ព័ត៌មានជាតិ
សម្តេច ហ៊ុន សែន ដកខ្លួនពីតំណែងនាយករដ្ឋមន្រ្តី តែគ្រោងគ្រងតំណែងប្រធានព្រឹទ្ធសភានៅដើមឆ្នាំក្រោយ
នៅរសៀលថ្ងៃនេះ សម្តេចតេជោ ហ៊ុន សែន បានប្រកាសឲ្យដឹងពីការដកខ្លួនរបស់សម្តេចពីតំណែងនាយករដ្ឋមន្រ្តីកម្ពុជា ទុកឲ្យឯកឧត្តមបណ្ឌិត ហ៊ុន សែន បន្តនៅក្នុងអាណត្តិថ្មីនេះ។ ក្រោយពីដកខ្លួននេះ សម្ដេចតេជោ ក៏បានប្រកាសឲ្យដឹងថា នឹងឈរឈ្មោះនៅក្នុងការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភាដែលប្រព្រឹត្តទៅនាថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២៤ ហើយគ្រោងគ្រងតំណែងជាប្រធានព្រឹទ្ធសភា។
បើតាមសម្តេចតេជោ គឺគ្រោងគ្រងតំណែងជាប្រធានព្រឹទ្ធសភានាពេលខាងមុខនេះ គឺមានការគាំទ្រពីសំណាក់សមាជិកគណបក្សប្រជាជនកម្ពុជា និងក៏មានការស្រុះស្រួលគ្នាជាមួយសម្តេច សាយ ឈុំ ដែលប្រធានព្រឹទ្ធសភានាពេលបច្ចុប្បន្ននេះផងដែរ។ សម្តេចតេជោ បានអះអាងថា សម្តេចវិបុលសេនាភក្តី ឈាយ ឈុំ បានសុំលាលែងពីតំណែងជាប្រធានព្រឹទ្ធសភាដោយសារបញ្ហាសុខភាព។ ដូច្នេះហើយ សម្តេចតេជោ នឹងបន្តកាន់តំណែងនេះ ដែលតំណែងជាប្រធានព្រឹទ្ធសភា នឹងអនុញ្ញាតឲ្យសម្ដេចតេជោក្លាយជាប្រមុខរដ្ឋស្ដីទីនៅពេលអវត្តមានព្រះមហាក្សត្រ។
សូមជម្រាបជូនថា ការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា ត្រូវធ្វើឡើងរយៈពេល៦ឆ្នាំម្ដង ហើយត្រូវធ្វើឡើងនៅថ្ងៃអាទិត្យ សប្ដាហ៍ទី៨ យ៉ាងយូរ មុនដំណាច់ឆ្នាំទី៦ នៃនីតិកាលព្រឹទ្ធសភា លើកលែងតែក្នុងករណីដែលមានចែងក្នុងបញ្ញត្តិមាត្រ១០២ថ្មីនៃរដ្ឋធម្មនុញ្ញ។ ដោយឡែក ការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភាសម្រាប់នីតិកាលទី៥នេះ នឹងប្រព្រឹត្តទៅនៅថ្ងៃទី ២៥ ខែកុម្ភៈ ឆ្នាំ២០២៤ ខាងមុខ៕
ដោយ៖ ង៉ិល ណារ៉ាត់
-
ចរាចរណ៍៤ ថ្ងៃ ago
ពលរដ្ឋអ្នកធ្វើដំណើរ គាំទ្រចំពោះការដាក់រនាំងដែកពុះចែកទ្រូងផ្លូវ នៅផ្លូវ ៦០ ម៉ែត្រ ដើម្បីកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
អាមេរិក ផ្អាកជំនួយនៅបរទេសទាំងអស់ លើកលែងតែប្រទេសចំនួន២
-
ជីវិតកម្សាន្ដ២ ថ្ងៃ ago
នាយិការងព័ត៌មាន CNC កញ្ញា នូ មៈនេត្រអាថាណ្ណា ទទួលមរណភាពក្នុងអាយុ៣៧ឆ្នាំ
-
ព័ត៌មានជាតិ១៨ ម៉ោង ago
ក្រៅពីមិនសុំទោសជនតាំងខ្លួនជាសាស្តាហៅអ្នកប្រតិកម្មលើខ្លួនជា «មនុស្សល្ងង់ និងអគតិ»
-
ព័ត៌មានជាតិ២ ថ្ងៃ ago
ក្រសួងធម្មការកំពុងពិនិត្យវិធានការលើបុគ្គលដែលថាព្រះសង្ឃជាបន្ទុកពលរដ្ឋ និងមើលងាយព្រះត្រៃបិដក
-
ព័ត៌មានអន្ដរជាតិ៩ ម៉ោង ago
អគ្គីភ័យលេបត្របាក់ផ្ទះឈើតម្លៃជិត ៣ លានដុល្លារក្នុងថ្ងៃបុណ្យចូលឆ្នាំចិន នៅខេត្ត Lop Buri ប្រទេសថៃ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
អ្នកជំនាញព្រមានថា ភ្លើងឆេះព្រៃថ្មីនៅ LA នឹងធំ ដូចផ្ទុះនុយក្លេអ៊ែរអ៊ីចឹង
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
របាយការណ៍បឋម៖ រថយន្តដឹកគ្រឿងចក្រលើសទម្ងន់បណ្តាលឱ្យបាក់ស្ពានដែក