Connect with us

ព័ត៌មានអន្ដរជាតិ

លោក ពូទីន ថា អាមេរិក កំពុងយកប្រាក់ដុល្លារធ្វើជាអាវុធ

បានផុស

នៅ

ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន បាននិយាយកាលពីថ្ងៃពុធទី២៦ខែកក្កដាថា ការបង្កើតស្ថាប័នហិរញ្ញវត្ថុជំនួស គឺជាកិច្ចខិតខំប្រឹងប្រែងដ៏លំបាក ប៉ុន្តែវាជារឿងចាំបាច់ នៅពេលដែលទីក្រុងវ៉ាស៊ីនតោន យកប្រាក់ដុល្លារអាមេរិក ធ្វើជាអាវុធ។

ប្រាក់ដុល្លារ (រូបថត៖ Reuters)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោកពូទីន បានលើកឡើងបែបនេះ ក្នុងជំនួបជាមួយលោកស្រី Dilma Rousseff ជាប្រធានធនាគារអភិវឌ្ឍន៍ថ្មី និងជាអតីតប្រធានាធិបតីប្រេស៊ីល នៅទីក្រុង St. Petersburg មុនកិច្ចប្រជុំកំពូលរុស្ស៊ី-អាហ្វ្រិកក្នុងសប្តាហ៍នេះ។

លោក Putin បានប្រាប់លោកស្រី Rousseff ថា “ខ្ញុំមិនមានការសង្ស័យអ្វីទេ សម្រាប់បទពិសោធន៍ដ៏សម្បូរបែបរបស់អ្នកនៅក្នុងរដ្ឋាភិបាល និងចំណេះដឹងនៅក្នុងតំបន់នេះ អ្នកនឹងធ្វើអ្វីៗគ្រប់យ៉ាងដើម្បីអភិវឌ្ឍស្ថាប័នមួយនេះ ដែលខ្ញុំគិតថា មានសារៈសំខាន់ខ្លាំងណាស់នាពេលបច្ចុប្បន្ននេះ។ នៅក្នុងលក្ខខណ្ឌសព្វថ្ងៃ នេះមិនមែនជាការងារងាយស្រួលឡើយ ព្រោះតែអ្វីដែលកំពុងកើតឡើងនៅក្នុងហិរញ្ញវត្ថុពិភពលោក និងការប្រើប្រាស់ប្រាក់ដុល្លារជាឧបករណ៍នៃការតស៊ូផ្នែកនយោបាយ”។

លោក ពូទីន ជាមួយលោកស្រី Dilma Rousseff (រូបថត៖ TV Globo)

ស្របពេលជាមួយគ្នានោះដែរ លោក ពូទីន បានគូសបញ្ជាក់ថា ប្លុកសេដ្ឋកិច្ច BRICS ដែលមានប្រទេសប្រេស៊ីល រុស្ស៊ី ឥណ្ឌា ចិន និងអាហ្វ្រិកខាងត្បូង គឺមិនមានគោលបំណងប្រឆាំងនឹងនរណាម្នាក់នោះទេ ប៉ុន្តែបានធ្វើការរួមគ្នាដើម្បីផលប្រយោជន៍ទៅវិញទៅមក រួមទាំងផ្នែកហិរញ្ញវត្ថុផងដែរ។

គួរបញ្ជាក់ថា សហរដ្ឋអាមេរិក រួមចំណែកប្រហែល២០% នៃទិន្នផលសេដ្ឋកិច្ចពិភពលោក ប៉ុន្តែជាង៥០% នៃទុនបម្រុងរូបិយប័ណ្ណពិភពលោក ត្រូវបានទុកជាប្រាក់ដុល្លារ។

កាលពីខែតុលាឆ្នាំមុន លោកពូទីន អះអាងថា សហរដ្ឋអាមេរិកបានធ្វើឲ្យខូចកិត្តិយសដល់ស្ថាប័ននៃទុនបម្រុងហិរញ្ញវត្ថុអន្តរជាតិដោយយកប្រាក់ដុល្លារធ្វើជាអាវុធ ពោលគឺដោយការបំភាយរូបិយវត្ថុ ហើយបន្ទាប់មកដោយការលួចមូលនិធិរុស្ស៊ី។

ចាប់តាំងពីពេលនោះមក រដ្ឋមន្ត្រីក្រសួងរតនាគារសហរដ្ឋអាមេរិក លោកស្រី Janet Yellen បានទទួលស្គាល់ថា ការដាក់ទណ្ឌកម្មរុស្ស៊ី អាចជំរុញឲ្យប្រទេសមួយចំនួនបោះបង់ចោលប្រាក់ដុល្លារ៕

ប្រែសម្រួល៖ Vann Vann

ប្រភព៖ RT

ចុចអាន៖ ពូទីន ព្រមានសងសឹកចាស់ដៃ បើអ៊ុយក្រែន ប្រើប្រាស់គ្រាប់បែកចង្កោម

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២ ម៉ោង មុន

នាយឧត្តមសេនីយ៍ មាស វិរិទ្ធ ៖ ការ​សម្អាតចក ឬ​យក​ចក​ចេញពី​បឹង​គឺផ្តើមចេញពីការចូលរួមរបស់អាជ្ញាធរមូលដ្ឋាននិងប្រជាពលរដ្ឋ និងApp NoDrugគី​ជាមធ្យោបាយរាយការណ៍ប្រសិទ្ធភាព

សន្តិសុខសង្គម២ ម៉ោង មុន

ស្ត្រីវ័យ៥៩ឆ្នាំ​ ​សម្លាប់​ខ្លួន​ដោយសារ​តែ​ជំងឺ​ប្រចាំកាយ

ព័ត៌មានជាតិ២ ម៉ោង មុន

កិច្ចប្រជុំលើកទី១ នៃគណៈប្រឹក្សាភិបាល កម្មវិធីមុខរបរនិងការងារសមរម្យរបស់យុវជននៅកម្ពុជា ដំណាក់កាលទី៣ (DEY III)

ព័ត៌មានជាតិ៤ ម៉ោង មុន

សមាគមនិយោជក ក្រុមហ៊ុនឯកជន ៖ ការ​ដាក់​ឱ្យប្រើប្រាស់ បញ្ជរ​សេវាសាធារណៈចល័តរបស់ក្រសួងការងារ គឺជាការធ្វើទំនើបកម្ម (digitalization) លើសេវាសាធារណៈរបស់រដ្ឋ

ព័ត៌មានជាតិ៤ ម៉ោង មុន

ផ្លូវចូលវត្តព្រះបារមីវង្កតបុរី​ បានក្លាយជាទីលំហែ និងហាត់ប្រាណរបស់បងប្អូនប្រជាពលរដ្ឋ​ជិតឆ្ងាយ​

Sokha Hotels

ព័ត៌មានពេញនិយម