងស្ទឹងសង្កែ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
អ្នកជំនាញព្រមានថា ភ្លើងឆេះព្រៃថ្មីនៅ LA នឹងធំ ដូចផ្ទុះនុយក្លេអ៊ែរអ៊ីចឹង
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
លោក លី រតនរស្មី ត្រូវបានបញ្ឈប់ពីមន្ត្រីបក្សប្រជាជនតាំងពីខែមីនា ឆ្នាំ២០២៤
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
នេះជាខ្លឹមសារនៃសំបុត្រ ដែលលោក បៃដិន ទុកឲ្យ ត្រាំ ពេលផុតតំណែង
-
ព័ត៌មានអន្ដរជាតិ៧ ម៉ោង ago
ទីក្រុងចំនួនបីនៅអាស៊ីអាគ្នេយ៍មានខ្យល់ពុលខ្លាំងបំផុត
-
ចរាចរណ៍៦ ថ្ងៃ ago
សង្ស័យស្រវឹង បើករថយន្តបុកម៉ូតូពីក្រោយរបួសស្រាលម្នាក់ រួចគេចទៅបុកម៉ូតូ ១ គ្រឿងទៀត ស្លាប់មនុស្សម្នាក់