សុខភាព
ប្រជាជន ជប៉ុន ជឿថា ទទួលទានផ្លែទទឹមជារៀងរាល់ព្រឹក ជួយរក្សាការចងចាំបានល្អ
តើអ្នកដឹងទេ? ការទទួលទានផ្លែទទឹមជារៀងរាល់ព្រឹក នឹងធ្វើឲ្យការចងចាំរបស់មនុស្សចាស់កាន់តែប្រសើរឡើង។ កាលពីមុន ជនជាតិជប៉ុនស្គាល់ផ្លែទទឹមថាជាផ្លែឈើដែលគេនិយមទទួលទាននៅបរទេស និងប្រើប្រាស់ជាឱសថបុរាណរបស់ប្រទេសចិន។ ដោយសារតែឫស និងសំបករបស់វាមានសមត្ថភាពគ្រប់គ្រងមុខងារពោះវៀន និងសម្លាប់ប៉ារ៉ាស៊ីត។ នៅប្រទេសជប៉ុន ដើមទទឹមក៏ត្រូវបានដាំជារុក្ខជាតិលម្អផងដែរ។ ប៉ុន្តែសព្វថ្ងៃគេនិយមយកផ្លែទទឹមមកទទួលទាន និងទឹកផ្លែទទឹម យកមកធ្វើជាមុខម្ហូបផងដែរ។
អត្ថប្រយោជន៍នៃផ្លែទទឹម ផ្លែទទឹមគឺជាផ្លែឈើដែលមានសារធាតុចិញ្ចឹមសុខភាពជាច្រើន រួមមាន anthocyanins អាស៊ីត ellagic និង tannins និងជួយសរសៃឈាមបេះដូងជាដើម ដោយមានព័ត៌មានលម្អិតអំពីសារធាតុចិញ្ចឹមដែលមានប្រយោជន៍ចំពោះសុខភាពរបស់ផ្លែទទឹមដូចខាងក្រោម៖
-Anthocyanin ដែលជាសារធាតុពណ៌ក្រហមដែលចិញ្ចឹមភ្នែក និងពន្យាភាពចាស់
-អាស៊ីត Ellagic ដែលធ្វើសកម្មភាពទប់ស្កាត់ការផលិតមេឡានីន ជួយបិទបាំងស្នាម។ វាក៏ជួយទប់ស្កាត់ការបញ្ចេញអ័រម៉ូនមួយឈ្មោះថា Resistin ដែលជាអ័រម៉ូនជំរុញឲ្យធាត់ និងទឹកនោមផ្អែម។
-តានីនដែលជាសមាសធាតុ polyphenol ដែលមានសកម្មភាពប្រឆាំងនឹងបាក់តេរី។ គ្រប់គ្រងមុខងារពោះវៀន និងសម្លាប់ប៉ារ៉ាស៊ីត។
-សារធាតុ Phytoestrogen ហៅថា Coumestrol ត្រូវបានរកឃើញទាំងសាច់ និងគ្រាប់ផ្លែទទឹម។ សារធាតុនេះមានលក្ខណៈសម្បត្តិស្រដៀងនឹងអ័រម៉ូនអេស្ត្រូជេន ដែលស័ក្តិសមសម្រាប់ស្ត្រី។
-ប៉ូតាស្យូមដែលជួយបញ្ចេញជាតិប្រៃលើសពីរាងកាយ និងការពារការហើមនៃរាងកាយ។
-អាស៊ីតនៃក្រូចឆ្មាដែលជួយបំបាត់ការនឿយហត់ពីការងារបានល្អ។
ការទទួលទានផ្លែទទឹមជាប្រចាំ អាចជួយការពារជំងឺវង្វេង និងបង្កើនការចងចាំចំពោះមនុស្សចាស់។ ការសិក្សាជាច្រើនបានបញ្ជាក់ថា សារធាតុ polyphenols ដែលមានច្រើននៅក្នុងផ្លែទទឹម គឺជាសារធាតុប្រឆាំងការរលាក និងសារធាតុប្រឆាំងអុកស៊ីតកម្មដ៏មានឥទ្ធិពល។ វាត្រូវបានគេរាយការណ៍ថាមនុស្សចាស់ដែលផឹកទឹកផ្លែទទឹមជារៀងរាល់ថ្ងៃនៅពេលព្រឹកទទួលបានលទ្ធផលប្រសើរជាងមុនលើការធ្វើតេស្តការចងចាំ។ ហេតុផលដែលពន្យល់ពីលទ្ធផលនៃការសិក្សានេះគឺ សារធាតុប្រឆាំងអុកស៊ីតកម្មដ៏សម្បូរបែបនៅក្នុងទឹកផ្លែទទឹមជួយការពារការរលាកសរសៃឈាម។ ធ្វើឲ្យឈាមរត់ទៅខួរក្បាលបានល្អ។ ជាលទ្ធផល កោសិកាខួរក្បាលទទួលបានសារធាតុចិញ្ចឹម និងដំណើរការកាន់តែប្រសើរ៕
ប្រែសម្រួល៖ សាង ស្រីល័ក្ខ
ចុចអាន៖ជំងឺ ៤ ប្រភេទ កើតឡើងមកពីត្រីប្រហុក បើទទួលទានមិនប្រយ័ត្ន
ចុចអាន៖រវាងសម្រាកឲ្យបានគ្រប់គ្រាន់ និង ហាត់ប្រាណមួយណាសំខាន់ជាង?
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
លទ្ធផលកំណាយ៖ តំបន់អង្គរមានមនុស្សមកតាំងភូមិករតាំងពីជាង ៣ ០០០ ឆ្នាំមកម្ល៉េះ
-
ចរាចរណ៍១ ថ្ងៃ ago
តារា Rap ម្នាក់ស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ ក្រោយរថយន្ដពាក់ស្លាកលេខ ខ.ម បើកបញ្ច្រាសឆ្លងផ្លូវ បុកមួយទំហឹង
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សំណង់ព្រះពុទ្ធប្បដិមាកម្ពស់ជាង ៨០ ម៉ែត្រ នឹងលេចរូបរាងក្នុងតំបន់អភិវឌ្ឍឆ្នេររាមខេត្តព្រះសីហនុ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
អ្នកឧកញ៉ា សំ សុខនឿន ព្យាករថា កម្ពុជា ត្រូវការពេលប្រហែល៥ឆ្នាំទៀត ដើម្បីឱ្យវិស័យអចលនទ្រព្យវិលរកសភាពដើមវិញ
-
សេដ្ឋកិច្ច៥ ថ្ងៃ ago
ទិន្នផលគ្រាប់ស្វាយចន្ទីអាចធ្លាក់ចុះពី ១០-៣០% ដោយសារអាកាសធាតុ ប្រសិនបើគ្មានវិធានការឆ្លើយតបទាន់ពេល
-
សេដ្ឋកិច្ច៥ ថ្ងៃ ago
ធនាគារជាតិ ប្រកាសឱ្យសាធារណជនប្រុងប្រយ័ត្នប្រាក់ដុល្លារក្លែងក្លាយ កំពុងចរាចរណ៍នៅកម្ពុជា
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
មហាជនផ្ទុះការរិះគន់លោកបណ្ឌិត សុខ ទូច ដែលនិយាយជំរុញ«ក្មេងៗឱ្យខំរៀនសូត្រ និងធ្វើការ ជាជាងទៅធ្វើសមាធិ»
-
កីឡា៤ ថ្ងៃ ago
គ្រួសារលោកគ្រូ អេ ភូថង ជួបទុក្ខធំផ្ទួនៗ