Connect with us

ព័ត៌មានអន្ដរជាតិ

ព្យុះទីហ្វុង Doksuri ធ្វើឲ្យភាគខាងជើងវៀតណាម ក្តៅខ្លាំង

បានផុស

នៅ

ថ្វីបើព្យុះទីហ្វុង Doksuri វាយប្រហារចំវៀតណាមខ្លាំងក៏ដោយ ប៉ុន្តែវាកំពុងបង្កើតលំនាំខ្យល់ ​ដែលបណ្តាលឲ្យសីតុណ្ហភាពនៅភាគខាងជើង និងកណ្តាលប្រទេសនេះ កើនឡើងខ្ពស់ផងដែរ ។

(រូបថត៖ VNA)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

បើយោងតាមមជ្ឈមណ្ឌលជាតិសម្រាប់ការព្យាករឧតុនិយមបានឲ្យដឹងថា ក្នុងរយៈពេល ៥ ថ្ងៃកន្លងមកនេះ ប្រទេសវៀតណាមភាគខាងជើង បានជួបប្រទះសីតុណ្ហភាពពេលថ្ងៃដ៏អាក្រក់ ពោលគឺចន្លោះពី ៣៥ ទៅ ៣៨ អង្សាសេ ចំណែកនៅពេលយប់ សីតុណ្ហភាពនៅតែរក្សាប្រហែល ៣០ អង្សាសេ ខណៈកម្រិតសំណើម ធ្លាក់ចុះដល់ប្រហែល ៥០ ទៅ ៥៥ ភាគរយ ។

ទន្ទឹមនោះ ទីក្រុងហាណូយ គឺជាកន្លែងក្តៅបំផុតនៅភាគខាងជើងប្រទេសវៀតណាម ដោយស្ថានីយ៍អាកាសធាតុមួយចំនួន បានកត់ត្រាសីតុណ្ហភាព ៣៨ អង្សាសេកាលពីថ្ងៃអង្គារ ខណៈសីតុណ្ហភាពស្រដៀងគ្នានេះ ក៏ត្រូវបានកត់ត្រានៅទីក្រុងហាណូយផងដែរ កាលពីថ្ងៃពុធ ។

លោក Nguyen Van Huong ប្រធាននាយកដ្ឋានព្យាករអាកាសធាតុ បាននិយាយថា កម្តៅសាយភាយដែលលាតសន្ធឹងហួសពីកន្លែងរងផលប៉ះពាល់ នៅតាមតំបន់សម្ពាធទាបនាភាគខាងលិច គឺដោយសារតែឥទ្ធិពលនៃព្យុះទីហ្វុង Doksuri ដែលបានបោកបក់ខេត្តភាគខាងជើងប្រទេសហ្វីលីពីនកាលពីថ្ងៃពុធ ហើយមនុស្សយ៉ាងតិច ៦ នាក់បានស្លាប់ និងរាប់ម៉ឺននាក់ផ្សេងទៀតផ្លាស់ទីលំនៅ នៅទីនោះ ។

ទោះបីជាយ៉ាងណាក៏ដោយ ស្ថានភាពអាកាសធាតុបច្ចុប្បន្ន ត្រូវបានគេរំពឹងថានឹងមានភាពប្រសើរឡើងវិញ ចាប់ពីថ្ងៃសុក្រទៅ នៅពេលព្យុះទីហ្វុងនេះ ខិតទៅជិតឆ្នេរសមុទ្រចិន ដែលបណ្តាលឲ្យឥទ្ធិពលខ្យល់ចុះខ្សោយ និងបន្ថយកម្តៅ៕

ប្រែសម្រួល៖ Vann Vann

ប្រភព៖ VN Express

ចុចអាន៖ ព្យុះកំណាច Doksuri សម្លាប់មនុស្សនៅ ហ្វីលីពីន មុនពេលបោះពួយទៅកោះតៃវ៉ាន់ និងប្រទេសចិន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម