កីឡា
មើលជើងកីឡាករបរទេសរបស់ព្រះខ័នរាជស្វាយរៀងត្រៀមរដូវកាលថ្មី
នៅពេលនេះ ក្លិបបាល់ទាត់ព្រះខ័នរាជស្វាយរៀងមានកីឡាករបរទេស៧រូប បន្ទាប់ពីនាំចូលសមាជិកថ្មីសញ្ជាតិជប៉ុន Ryo Fujii នៅក្នុងសប្តាហ៍នេះ ខណៈច្បាប់អនុញ្ញាតរបស់សហព័ន្ធកីឡាបាល់ទាត់កម្ពុជាឲ្យចុះឈ្មោះកីឡាករបរទេសតែ៦រូប។
កាលពីថ្ងៃទី២៥ ខែកក្កដា ព្រះខ័នរាជស្វាយរៀងបានប្រកាសពីកីឡាករសញ្ជាតិជប៉ុន Hikaru Mizuno បានរបួសត្រូវចំណាយពេលច្រើនក្នុងការព្យាបាល ស្របពេលនាំចូលសមាជិកថ្មី។ ទោះបីជាយ៉ាងណា នៅមិនទាន់ច្បាស់ថាតើកីឡាកររូបណាដែលនឹងត្រូវចេញដើម្បីសល់ត្រឹមតែ៦រូបស្របតាមកូតាកីឡាករបរទេស។
កីឡាករបរទេសទាំង៧រូបរបស់ព្រះខ័នរាជស្វាយរៀងគឺកីឡាករប្រេស៊ីល២រូប កីឡាករជប៉ុន៣រូប កីឡាករឡាវ១រូប និងកីឡាករកាណាដា១។
- កីឡាករប្រេស៊ីល Grabiel Silva
Gabriel Silva ជាកីឡាករប្រេស៊ីលលេងក្នុងតំណែងប្រយុទ្ធបានចូលព្រះខ័នរាជស្វាយរៀងក្នុងរដូវកាលថ្មីនេះទេ ប៉ុន្តែនេះជារដូវកាលទី២នៅក្នុងលីគកំពូលកម្ពុជា បន្ទាប់ពីរដូវកាល២០២២លេងឲ្យក្លឹបអង្គរថាយហ្គឺររកបាន១៣គ្រាប់។
- កីឡាករប្រេស៊ីល Iago Fernanddess
Fernandes ក៏ជាកីឡាករប្រេស៊ីលលេងក្នុងតំណែងបម្រើប្រយុទ្ធទើបចូលព្រះខ័នរាជស្វាយរៀងក្នុងរដូវកាលថ្មីនេះដែរ ខណៈឆ្នាំ២០២២កន្លងទៅជារដូវកាលដំបូងនៅលីគកំពូលកម្ពុជា រូបគេរកបាន៦គ្រាប់ឲ្យអង្គរថាយហ្គឺរ។
- កីឡាករជប៉ុន Ryo Fujii
Ryo លេងតំណែងជាខ្សែបម្រើការពារ អាយុ២៦ឆ្នាំ និងកម្ពស់ ១.៧៨ម៉ែត្រ ធ្លាប់ជាយុវជនរបស់ក្រុមអាមេរិក LA Galaxy។ រូបគេមានបទពិសោធច្រើននៅតំបន់អាស៊ានគឺលេងឲ្យក្រុម Kaya–Iloilo លីគកំពូលហ្វីលីពីន និង PSIS Semarang លីគកំពូលឥណ្ឌូណេស៊ី។
- កីឡាករជប៉ុន Takashi Odawara
Takashi ជាកីឡាករជប៉ុនលេងក្នុងតួនាទីបម្រើការពារដែលបានចូលរួមជាមួយព្រះខ័នរាជស្វាយរៀងកាលពីរដូវកាល២០២២ ដែលមានស្ថិតិល្អត្រូវបានក្លឹបមានមូលដ្ឋាននៅខេត្តស្វាយរៀងបន្តកុងត្រាចូលរដូវកាល២០២៣-២៤។
- កីឡាករជប៉ុន Hikaru Mizuno
Hikaru ជាកីឡាករជប៉ុនលេងក្នុងតួនាទីបម្រើការពារកណ្តាលដែលនៅជាមួយព្រះខ័នរាជស្វាយរៀង៣រដូវកាលហើយគិតទាំងឆ្នាំ២០២៣-២៤នេះ បន្ទាប់ពីចូលរួមលើកទី១រដូវកាល២០១៥-២០១៦។ រូបគេបានផ្ទេរទៅកាន់បឹងកេតជាច្រើនរដូវកាលគឺ២០១៧-២០២១ មុនពេលវិលត្រឡប់មកព្រះខ័នរាជស្វាយរៀងឆ្នាំ២០២២។
- កីឡាករឡាវ Bounphachan Bounkong
Bounkong អាយុ២២ឆ្នាំជាអតីតសមាជិកក្លិបរបស់លីគកំពូលឡាវ Young Elephants ដែលធ្លាប់បង្ហាញខ្លួន៥៨លើក ស៊ុតចូលបាន៤០គ្រាប់គិតចាប់តាំងពីឆ្នាំ២០១៨។ រូបគេជាសមាជិកជម្រើសជាតិឡាវតាំងពីយុវជនអាយុក្រោម១៩ឆ្នាំរហូតដល់ឈុតធំ។ រូបគេលេងនៅក្រុមអាយុក្រោម១៩ឆ្នាំបាន៦ដងស៊ុតបាន៦គ្រាប់ លេងនៅក្រុមអាយុក្រោម២៣ឆ្នាំ១០ដង រកបាន៥គ្រាប់ និងបង្ហាញខ្លួនឲ្យឈុតធំ១០ដងរកបាន៤គ្រាប់។
- កីឡាករកាណាដា Marcus Haber
Marcus អាយុ៣៤ឆ្នាំជាខ្សែប្រយុទ្ធនៅព្រះខ័នរាជស្វាយរៀងជាក្លិបទី២នៅកម្ពុជា បន្ទាប់ពីរូបគេចូលរួមជាមួយវិសាខារដូវកាល២០២១។ ការបន្តកុងត្រាជាមួយព្រះខ័នរាជស្វាយរៀងរដូវកាល២០២៣-២៤មានន័យថា រូបគេលេងនៅលីគកម្ពុជា៣រដូវកាលជាប់គ្នា។ កាលលេងឲ្យវិសាខា រូបគេរកបាន១៧គ្រាប់ និងរដូវកាល២០២២នៅព្រះខ័នរាជស្វាយរៀងរកបាន២៥គ្រាប់ ក្លាយជាម្ចាស់ស្បែកជើងមាស (Top Scorer) និងជាកីឡាករល្អប្រចាំរដូវកាល៕
អត្ថបទ៖ វីរបុត្រ
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ផ្អើលទូងស្គរកណ្ដាលយប់នៅវត្តពោធិ៍ញ្ញាណ ខណៈមានសង្ឃ ២ អង្គ ឆាន់ស្រាក្នុងកុដិ
-
ព័ត៌មានជាតិ១ ថ្ងៃ ago
ស្ពានដីឥដ្ឋ-ថ្មគរ ឆ្លងទន្លេភ្ជាប់ទៅផ្លូវល្បឿនលឿនភ្នំពេញបាវិត ចាប់ផ្តើមចុះគ្រឿងចក្របើកការដ្ឋានសាងសង់
-
ជីវិតកម្សាន្ដ១ ថ្ងៃ ago
សុខោទ័យ អ្នកនិពន្ធបទ«សែកមន្ដ» ចេញបញ្ជាក់ពីការសហការប្រគល់សិទ្ធិ ក្នុងការផលិតបទ”សែកមន្ត”ជាមួយGalaxy Navatra
-
ជីវិតកម្សាន្ដ៦ ថ្ងៃ ago
L-D-A ចេញបទចម្រៀង « អូសវ៉ាលី » មិនបានប៉ុន្មានផងមានអ្នកល្បីៗយកទៅ Reaction ទូទាំងប្រទេស !
-
បច្ចេកវិទ្យា៥ ថ្ងៃ ago
ស្មាតហ្វូនដែលបំពាក់កាមេរ៉ាល្អដាច់គេ OPPO Find X8 Series ដាក់សម្ពោធហើយនៅប្រទេសកម្ពុជា
-
ចរាចរណ៍៤ ថ្ងៃ ago
រថយន្តស៊េរីទំនើប PORSCHE បើកវ៉ាជ្រុលបុក LEXUS RX330 រងការខូចខាតយ៉ាងដំណំ
-
ជីវិតកម្សាន្ដ១ ថ្ងៃ ago
ជាងច្នៃម៉ូដសម្លៀកបំពាក់ បទ «សែកមន្ត» ចេញមុខមកពន្យល់រឿងសម្លៀកបំពាក់ដែល ព្រាប សុវត្ថិ ស្លៀកថតក្នុង «MV»
-
សេដ្ឋកិច្ច៦ ថ្ងៃ ago
តម្លៃពោតក្រហម និងដំឡូងមីធ្លាក់ចុះ នៅចំពេលរដូវប្រមូលផល