KPT+
មនុស្ស ៤ នាក់ដែលគ្រប់គ្នាចង់មានជាចាំបាច់ ត្រូវមានក្នុងជីវិតខ្លួន
ការសេពគប់មនុស្ស ជារឿងសំខាន់ក្នុងការកសាងទំនាក់ទំនង។ រាប់អានប៉ះបុគ្គលត្រឹមត្រូវ យើងក៏ជួបតែភាពវិជ្ជមានច្រើន។ ហេតុនេះហើយ មនុស្ស ៤ ប្រភេទនេះពិតជាមិនអាចខ្វះបានទេក្នុងដំណើរជីវិតរបស់យើង៖
១. មនុស្សស្មោះត្រង់

ជាមនុស្សចូលចិត្តនិយាយតែពាក្យពិត ឃើញខុសថាខុស ឃើញត្រូវថាត្រូវ។ គេឱ្យតម្លៃខ្លាំងទៅលើមិត្តភាព និងតែងតែគាំទ្រ ជ្រោមជ្រែង ក៏ដូចជាលើកទឹកចិត្តមិត្តភក្តិទោះស្ថិតក្នុងកាលៈទេសៈបែបណាក៏ដោយ។
លើសពីនេះ គេទទួលយករឿងគ្រប់យ៉ាងពីយើងដោយស្មោះត្រង់ មិនថាជារឿងល្អ ឬអាក្រក់នោះឡើយ។
២. មនុស្សជួយបង្កើនកម្លាំងចិត្ត

គេជាបុគ្គលជួយចម្លងភាពវិជ្ជមានមកកាន់យើង និងមនុស្សជុំវិញខ្លួន។ ជាប្រភេទមនុស្សដែលស្រឡាញ់សុទិដ្ឋិនិយម ហើយតែងតែជំរុញយើងឲ្យគិតថា អ្វីៗសុទ្ធតែអាចទៅរួច។ ជាងនេះទៀត នៅក្បែរគេ យើងសម្បូរភាពរីករាយ ស្នាមញញឹម ជាជាងរឿងអវិជ្ជមាន។
៣. មនុស្សជួយជំរុញ

មនុស្សជំរុញទឹកចិត្ត មិនចំណូលនៅមួយកន្លែង ឬធ្វើអ្វីដដែលៗ គ្មានភាពរីកចម្រើននោះទេ។ គេនិយមវិវឌ្ឍខ្លួនឯង និងមិត្តភក្តិក្នុងផ្លូវដើម្បីសម្រេចគោលដៅល្អៗ។ សេពគប់ជាមួយមនុស្សប្រភេទនេះ យើងនឹងមានតែដើរឆ្ពោះទៅមុខ។
៤. មនុស្សជួយតម្រង់ទិស

មនុស្សប្រភេទនេះ ចូលចិត្តបង្កើតភាពជោគជ័យ និងតែងតែប្រុងប្រៀបជានិច្ច។ ភាគច្រើនគេជាទីប្រឹក្សា ឬមនុស្សវ័យចាស់ជាងយើង។ គេអាចជួយតម្រង់ទិស ផ្តល់បទពិសោធន៍ ព្រមទាំងគន្លឹះសំខាន់ៗដើម្បីជួយឱ្យយើងសម្រេចគោលដៅផងដែរ។ បើមានមនុស្សបែបនេះជាគ្នា យើងមុខតែមិនងាយដើរខុសឡើយ៕
ប្រែសម្រួល៖ សន្យា
ប្រភព៖ Bright Side
ចុចអាន៖ មនុស្សចូលចិត្តនៅម្នាក់ឯង ច្រើនតែផ្តល់គុណសម្បត្តិ ៥ យ៉ាងនេះ
ចុចអាន៖ ហេតុផល ៤ យ៉ាងបញ្ជាក់ថាអ្នករៀនតន្រ្តីមានភាពទាក់ទាញជាងមនុស្សធម្មតា

-
សន្តិសុខសង្គម១៧ ម៉ោង ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
សន្តិសុខសង្គម១ សប្តាហ៍ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ជីវិតកម្សាន្ដ៧ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច
-
បច្ចេកវិទ្យា៧ ថ្ងៃ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?