ព័ត៌មានជាតិ
ពលរដ្ឋក្នុងឃុំកោះសំពៅរង់ចាំភ្លើងប្រើយូរឆ្នាំហើយ សុំឱ្យអាជ្ញាធរជួយដោះស្រាយ
ពលរដ្ឋមួយចំនួននៅក្នុងឃុំកោះសំពៅ ស្រុកពាមជរ ខេត្តព្រៃវែង ស្នើឱ្យអាជ្ញាធរឃុំតភ្ជាប់បណ្ដាញអគ្គិសនីប្រើប្រាស់ដូចភូមិផ្សេងៗ។
លោក លឹម យន់ ប្រជាពលរដ្ឋរស់នៅក្នុងភូមិអំពៅព្រៃដែរប្រាប់ថា ភ្លើងរដ្ឋសម្រាប់ប្រើប្រាស់ នៅក្នុងឃុំកោះសំពៅពុំទាន់មាននោះទេ ដោយលោកស្នើឱ្យអាជ្ញាធរថ្នាក់លើជួយដោះស្រាយតណ្ដាញអគ្គិសនី ដើម្បីឱ្យប្រជាពលរដ្ឋប្រើប្រាស់ និងសម្រាលការលំបាករបស់ប្រជាពលរដ្ឋ។
ពលរដ្ឋម្នាក់សុំមិនប្រាប់ឈ្មោះ រស់នៅក្នុងភូមិអំពៅព្រៃ ឃុំកោះសំពៅ ស្រុកពាមជរ ខេត្តព្រៃវែង ប្រាប់ថា ខ្លួនចង់បានភ្លើងប្រើដូចភូមិផ្សេងៗ ខណៈក្នុងផ្ទះគ្មានភ្លើងប្រើគ្រប់គ្រាន់ដោយសារផ្ទះរបស់លោកប្រើអំពូលសូឡា ហើយមានភ្លើងតែពេលមានពន្លឺថ្ងៃ។
លោកថា រូបលោកបានឃើញអាជ្ញាធរដាក់បង្គោលភ្លើងតាមដងផ្លូវក្នុងភូមិប្រមាណ ៣ ទៅ ៤ ឆ្នាំមកហើយ តែនៅតែមិនទាន់មានភ្លើងប្រើទៀត។
មេឃុំកោះសំពៅ លោក ម៉ម សំបូរ ប្រាប់ថា អគ្គិសនីបានតបណ្ដាញមកដល់ឃុំឬស្សីស្រុកហើយ ហើយបន្តិចទៀតនឹងតមកដល់ឃុំកោះសំពៅ ហើយថា លោកបានសួរខាងអគ្គិសនីរួចហើយ ប៉ុន្តែមិនដឹងពីពេលវេលាជាក់លាក់នៅថ្ងៃណានោះទេ។
បណ្ដាញជាតិចាប់ផ្ដើមលាតសន្ធឹងទូទាំងប្រទេស ប្រមាណ ៩៩ ភាគរយ នៃភូមិសរុបទាំងអស់ បានទទួលភ្លើងនៃបណ្ដាញជាតិតែ១ ខណៈខ្នងផ្ទះជិត ៩០ ភាគរយ រដ្ឋកំពុងធ្វើផែនការតភ្ជាប់។
រាជរដ្ឋាភិបាលមានគោលនយោបាយផ្គត់ផ្គង់ថាមពលអគ្គិសនីឱ្យបានគ្រប់គ្រាន់ ទូទាំងប្រទេស ក្នុង តម្លៃសមរម្យ និងធានាឱ្យមាននិរន្តភាពដើម្បីកាត់បន្ថយភាពក្រីក្រ ការពារបរិស្ថាន និងអភិវឌ្ឍ សេដ្ឋកិច្ចសង្គមជាតិ៕
-
ចរាចរណ៍៦ ថ្ងៃ ago
បុរសម្នាក់ សង្ស័យបើកម៉ូតូលឿន ជ្រុលបុករថយន្តបត់ឆ្លងផ្លូវ ស្លាប់ភ្លាមៗ នៅផ្លូវ ៦០ ម៉ែត្រ
-
សន្តិសុខសង្គម៦ ថ្ងៃ ago
ពលរដ្ឋភ្ញាក់ផ្អើលពេលឃើញសត្វក្រពើងាប់ច្រើនក្បាលអណ្ដែតក្នុងស្ទឹងសង្កែ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
អាមេរិក ផ្អាកជំនួយនៅបរទេសទាំងអស់ លើកលែងតែប្រទេសចំនួន២
-
ចរាចរណ៍១ ថ្ងៃ ago
ពលរដ្ឋអ្នកធ្វើដំណើរ គាំទ្រចំពោះការដាក់រនាំងដែកពុះចែកទ្រូងផ្លូវ នៅផ្លូវ ៦០ ម៉ែត្រ ដើម្បីកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
អ្នកជំនាញព្រមានថា ភ្លើងឆេះព្រៃថ្មីនៅ LA នឹងធំ ដូចផ្ទុះនុយក្លេអ៊ែរអ៊ីចឹង
-
ព័ត៌មានជាតិ១ ថ្ងៃ ago
របាយការណ៍បឋម៖ រថយន្តដឹកគ្រឿងចក្រលើសទម្ងន់បណ្តាលឱ្យបាក់ស្ពានដែក
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
នេះជាខ្លឹមសារនៃសំបុត្រ ដែលលោក បៃដិន ទុកឲ្យ ត្រាំ ពេលផុតតំណែង
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
ទីក្រុងចំនួនបីនៅអាស៊ីអាគ្នេយ៍មានខ្យល់ពុលខ្លាំងបំផុត